លោកស៊ាង ប៊ុនសុង ប្រគល់ថវិកា ចំនួន២០០ដុល្លារ ដល់អ្នកស្រីយី ណារិទ្ធ ដែលជាថវិកា របស់សប្បុរសជន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកស៊ាង ប៊ុនសុង ប្រគល់ថវិកា ចំនួន២០០ដុល្លារ ដល់អ្នកស្រីយី ណារិទ្ធ ដែលជាថវិកា របស់សប្បុរសជន

កំពង់ចាម៖នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ លោកស៊ាង ប៊ុនសុង បានអញ្ជើញធ្វើដំណើរ ទៅភូមិតាកុច ឃុំព្រែករំដេង ស្រុកស្រីសន្ធរ កំពង់ចាម ដើម្បីប្រគល់ថវិកា ចំនួន២០០ដុល្លារដល់អ្នកស្រីយីចណារិទ្ធ រស់នៅក្នុងភូមិតាកុច ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ សូមជម្រាបថា អ្នកស្រីយី ណារិទ្ធ មានជំងឺមហារីកសុដន់ អស់រយះពេល២ឆ្នាំមកហើយ។អ្នកស្រីយី ណា រិទ្ធ មានស្វាមីឈ្មោះថនលន់ និងមានកូនភ្លោះប្រុសស្រី ចំនួន២នាក់ កូនប្រុសមានឈ្មោះលន់ ប្រុសមាស និងកូនស្រីឈ្មោះ លន់ ស្រីពេជ្រ ។

អ្នកស្រីយី ណារិទ្ធ បានរៀបរាប់អំពីជំងឺមហារីកសុដន់ ដោយដើមហេតុអ្នកស្រី បានចាក់ថ្នាំបង្ការវ៉ាក់សាំងជំងឺកូវីដ១៩ ដូសទី១។អ្នកស្រីបានបញ្ជាក់ទៀតថា?ក្រោយពីអ្នកស្រី បានចាក់ថ្នាំបង្ការវ៉ាក់សាំងកូវីដ១៩ បានមួយរយះមកស្រាប់តែសុដន់របស់គាត់ ចាប់ផ្តើមរីកធំៗទៅ រហូតក្លាយទៅជាជំងឺមហារីកសុដន់។សូមជម្រាបថា កន្លងមកគ្រួសាររបស់អ្នកស្រី យីណារិទ្ធ បានចំណាយថវិការអស់រាប់ពាន់ដុល្លារ ដើម្បីព្យាបាលជំងឺរបស់អ្នកស្រី ប៉ុន្តែជំងឺរបស់អ្នកស្រី មិនមានការថមថយទាល់តែសោះ?។

អ្នកស្រីយី ណារិទ្ធ បានបន្តទៀតថា មួយរយះចុងក្រោយនេះ អ្នកស្រីអស់លទ្ធភាព គ្មានថវិកាខ្ទង់ពាន់ដុល្លារ ដើម្បីព្យាបាលជំងឺរបស់អ្នកស្រីបន្តទៀតនោះទេ? តែចៃដន្យមានមិត្តភ័ក្កិ ប្តីរបស់អ្នកស្រី បានស្គាល់អង្គការគ្រីស្ទបរិស័ទ្ធមួយនៅរាជធានីភ្នំពេញ ហើយអង្គការគ្រីស្ទបរិស័ទ្ទនោះបានជួយសម្របសម្រួល ចេញប័ណ្ណក្រីក្រជូន អ្នកស្រី ដោយតម្រូវអោយអ្នកស្រីនទៅសម្រាកនិងព្យាបាលជំងឺ នៅមន្ទីពេទ្យរុស្សី ។អ្នកស្រីយី ណារិទ្ធ បានបញ្ជាក់ទៀតថា? ពេលនេះជំងឺរបស់អ្នកស្រីបានធូរស្បើយបន្តិចហើយ ចំណែកខាងមន្ទីពេទ្យតម្រូវអោយអ្នកស្រីយី ណារិទ្ធ ទៅពិនិត្យជំងឺនៅមន្ទីពេទ្យរុស្សីរៀងរាល់មួយខែម្តង។

អ្នកស្រីយី ណារិទ្ធ និងស្វាមី បានបញ្ជាក់ថា បច្ចុប្បន្ននេះ អ្នកស្រីគ្មានដីធ្លីនិងផ្ទះសម្បែងផ្ទាល់ខ្លួនរស់នៅនោះទេ?នៅក្នុងភូមិតាកុច ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយសព្វថ្ងៃលោកស្រីនិងស្វាមីគឺបានសម្រាកនិងរស់នៅបណ្តោះអាសន្នជាមួយម្តាយ ជរាតែប៉ុណ្ណោះ នៅក្នុងភូមិតាកុច ឃុំព្រែករំដេង ស្រុកស្រីសន្ធរខេត្តកំពង់ចាម។ អ្នកស្រីយី ណារិទ្ធ សូមថ្លែងអំណរគុណ នូវសណ្តានចិត្តដ៌ប្រពៃរបស់សប្បុរសជន ដែលបានជួយឧបត្ថម្ភថវិកាចំនួន២០០ដុល្លារ ដល់អ្នកស្រីដើម្បីដោះស្រាយទុក្ខលំបាករបស់អ្នកស្រី។សូមជម្រាបថាវសប្បុរសជនដែលបានជួយឧបត្ថម្ភដល់អ្នកស្រី មាននាមឈ្មោះដូចខាងក្រោម(1)លោកសុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង និងក្រុមគ្រួសារចំនួន៥០ដុល្លារ។(2)លោកហ៊ាង រចនានិងក្រុមគ្រួសារ ចំនួន២៥ដុល្លារ(3) លោកព្រំ សាន្ត និងក្រុមគ្រួសារ ចំនួន២០ដុលារ(4)លោកឡៅ លីមធាន និងក្រុមគ្រួសារ ចំនួន២០ដុល្លារ។

(5)អ្នកស្រីស៊្រូ បូភា និងក្រុមគ្រួសារ ចំនួន១៥ដុល្លារ។(6)លោកប៉ែន ទូចវណ្ណះ និងក្រុមគ្រួសារចំនួន១០ដុល្លារ។(7) លោកYAN ROEUN និងក្រុមគ្រួសារចំនួន១៥ដុល្លារ។(8)លោកស្រីកែវ សិលា និងក្រុមគ្រួសារ ចំនួន៥ដុល្លារ។(9)លោកមាស សុរា និងក្រុមគ្រួសារ ចំនួន១០ដុល្លារ។(10)លោកមាស សុវណ្ណ និងក្រុមគ្រួរសារ ចំនួន១០ដុល្លារ។(11))លោកព្រំ សុជា និងក្រុមគ្រួសារចំនួន៥ដុល្លារ។(12)លោកពេជ្រ សារ័ត្ន និងក្រុមគ្រួសារ ចំនួន៥ដុល្លារ។(13)លោកស៊ាង ប៊ុនសុង និងក្រុមគ្រួសារចំនួន១០ដុល្លារ។ជាចុងក្រោយ អ្នកស្រីយី ណារិទ្ធ សូមជូនពរដល់សប្បុរសជនទាំងអស់ដែលបាន ជួយឧបត្ថម្ភជាថវិកាដល់អ្នកស្រី សូមមានសុខភាពល្អបរិបូរណ៌និងប្រកបកិច្ចការងារសូមសម្រេចបានជោគជ័យ១០០។អ្នកស្រីយី ណារិទ្ធ សូមអំពាវនាវដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ដែលមានបំណងចង់ជួយឧបត្ថម្ភជាថវិកាដល់អ្នកស្រី តាមរយះលេខទូរស័ព្ទ
០៨៨២១៥២១១៦ ។








No comments:

Post a Comment

Pages