បនល្បែងស៊ីសងខ្នាតយក្ស នៅចំកណ្តាលក្រុងភ្នំពេញ កំពុងបើកដំណើរការ អាជ្ញាធរពាក់ព័ន្ធ នៅក្នុងមូលដ្ឋាន បានរក្សារភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចជោហ៊ុនសែន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

បនល្បែងស៊ីសងខ្នាតយក្ស នៅចំកណ្តាលក្រុងភ្នំពេញ កំពុងបើកដំណើរការ អាជ្ញាធរពាក់ព័ន្ធ នៅក្នុងមូលដ្ឋាន បានរក្សារភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចជោហ៊ុនសែន


ភ្នំពេញ៖ទីតាំងបនល្បែងស៊ីសងមាន់ជល់ អាប៉ោង និងយូគី ដ៏ធំលំដាប់ខ្នាតយក្ស បានបង្កប់នៅក្នុងអាគា {ការជួលដ៏ធំ} {ជាន់ទី៣ }ស្ថិតនៅ បណ្ដោយផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់បើកដំណើរការ ហើយនៅថ្ងៃ ១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ទូទាំងប្រទេស អ្វីដែលពិសេសនោះ?មហាជនបានដាក់ការសង្ស័យថា អាជ្ញាធនិងសមត្ថកិច្ច នៅក្នុងខណ្ឌចំការមន  ទំនងអាចត្រូវថ្នាំសណ្តំអស់ហើយមើលទៅ ពីម្ចាស់បនល្បែងខ្នាតយក្សខាងលើនេះ។

ទីក្រុងភ្នំពេញ គឺជាបេះដូង នៃប្រទេសកម្ពុជា ហើយក៌សម្បូរណ៌ទៅដោយក្រសួងពាក់ព័ន្ឌ រម្មណីយដ្ឋាន ផ្សារទំនើបល។លនិង។ល។  មិនគួរណាជាអកុសល ត្រួវបាន ក្រុមឆ្លៀតឱកាស យកកណ្តាលក្រុងភ្នំពេញ មកធ្វើជាបនល្បែងខ្នាតយក្សភ្នាល់ដាក់លុយស៊ីសាច់ហុតឈាមគ្នាទៅវិញ ធ្វើអោយភ្ញៀវជាតិនិងអន្តរជាតិម្នាក់ហួសចិត្តគ្រប់គ្នា ។

សូមជម្រាបថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។សូមជម្រាបថា សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

ជាក់ស្តែងនៅក្នុងអាណាចក្រខណ្ឌចំការមន  ក្រោមការគ្រប់គ្រង របស់លោកយិន សាន្ត  អធិការខណ្ឌចំការមន និងលោកគៀន ល័ក្ស អភិបាលខណ្ឌចំការមន  បានរក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការណ៌ តាមផ្លូវច្បាប់ ទៅលើម្ចាស់បនល្បែងខ្នាតយក្សខាងលើនេះ ដែលកំពុងតែដំណើរការ យ៉ាងអនាធិបតេយ្យជាទីបំផុត មិនតែប៉ុណ្ណោះលោកយិន សាន្ត និងលោកគៀន ល័ក្ស  ថែមទាំងផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនទៀតផង។

មហាជនខាងលើបានលើកឡើងថា ពាក់ព័ន្ធនិងករណីបនល្បែងស៊ីសងខ្នាតយក្សខាងលើនេះ កំពុងតែដំណើរការយ៉ាងរលូន ហើយបែរជាលោកយិន សាន្ត និងលោកគៀន ល័ក្ស បានរក្សាភាពស្ងៀមស្ងាត់បែបនេះនោះ ទំនងលោកយិន សាន្ត និងលោកគៀន ល័ក្ស ទំនងអាចត្រូវថ្នាំសណ្តំ ពីម្ចាស់បនល្បែងស៊ីសងខ្នាតយក្សខាងលើនេះអស់ហើយមើលទៅ ។សូមជម្រាបថា បើយោងតាមប្រភព ពីអ្នកកាសែត បានលើកឡើងថា? មួយរយះចុងក្រោយនេះ ពួកគាត់បានរងការគំរាមកំហែងនិងបិទសិទ្ធ ពីសំណាក់ជើងកាង បនល្បែងស៊ីសងខ្នាតយក្ស ខាងលើនេះ ដោយពួកកាងល្បែងទាំងនោះ បានបោះពាក្សសម្តីថា បើសិនណាមានក្រុមអ្នកកាសែត ចុះទៅថតរូបភាពពីទីតាំងបនល្បែងខ្នាតយក្សខាងលើនេះ សមត្ថកិច្ចនិងចាប់វ៉ៃខ្នោះឬបិទអាជ្ញាប័ណ្ណ របស់អ្នកកាសែតទាំងនោះថែមទៀតផង។

ពាក់ព័ន្ធជុំករណីខាងលើនេះ មហាជនសំណូមពរដល់លោកសថេត ស្នងការនគបាលក្រុងភ្នំពេញ ពិសេសលោកឃួងស្រេង អភិបាលក្រុងភ្នំពេញ សូមចាត់វិធានការណ៌តាមផ្លូវច្បាប់អោយខាងតែបាន ចំពោះម្ចាស់បនល្បែងស៊ីសងខ្នាតយក្សខាងលើនេះ ជាពិសេសសូមមានវិធានការ ចំពោះអាជ្ញាធរនិងសមត្ថកិច្វនៅក្នុងមូលដ្ឋាន ដែលកំពុងតែរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន យ៉ាងពេញទំហឹងទៀតផង។


No comments:

Post a Comment

Pages