សង្វៀនជល់មាន់ នៅក្នុងឃុំក្រាំងយ៉ូវ សង្ស័យជាឆ្នាំងបាយ របស់អស់លោកអាជ្ញាធរ និងសមត្ថកិច្ចស្រុកស្អាង - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សង្វៀនជល់មាន់ នៅក្នុងឃុំក្រាំងយ៉ូវ សង្ស័យជាឆ្នាំងបាយ របស់អស់លោកអាជ្ញាធរ និងសមត្ថកិច្ចស្រុកស្អាង


កណ្តាល៖នៅក្នុងទឹកដីស្រុកស្អាង ខេត្តកណ្តាល បទល្មើសល្បែងស៊ីសងជល់មាន់ បានកើតមានជាហូរហែរ ដោយក្រុមអ្នកញៀនល្បែង ហាក់គ្មានញញើត និងទោសទណ្ឌបន្តិចណាទាល់តែសោះ (ពោល)ក្រុមអ្នកញៀនល្បែងថែមទាំងផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ នៅទូទាំរាជធានីខេត្ត។មហាជនបានសំណូមពរ ដល់លោកឈឿន សុចិត្ត ស្នងការខេត្តកណ្តាល ពិសេស លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល សូមមានវិធានការផ្លូវច្បាប់ ចំពោះក្រុមអ្នកញៀនល្បែងជល់មាន់ នៅចំណុច ភូមិតា ពេជ្រ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ខណះពេលដែលអស់លោកអាជ្ញាធរ និងសមត្ថកិច្ចស្រុកស្អាង បានរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

មហាជននៅក្នុងឃុំក្រាំងយ៉ូវ បានដាក់ការសង្ស័យ ទៅលើអាជ្ញាធរ និងសមត្ថកិច្ចស្រុកស្អាង (ប្រហែលជា)សង្វៀនជល់មាន់ខាងលើនេះ សង្ស័យជាឆ្នាំងបាយ របស់អស់លោកអាជ្ញាធរ និងសមត្ថកិច្ចស្រុកស្អាងផងក៌មិនដឹង។ទើបអស់លោកបានរក្សាភាពស្ងៀមស្ងាត់ផ្គើន និងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ពិសេសមិនអនុវត្តន៌នូវគោលនយោបាយភូមិ,ឃុំមានសុវត្ថភាពទាំង៩ចំណុច របស់ក្រសួងមហាផ្ទៃ។











No comments:

Post a Comment

Pages