ព្រៃវែង៖មហាជនបានសំណូមពរដល់ លោកព្រំ សន្ធរ ស្នងការខេត្តព្រៃវែង និងជាសុមេធី ចៅហ្វាយខេត្តព្រៃវែង សូមមេត្តាចាត់វិធានការណ៌ផ្លូវច្បាប់ ចំពោះទីតាំងល្បែងសុីសង ជល់មាន់តាមអនឡាញ ដែលកំពុងតែធ្វើសកម្មភាព បានបេីកលេងយ៉ាងអាណាធិបតេយ្យ(១)ផ្ទះលក់កាហ្វេ ចំនុចភូមិគោកខ្ចក (២)ផ្សារថ្មីក្បែរវត្តគោកខ្ចក ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ខណះពេលដែលលោក សួន សំអឿន អធិការស្រុកកំពង់ត្របែក បានរក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការទប់ស្កាត់បទល្មើសល្បែងស៊ីសង នៅទូទាំងប្រទេសកម្ពុជា។
សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
មហាជននៅក្នុងឃុំគោកខ្ចក បានលើកឡើងថា?មូលហេតុលោក សួន សំអឿន អធិការស្រុកកំពង់ត្របែក បានរក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការណ៌តាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសង មាន់ជល់តាមអនឡាញខាងលើ ហើយថែមទាំងផ្គើននិងបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៀត
សោធន៌នោះ សង្ស័យតែទីតាំងល្បែងស៊ីសង មាន់ជល់តាមអនឡាញខាងលើនេះ អាចជាឆ្នាំងបាយ របស់លោក សួន សំអឿន ផងក៌មិនដឹង។
Post Top Ad
Your Ad Spot
ទីតាំងមាន់ជល់ តាមអនឡាញ នៅចំនុច ឃុំគោកខ្ចក សង្ស័យជាឆ្នាំងបាយ របស់លោក សួន សំអឿន
Subscribe to:
Post Comments (Atom)
សុខភាពនិងសម្រស់
8/សុខភាពនិងសម្រស់/grid-big
No comments:
Post a Comment