លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ​អញ្ជើញជាអធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយកងកម្លាំងនគរបាល​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​កងមាស! - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ​អញ្ជើញជាអធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយកងកម្លាំងនគរបាល​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​កងមាស!


ខេត្តកំពង់ចាម ៖ នៅរសៀល​ថ្ងៃ​ពុធ​ ទី១១​ ខែមករា​ ឆ្នាំ​២០២៣នេះ​ លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ និងលោក​ ភោគ​ សាវុធ​ អភិបាល​ នៃគណៈអភិបាលស្រុកកងមាស​ ចូលរួម​ជាអធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយកងកម្លាំងនគរបាល​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​កងមាស​ ។​ពិធីនេះមានការអញ្ចេីញចូលរួមពី​ លោកស្នងការរង​ លោកអនុប្រធានផែន​ លោកនាយ-នាយរងការិយាល័យ​ ទទួល​ចុះពង្រឹង​ការងារស្រុកកងមាស​ លោកអធិការ​-អធិការ​រង​ នាយ-នាយរងផ្នែក​ រហូត​ដល់មន្រ្តី​ និងលោកនាយប៉ុស្តិ៍នគរបាលទាំង១១​ ផងដែរ​ ។

ពិធី​សំណេះសំណាល​នេះ​ដែរ​ លោកឧត្តមសេនីយ៍ស្នងការ​ ​ក៏បាននាំយកអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ និងឯកឧត្តម​ អភិបាល​ នៃគណៈអភិបាលខេត្ត​កំពង់ចាម​ ធ្វេីការផ្សព្វផ្សាយ​ណែនាំ​ ដល់គ្រប់កងកម្លាំងទាំងអស់​ ដេីម្បី​ទទួល​អនុវត្ត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់​ ​ ។លោកឧត្តមសេនីយ៍ស្នងការបានលើកឡើងថា កងកម្លាំងនគរបាលជាតិ ជាកម្លាំងស្នូលក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋ ដូច្នេះសូម អោយមន្ត្រីកងកម្លាំងនគរបាលស្រុកអនុវត្តតួនាទីភារកិច្ចដោយការទទួលខុសត្រូវ។លោកឧត្តមសេនីយ៍ស្នងការបានលើកឡើងនិងគូសបញ្ជាក់ថា រាល់មន្ត្រីនគរបាលដែលអនុវត្តការងារល្អ គឺត្រូវបានលើកទឹកចិត្ត ផ្តល់ឋានន្តរស័ក្តិនិងតួនាទីតាមការមើលឃើញជាក់ស្តែងគឺមិនអោយមានការឡើងសក្ដិតួនាទីខុសប្រក្រតីនោះទេ ហេតុដូច្នេះសូមខិតខំអនុវត្តការងារបន្តអោយបានល្អ។

លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត បានលើកឡើង ដោយបានសម្តែង នូវការកោតសរសើរ និងគាំទ្រលទ្ធផលការងារនាពេលកន្លងមក និងបានលើកឡើងនូវ បទពិសោធន៍ ព្រមទាំងបានដាក់ចេញនូវគោលការណ៍វិធានការ ការងារសំខាន់ៗ មួយចំនួនដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងការបង្ការបង្ក្រាបបទល្មើសផ្សេងៗ ក្នុងមូលដ្ឋានក្នុងខេត្តឱ្យបានទាន់ពេល ឱ្យទទួលបានលទ្ធផលជាវិជ្ជមានបន្តទៀត។ទន្ទឹមនោះលោកស្នងការ បានណែនាំឱ្យបន្ថែមនូវសាមគ្គីភាពផ្ទៃក្នុងអង្គភាព និងរួមសហការគ្នាក្នុងការងារជំនាញនីមួយៗក្នុងអង្គភាពឱ្យបានល្អបន្តទៀត និងពង្រឹងការ ប្រចាំការ ប្រចាំបញ្ជាឱ្យបានគ្រប់ៗអង្គភាព។















No comments:

Post a Comment

Pages