ក្រុមការងារ​ប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ សូមធ្វេីការបដិសេធ​ ចំពោះគេហទំព័រមួយចំនួន ដែលផ្សាយព័ត៌មានមិនពិត គ្មានប្រភពច្បាស់លាស់​ ក្នុងចេតនា​បង្អាប់​បង្អោនដល់កត្តិយសបុគ្គលជាមន្រ្តីនគរបាលជាតិ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ក្រុមការងារ​ប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ សូមធ្វេីការបដិសេធ​ ចំពោះគេហទំព័រមួយចំនួន ដែលផ្សាយព័ត៌មានមិនពិត គ្មានប្រភពច្បាស់លាស់​ ក្នុងចេតនា​បង្អាប់​បង្អោនដល់កត្តិយសបុគ្គលជាមន្រ្តីនគរបាលជាតិ

កំពង់ចាម៖ស្នងការដ្ឋាននគរបាល​ខេត្ត​កំពង់ចាម​ សូមធ្វេីការបំភ្លឺជូន​សាធារណជន​ និងសូមធ្វេីការបដិសេធ​ចំពោះ​ការចុះផ្សាយ​ព័ត៌មាន​មិនពិត​ របស់គេហទំព័រ​សារព័ត៌មាន​មួយចំនួន​ ពាក់ព័ន្ធ​នឹងមន្រ្តីនគរបាលមួយរូប​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ (ខ្លឹមសារ​ដូចមានភ្ជាប់​ជូនក្នុងរូបភាពខាងក្រោម)​ ។ 


ពាក់ព័ន្ធ​នឹងករណី​នេះដែរ​ បន្ទាប់​ពីទទួល​បានព័ត៌មាន​ភ្លាមនោះ​ នៅថ្ងៃទី៣០​ ខែមករា​ ឆ្នាំ​២០២៣នេះ​ លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការដ្ឋាននគរបាល​ខេត្ត​កំពង់ចាម​ បានចាត់ឲ្យ​ជំនាញ​ធ្វេីការស្រាវជ្រាវ​ ដោយទទួល​បានលទ្ធផលដូចខាងក្រោម​៖១-តាមការបំភ្លឺ​ពីសាមុីខ្លួន​ដោយមានឈ្មោះ​ ជា​ ម៉ាប់​ ឋាន:ជា​ នាយរងការិយាល័យ​សន្តិសុខ​ឯកជន​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ ដែល​បច្ចុប្បន្ន​លោកត្រូវបាន​ អង្គភាព​ចាត់បញ្ចូនឱ្យទៅចូលរៀនវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិរ២​ ជំនាន់ទី៣​ រយៈពេល​០៣ខែ​ នៅសាលាបណ្ឌិត្យភានគរបាលកម្ពុជា​ ចាប់តាំងពីថ្ងៃទី១៧​ ខែមករា​ ឆ្នាំ​២០២៣​ ។ 


លោក​ ជា​ ម៉ាប់​ បានបញ្ជាក់យ៉ាងច្បាស់​ជូនអំពីការដែលខ្លួន​ បានចូលរួមក្នុងនាមជាជំនួយការ​ ការសរសេរ​លេខ​ និងអក្សរ​ ព្រោះ​លក្ខខណ្ឌ​ក្នុងដេញថ្លៃមានឈ្មោះក្រុមហ៊ុនមួយ​ និងជំនួយការម្នាក់​ ដេីម្បី​ជួយពិនិត្យ​លេខ​ និងអក្សរ​ និងក្នុងរូបភាពដែលសារព័ត៌មានបានបង្ហោះនោះ​ គឺនៅក្នុងអំឡុងកាលពីខែវិច្ឆកា ឆ្នាំ​២០២២កន្លងទៅ​ ហេីយចំពោះរូបភាពដែលពាក់ព័ន្ធ​នឹងលោកពាក់​សម្លៀកបំពាក់​ជាឈុតបេសកកម្ម គឺនៅក្នុងម៉ោងដែលលោកត្រូវទទួលវេណប្រចាំបញ្ជា​ នៅស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​តែប៉ុណ្ណោះ​ ដោយមិនបានស្លៀកឯក​សណ្ឋាន​ជាកងកម្លាំងទៅប្រកបការងារក្រៅអង្គភាពនោះឡេីយ​ ។


 ហេីយចំពោះ​ចេតនា​ នៃការចុះផ្សាយ​របស់សារព័ត៌មានមួយចំនួន​ ក្នុងន័យចោទប្រកាន់​រូបលោក (ជា​ ម៉ាប់​)​ ដោយចោទថាយកពេលវេលាបម្រេីក្នុងអង្គភាព​ ទៅប្រកបអាជីវកម្មខាងក្រៅ  គឺជាការបំភ្លើសខុសពីការពិត ព្រោះអាជីវកម្មនោះជាអាជីកម្មរបស់ក្រុមគ្រួសាររបស់លោក​ ជា​ ម៉ាប់ ដែលជាមុខរបរបន្ទាប់បន្សំ​ ដេីម្បី​ដោះស្រាយ​ជីវភាពគ្រួសារ​ ហេីយចំណែកលោក​ ជា​ ម៉ាប់​ គឺនៅបំពេញការងារក្នុងអង្គភាពគ្រប់ម៉ោងរដ្ឋបាល​ ឬក្នុងបេសកកម្ម មិនដែលល្មេីសនឹងវិន័យកងកម្លាំង​ ឬឈប់សម្រាកដោយគ្មានការអនុញ្ញាតច្បាប់ត្រឹមត្រូវពីប្រធានអង្គភាពសាមុីនោះទេ​ ។ 


២-ផ្អែកតាមការបំភ្លឺពីប្រធានអង្គភាព​ នៃការិយាល័យ​សន្តិសុខ​ឯកជន​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ បានបញ្ជាក់ថា​ ចំពោះ​លោក​ ជា​ ម៉ាប់​ កន្លងមកនេះ​បានបម្រើ​ការងារជូនអង្គភាព​ និងថ្នាក់ដឹកនាំយ៉ាងសកម្ម ដោយគោរពពេលវេលា​បានភ្ជាប់ភ្ជួន មានសាមគ្គីភាពផ្ទៃក្នុងល្អ​ អាកប្បកិរិយា​ និង​ឥរិយាបថ​ការងារ​សមរម្យ​ និងមិនដែលល្មេីសនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិម្ដងណាឡេីយ​ ។ សូមបញ្ជាក់​ផងដែរ​ថា​ ចំពោះ​ការ​ប្រកបអាជីវកម្ម​ ឬមុខរបបស្របច្បាប់​ របស់ក្រុមគ្រួសារដែលជាមន្រ្តីនគរបាល​ជាតិ​ គឺមិនខុសនឹងវិន័យកងកម្លាំងនោះទេ​ ។ 


បេីយោងតាមប្រភព​ នៃការចុះផ្សាយ​របស់គេហទំព័រអ្នកសារព័ត៌មាន​មួយចំនួន​នោះ គឺគ្មានប្រភពច្បាស់លាស់​ ឬក្នុងចេតនា​បង្អាប់​បង្អោនដល់កត្តិយសបុគ្គលជាមន្រ្តីនគរបាលជាតិ​ និងកិត្តិយស​របស់អង្គភាព​ ផងដែរ​ ។ ក្រុមការងារ​ប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ សូមធ្វេីការបដិសេធ​ចំពោះ​ការចុះផ្សាយ​ព័ត៌មាន​មិនពិត​ និងស្នេីសុំឱ្យម្ជាស់គេហទំព័រ​ ធ្វេីការកែសម្រួលអត្ថបទខ្លួន​ ចៀសវាង​មានយល់ច្រឡំពីសំណាក់​សាធារណជន​ដ៏ទៃផ្សេងទៀត​ ។








No comments:

Post a Comment

Pages