លោកឧត្តមសេនីត្រីកែវ រ័ត្នមុនី ត្រូវបាន តុលាការចេញដីកាកោះហៅជាលើកទី២ ពាក់ព័ន្ធនឹងបណ្តឹងចោទប្រកាន់ ពីបទឆរបោក - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកឧត្តមសេនីត្រីកែវ រ័ត្នមុនី ត្រូវបាន តុលាការចេញដីកាកោះហៅជាលើកទី២ ពាក់ព័ន្ធនឹងបណ្តឹងចោទប្រកាន់ ពីបទឆរបោក


ភ្នំពេញ ៖ នៅវេលាព្រឹកថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ  លោកឧត្តមសេនីត្រីកែវ រ៏ត្នមុនី  ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅជាលើកទី២ឱ្យចូលខ្លួនបំភ្លឺ  ពាក់ព័ន្ធនឹងបណ្តឹងចោទប្រកាន់ពីបទឆរបោក។ជនសង្ស័យ ត្រូវបានគេស្គាល់ឈ្មោះ កែវ រ័ត្នមុនី ភេទប្រុស កើតនៅឆ្នាំ១៩៨២ មានថានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី និងជាអនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ មានអសយដ្ឋានផ្ទះលេខ១០C,១២E0E1ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។



តាមដីកាកោះ ជាលើកទី២ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានអោយដឹងថា យើង សេង ម៉េងស្រ៊ុន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញអញ្ជើញឈ្មោះ កែវ រ័ត្នមុនី ភេទប្រុសកើតនៅ ឆ្នាំ១៩៨២ មានអសយដ្ឋានផ្ទះលេខ ១០C,១២E0E1 ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ អោយចូលមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ(ជាន់ទី៥បន្ទប់«ព»)នៅថ្ងៃទី២៨ខែកុម្ភះ ឆ្នាំ ២០២៣វេលាម៉ោង៩ព្រឹកដើម្បីបំភ្លឺពីដំណើររឿងពាក់ព័ន្ធបណ្តឹងពីបទ ឆរបោក ។


បើយោងតាមប្រភពព័ត៌មានច្បាស់ការ បានលើកឡើងថា?  លោកឧត្តមសេនីយ៍ ត្រីកែវ រ័ត្នមុនី មានតួនាទីជាអនុប្រធាននាយកដ្ឋាន ស៊ើប អង្កេតនិងអនុវត្តនីតិវិធី(ន៧)នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ មានសិទ្ធិសម្រេច រើសក្រមខណ្ឌ នគរបាលជាតិ អោយចូលក្របខណ្ឌនគរបាលជាតិ ។ដោយឡែកពាក់ព័ន្ធនិងករណី លោកឧត្តមសេនីយ៍ ត្រីកែវ រ័ត្នមុនី រូបនេះដែលរងការចោទប្រកាន់ ពីករណីឆបោក ដែលយោងតាមដីកាកោះរបស់តុលាការ  ប្រភពនៅមិនទាន់បានទម្លាយអោយច្បាស់លាស់ នៅឡើយនោះទេ?ថាតើលោកឧត្តមសេនីយ៍ត្រី កែវ រ័ត្នមុនី ឆបោកពីករណីអ្វីអោយពិតប្រាកដ។


ដូច្នេះមានតែម្ចាស់ដើមបណ្តឹងតែម្នាក់គត់ ដែលអាចបកស្រាយ ពីករណីលោកឧត្តមសេនីយ៍ត្រី កែវ រ័ត្នមុនី ឆបោកអ្វីអោយពិតប្រាកដនោះ?ខណះនេះ ម្ចាស់ដើមបណ្តឹងក្រុមបណ្តាញសារព័ត៌មាន មិនអាចសូមការទំនាក់ទងសូមការបំភ្លឺលំអិតបាននោះទេ?ជុំវិញករណីខាងលើនេះ។ តាមព័ត៌មានអោយទៀតថា លោកឧត្តមសេនីយ៍ ត្រីកែវ រ័ត្នមុនី រូបនោះបានធានាអះអាងថា គាត់រត់ការបានជោគជ័យ ព្រោះខ្លួនស្គាល់ស្និទជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ ដែលមានសិទ្ធិសម្រេច ។ នៅក្នុងនោះតម្រូវ អោយប្រគល់ប្រាក់ចំនួន២៦៥០០ដុល្លារ តាមABAជាថ្នូរថ្លៃរត់ការចូលក្រមខណ្ឌនគរបាលជាតិនោះ ៕

No comments:

Post a Comment

Pages