លោកគាត ហ៊ុល និង លោកសៅ សារឿន កំពុងតែនាំគ្នាផ្គើន និងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ទាក់ទងនិងករណីកាស៊ីណូ យីហោ ហ្គូដវើលដ៍ ហៅកាសុីណូស្រះទឹក បើកលេងល្បែងស៊ីសងគ្រប់ប្រភេទ អោយខ្មែរចូលលេងយ៉ាងអនាធិបតេយ្យ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកគាត ហ៊ុល និង លោកសៅ សារឿន កំពុងតែនាំគ្នាផ្គើន និងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ទាក់ទងនិងករណីកាស៊ីណូ យីហោ ហ្គូដវើលដ៍ ហៅកាសុីណូស្រះទឹក បើកលេងល្បែងស៊ីសងគ្រប់ប្រភេទ អោយខ្មែរចូលលេងយ៉ាងអនាធិបតេយ្យ

 បន្ទាយមានជ័យ ៖ កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។ជាក់ស្តែងខណះនេះលោកគាត ហ៊ុល ចៅហ្វាងក្រុងប៉ោយប៉ែត និងលោកសៅ សារឿន អធិការក្រុងប៉ោយប៉ែត កំពុងតែនាំគ្នាផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនយ៉ាងបន្ទុក ក្នុងការមិនអនុវត្តន៌តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជា។


កាសុីណូ យីហោ ហ្គូដវើលដ៍ ហៅកាសុីណូស្រះទឹក) ដែលមានទីតាំងនៅក្នុងនៅចំនុច ផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបើកដៃឲ្យប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងនោះក្នុងនាមលោកគាត ហ៊ុល និងលោកសៅ សារឿន ដែលជាអាជ្ញាធរ និងសមត្ថកិច្ចទទួលបន្ទុក ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសង នៅក្នុងអាណាចក្ររបស់ខ្លួន តាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជាប្រមុខថ្នាក់ដឹកនាំ បានចេញបទបញ្ជាក្តៅៗហុយ កាលពីពេលកន្លងទៅនេះ  ។

ប៉ុន្តែផ្ទុយទៅវិញលោកគាត ហ៊ុល និងលោកសៅ សារឿន បានរក្សាភាពស្ងៀមស្ងាត់ មិននាំគ្នាអនុវត្តន៌ តាមបទបញ្ជាដ៌ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុនសែន។ប្រភព បានឲ្យដឹងថា ម្ចាស់កាសុីណូយីហោ ហ្គូដវើលដ៍ ហៅកាសុីណូស្រះទឹក បានបើកដៃឲ្យប្រជាពលរដ្ឋខ្មែរ ចូលទៅលេងល្បែងស៊ីសងគ្រប់ប្រភេទ ដោយមិនអនុវត្តន៌តាមគោលការណ៌ ច្បាប់ដែលចេញ​ដោយ​អគ្គលេខាធិការដ្ឋាន គណៈកម្មការ​គ្រប់គ្រង​ ល្បែង​ពាណិជ្ជកម្ម​កម្ពុជា(ពោល) គឺអនុវត្តន៌បតាមបទបញ្ជារបស់សម្តេចតេជោហ៊ុន ក្នុងការទប់ស្កាត់និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ  ។

មហាជនបានលើកឡើងថា ករណីលោកគាត ហ៊ុល និងលោកសៅ សារឿន បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនអនុវត្តន៌ តាមបទបញ្ជារបស់សម្តេចតេជោហ៊ុន ក្នុងការទប់ស្កាត់និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងកាស៊ីណូ យីហោ ហ្គូដវើលដ៍ហៅកាស៊ីណូស្រះទឹក សង្ស័យ លោកគាតហ៊ុល និងលោកសៅ សារឿន អាចនិងត្រូវថ្នាំសណ្តំ ឬទទួលលាភទទួលជ័យ ពីម្ចាស់កាស៊ីណូ យីហោហ្គូដវើលដ៍)ហៅកាស៊ីណូស្រះទឹកអស់ហើយមើលទៅទើបបានជារក្សាភាពស្ងៀមស្ងាត់មិនអនុវត្តន៌តាមគោលការណ៌ ច្បាប់ដែលចេញ​ដោយ​អគ្គលេខាធិការដ្ឋាន គណៈកម្មការ​គ្រប់គ្រង​ ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ ពិសេសផ្គើននិងបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ។

ទាំងលោកគាត ហ៊ុល ចៅហ្វាយក្រុងប៉ោយប៉ែត និងលោកសៅ សា រឿន អធិការក្រុងប៉ោយប៉ែតពិសេសលោកសិទ្ធ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ មិនអាចសុំការបកស្រាយបំភ្លឺលំអិតបាននោះទេ?ដោយទូរស័ព្ទមិនមានអ្នកទទួល។ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ មហាជនបានសំណូមពរដល់ ឯកឧត្តមនេ តសា វឿន អគ្គស្នងការនគរបាលជាតិ សូម
មេត្តាចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះទីតាំកាស៊ីណូ(ហ្គូដវើដ៍)
ហៅកាស៊ីណូស្រះទឹក ដែលមិនអនុវត្តន៌តាមគោលការណ៌ដែលចេញ​ដោយ​អគ្គលេខាធិការដ្ឋាន គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ ពិសេសសូមមានវិធានការ ចំពោះអាជ្ញាធរនិងសមត្ថកិច្វនៅក្នុងមូលដ្ឋាន ដែលកំពុងតែរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន។


No comments:

Post a Comment

Pages