មហាជនបានលើកឡើងថា? ម្ចាស់កាស៊ីណូ New World ទំនងបានរៀបចំគម្រោងបំភ័ន្តភ្នែកមហាជន ពិសេសអាជ្ញាធរនិងសមត្ថកិច្ចខេត្តស្វាយរៀង - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

មហាជនបានលើកឡើងថា? ម្ចាស់កាស៊ីណូ New World ទំនងបានរៀបចំគម្រោងបំភ័ន្តភ្នែកមហាជន ពិសេសអាជ្ញាធរនិងសមត្ថកិច្ចខេត្តស្វាយរៀង



ស្វាយរៀង៖ក្រុមហ៊ុន​កាស៊ីណូ New World មាន​អាជ្ញា​បណ្ណ​កាស៊ីណូ​ត្រឹមត្រូវ ដែលមាន​សុពលភាព​រហូតដល់​ឆ្នាំ​២០២៦ ចេញ​ដោយ​អគ្គលេខាធិការដ្ឋាន គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​។​ មហានបានលើកឡើងថា? ក្រុមហ៊ុន​កាស៊ីណូ New World ដែលមានទីតាំងស្ថិត នៅក្នុង​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត​ ខេត្តស្វាយរៀង ពិតមានអាជ្ញាប័ណត្រឹមត្រូវពិតប្រាកមែន(ពោល)គឺម្ចាស់ក្រុមហ៊ុន កាស៊ីណូ New World មិនដែលបានអនុវត្តតាមគោលការណ៌ច្បាប់ ដែល
ចេញ​ដោយ​អគ្គលេខាធិការដ្ឋាន គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​នោះឡើយ។

មហាជនបានលើកឡើងទៀតថា?ជាទូទៅ នៅក្នុងកាស៊ីណូ New World បានលេងល្បែងស៊ីសងរៀងរាល់ថ្ងៃសុក្រនិថ្ងៃអាទិត្យ បង្កប់ទៅដោយល្បែងស៊ីសងប្រភេទមាន់ជល់  ល្បែងបៀរអាប៉ោង និងល្បែងមាន់ជល់អនឡន ក្នុងនោះមានជនវៀតណាម និងជនជាតិខ្មែរ បានផ្តុំក្បាលគ្នាចូលទៅលេងយ៉ាងអនាធិបតេយ្យជាទីបំផុត ដោយម្ចាស់កាស៊ីណូNew World មិនអនុវត្តន៌ តាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបន្តិចសោះឡើយ។សូមជម្រាបថា?សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានចេញបទបញ្ជាដាច់ណាត់មួយ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ ដោយតម្រូវ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទទាំងអស់ឧ្យខាងតែបាន។

សម្តេចតេជោថែមទាំងព្រមានដកតំណែង ចំពោះអាជ្ញាធរនិងសមត្ថកិច្ចណា ដែលធ្វើមិនដឹងមិនចំពោះបនល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។សូមបង្វែលអារម្មណ៌ប្រិយមិត្តមកតាមដានព័ត៌មានទាក់ទងនិងករណីកាស៊ីណូNew World វិញម្តង កន្លងមកមានបណ្តាញសារព័ត៌មានរាប់សិបអង្គភាពបានចេញផ្សាយជាបន្តបន្ទាប់ ពីករណីកាស៊ីណូNew World បានបង្កប់ដោយល្បែងស៊ីសងប្រភេទមាន់ជល់  ល្បែងបៀរអាប៉ោង និងល្បែងមាន់ជល់អនឡនជាដើម ហើយមិនត្រូវបានអាជ្ញាធរនិងសត្ថកិច្ចខេត្តស្វាយរៀង ដែលជាភ្នែកជាច្រមុះ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន មិនមានវិធានការណ៌ផ្លូវច្បាប់ចំពោះម្ចាស់ កាស៊ីណូNew World នោះទេ?បានត្រឹមតែបានធ្វើ​កិច្ចសន្យា អប់រំ​ណែនាំ ទៅ​អ្នកគ្រប់គ្រង ដោយ​ហាម​មិន​អនុញ្ញាតអោយ​ជនជាតិខ្មែរ​ចូល​លេងល្បែង​ទេ បើ​មាន​សមត្ថកិច្ច​និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់។

មហាជនបានលើកឡើងថា?នៅ​រសៀល​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២២ លោល ម៉ែន អេង អភិបាលរង​ខេត្ត លោក លឹម សៀង​ហេង លោក​អភិបាលក្រុង​បាវិត បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ទីតាំង​លេងល្បែង​បក្សី​កីឡា​នៅ​កាស៊ីណូ New World ដោយពុំមាន​ពលរដ្ឋ​ខ្មែរ​ចូល​លេង ដូចជា​ការចុះផ្សាយ​នោះទេ​?។មហាជនបានលើកឡើងទៀតថា?ម្ចាស់កាស៊ីណូNew World ទំនងបានរៀបចំគម្រោងបំភ័ន្តភ្នែកអាជ្ញាធរនិងសមត្ថកិច្ចខេត្តស្វាយរៀង ដោយបិទមិនអោយពលរដ្ឋខ្មែរចូលទៅលេងមួយរយះ ដើម្បីអោយអាជ្ញាធរនិងសមត្ថកិច្ចខេត្តស្វាយរៀង ត្រួតធ្វើការត្រួតពិនិងត្យធ្វើកិច្ចសន្យា អប់រំ​ណែនាំ ដើម្បីយកបុងតែប៉ុណ្ណោះ។មហានជនបានលើកឡើងថា?បើលោកពេជ្រ វីរ: ស្នងការខេត្តស្វាយរៀង និងលោកម៉ែន វិបុល ចៅហ្វាយខេត្តស្វាយរៀង បើគាត់មានឆន្ទះ តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនក្នុងបង្ក្រាបបទល្មើសល្បែងស៊ីសង នៅក្នុងកាស៊ីណូ
New World មែននោះមិនពិបាកទេ?គឺចាត់តាំងអោយក្រុមអធិការកិច្ចចុះមកដោយស្ងាត់ៗ មិនចាំបាច់ជូនដំណឹងដល់
ម្ចាស់កាស៊ីណូNew World ដឹងជាមុននោះទេ?ពេលនោះលទ្ធផលបានដឹងសខ្មៅទាំងអស់គ្នាហើយ តើមានពលរដ្ឋខ្មែរចូលទៅលេងល្បែងស៊ីសងឬមិនមាន។

ទាក់ទងនិងករណីល្បែងស៊ីសងនៅក្នុងកាស៊ីណូNew World មហាជនបានសំណូមពរដល់ឯកឧត្តមនេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិសេសសម្តេចក្រឡាហោមសខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមចាត់តាំងមន្ត្រីអធិការកិច្ចចុះមកស្រាវជ្រាវដើម្បីមានវិធានការណ៌ផ្លូវច្បាប់ ចំពោះម្ចាស់កាស៊ីណូNew World ដែលបានបើកដៃឧ្យប្រជាពលរដ្ឋខ្មែរចូលទៅលេង ដោយមិនអនុវត្តន៌តាមគោលការណ៌ ច្បាប់ដែលចេញ​
ដោយ​អគ្គលេខាធិការដ្ឋាន គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ ពិសេសផ្គើននិងបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ។

No comments:

Post a Comment

Pages