ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ បានរៀបចំប្រារព្ធ ពិធីបេីកវគ្គបំប៉នជំនាញ​ ការពារ​ទប់ទល់នឹងសភាពការណ៍​ ដល់កងកម្លាំង​អន្តរាគមន៍​ពិសេស​ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា​ ព្រមទាំងប័ណ្ណសរសេីរ​ជូនដល់មន្រ្តីនគរបាលជាតិ​ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ បានរៀបចំប្រារព្ធ ពិធីបេីកវគ្គបំប៉នជំនាញ​ ការពារ​ទប់ទល់នឹងសភាពការណ៍​ ដល់កងកម្លាំង​អន្តរាគមន៍​ពិសេស​ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា​ ព្រមទាំងប័ណ្ណសរសេីរ​ជូនដល់មន្រ្តីនគរបាលជាតិ​

 

កំពង់ចាម៖នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី១៦​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ នៅស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ បានរៀបចំប្រារព្ធនូវពិធីបេីកវគ្គបំប៉នជំនាញ​ ការពារ​ទប់ទល់នឹងសភាពការណ៍​ ដល់កងកម្លាំង​អន្តរាគមន៍​ពិសេស​ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា​ ព្រមទាំងប័ណ្ណសរសេីរ​ជូនដល់មន្រ្តីនគរបាលជាតិ​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ឧត្ដមសេនីយ៍​ឯក​ លន់​ សុផាត​ អគ្គស្នងការង​នគរបាល​ជាតិ​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាល​ជាតិ​ និងឯកឧត្តម​ ខ្លូត​ ចិន្តា​ អភិបាល​រង​ នៃគណៈអភិបាលខេត្ត​កំពង់ចាម​ និងជាតំណាង​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​ នៃគណៈអភិបាលខេត្ត​កំពង់ចាម​ ។ 


ពិធី​បេីកវគ្គនេះ​ដែរ​ ក៏មានការអញ្ចេីញចូលរួមពី​  លោកឧត្តមសេនីយ៍​ វរសេនីយ៍​ ប្រតិភូអមដំណេីរ​ លោកឧត្តមសេនីយ៍ស្នងការ​ ខេត្ត​កំពង់ចាម​-ត្បូងឃ្មុំ​ លោក-លោកស្រីស្នងការរង​ អនុប្រធាន​ផែន​ នាយការិយាល័យ​ជំនាញ​ លោកអធិការ​នគរបាល​ស្រុក​-ក្រុង​ទាំង១០​ និងសិក្ខាកាមចំនួន១០០នាក់​ ។ ឯកឧត្ដម​ អគ្គ​ស្នងការ​រង​ និងឯកឧត្តម​ អភិបាល​រង​ខេត្ត​ បានអញ្ជេីញផ្ដល់កិត្តិយសជាគណៈអធិបតីក្នុងការប្រគល់ប័ណ្ណសរសេីរដល់គ្រូបង្គោល​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ចំនួន​៩នាក់​ និងសិក្ខាកាមចំនួន៦៣នាក់​ ។ 


ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​ អគ្គ​ស្នងការ​រង​ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់​ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ឧបត្ថម្ភ​ជាថវិកាដល់ស្នងការដ្ឋាននគរបាល​ខេត្ត​កំពង់ចាម​ ​ថវិកាចំនួន​ ៥លានរៀល​ សម្រាប់ជួយសម្រួលដល់ដំណេីរការបណ្ដុះបណ្ដាលវគ្គបំប៉ននេះ និងឧបត្ថម្ភថវិកា​ដល់សិក្ខាកាម​ ចំនួន​១០០នាក់​ ក្នុង​ម្នាក់ៗ​ ទទួល​បាន​ថវិកា​ ៤មុឺនរៀល​ ផងដែរ​ សរុប​ជាថវិកា​ចំនួន​៩លានរៀល​​ ៕

















 

No comments:

Post a Comment

Pages