លោកព្រះរាជអាជ្ញារង សុធា​ ពិសិដ្ឋ​ ដឹកនាំកម្លាំងសមត្ថកិច្ចនគរបាលបង្រ្កាបករណី​បេីក​ និងលេងល្បែងសុីសងខុសច្បាប់(ជល់មាន់ភ្នាល់ដាក់ប្រាក់) - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកព្រះរាជអាជ្ញារង សុធា​ ពិសិដ្ឋ​ ដឹកនាំកម្លាំងសមត្ថកិច្ចនគរបាលបង្រ្កាបករណី​បេីក​ និងលេងល្បែងសុីសងខុសច្បាប់(ជល់មាន់ភ្នាល់ដាក់ប្រាក់)

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៣ ខែធ្នូ ​ ឆ្នាំ២០២២​ វេលាម៉ោង១៤ និង៣០នាទី បន្ទាប់ពីមានសេចក្តីរាយការណ៍និងបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកលោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញារង​ នៃអយ្យការអមសាលាដំបូងខេត្ត តំណាងលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានដឹកនាំកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក​ព្រៃឈរ​ និងអាជ្ញាធរមូលដ្ឋាន ចុះប្រតិបត្តិការ បង្ក្រាបផ្ទាល់ករណី​ បេីក​ និងលេងល្បែងសុីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចតាមផ្លូវលំ​ក្រោមដេីមអំពិលទឹកបារាំង​ ស្ថិតនៅព្រំប្រទល់ភូមិបន្ទាយថ្មី​ ឃុំសំរោង​ និងភូមិមេមាំង​ ឃុំល្វា ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម ។

លោកឧត្តមសេនីយ៍​ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានអោយដឹងថា ករណីនេះ សមត្ថកិច្ចជំនាញយើងបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៨នាក់គឺ៖​។
​១-ឈ្មោះ​  សាន្ត​ សុខណេត ភេទប្រុស​ អាយុ៣០ឆ្នាំ​ ជាតិខ្មែ​រ
​២-ឈ្មោះ​ យេីក​ យ៉េន​ ភេទប្រុសអាយុ៤២ឆ្នាំ​ ជាតិខ្មែ​រ    
​ទាំង០២នាក់នៅភូមិស្រាំងអង្កាម​ ឃុំស្រម៉រ​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម។ ៣-ឈ្មោះ​ ឆេន​ វិសាល ភេទប្រុស​ អាយុ២៩ឆ្នាំ​ ជាតិខ្មែ​រ​ នៅភូមិព្រៃឈរ​ ឃុំព្រៃឈរ​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម។
​៤-​ឈ្មោះ​ មាឃ​ ថន ភេទប្រុស​ អាយុ៥២ឆ្នាំ​ ជាតិខ្មែ​រ
​៥-​ឈ្មោះ​ លី​ វាសនា ភេទប្រុស​ អាយុ២៧ឆ្នាំ​ ជាតិខ្មែ​រ​
​ទាំង០២នាក់នៅភូមិបន្ទាយថ្មី​ ឃុំសំរោង​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម។

៦-​ឈ្មោះ​ ឈុន​ លីម ភេទប្រុស​ អាយុ៣៦ឆ្នាំ​ ជាតិខ្មែ​រ
​៧-​ឈ្មោះ​ តាំង​ រិទ្ធី ភេទប្រុស​ ​ អាយុ៣២ឆ្នាំ​ ជាតិខ្មែ​រ​
​ទាំង០២នាក់នៅភូមិថ្មី​ ឃុំសំរោង​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម។ ៨-​ឈ្មោះ​ ផល​ បញ្ញា ភេទប្រុស​ ​ អាយុ៣០ឆ្នាំ​ ជាតិខ្មែ​រ​  នៅភូមិតាក្រិត​ ឃុំសំរោង​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម​ ។
 និងដកហូតវត្ថុតាងរួមមាន÷។  ១-​ប្រាក់រៀល​ ២៤០,០០០រៀល​ (ពីរសែនបួនម៉ឺនរៀល)។២-ទូរស័ព្ទដៃចំនួន០៧គ្រឿង។ ៣-មាន់ងាប់០១ក្បាល។ ៤-កញ្ចក់បាំងមាន់ចំនួន០១។
៥-ស្គុតរុំខ្នាយមាន់មួយចំនួន។៦-ម៉ូតូចំនួន០៧គ្រឿងប្រគល់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងជាអ្នកគ្រប់គ្រង​។  ៧-ជញ្ជីងថ្លឹងមាន់ចំនួន០១។បច្ចុប្បន្ន​ជនសង្ស័យទាំង០៨នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី ​តាម​បញ្ជាលោក​ សុធា​ ពិសិដ្ឋ ​ព្រះ​រាជ​អាជ្ញារង​ នៃអយ្យការអម​សា​លា​ដំបូង​ខេត្ត​កំពង់ចាម​៕



No comments:

Post a Comment

Pages