ទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ យីហោ(NK)នៅក្នុងឃុំទំរីង សង្ស័យជាឆ្នាំងបាយរបស់អាជ្ញាធរនិងសមត្ថកិច្ចស្រុក សណ្តាន់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ យីហោ(NK)នៅក្នុងឃុំទំរីង សង្ស័យជាឆ្នាំងបាយរបស់អាជ្ញាធរនិងសមត្ថកិច្ចស្រុក សណ្តាន់

 


កំពង់ធំ៖បទល្មើសល្បែងស៊ីសងខុសច្បាប់ ប្រភេទមាន់ជល់តាមអនឡាញ នៅក្នុងឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានរីកដុះដាលដូចផ្សិត ខណះពេលដែលអស់លោកអាជ្ញាធរ និងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បាននាំគ្នា រក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោសែនយ៉ាងពេញបន្ទុក។ជាស្តែងបទល្មើសល្បែងស៊ីសងមាន់ជល់តាមអនឡាញ យីហោ(NK) នៅចំនុចចំការកៅស៊ូ  ភូមិខោស ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ល្មមដល់ពេល លោកងួន រតនះ ចៅហ្វាយខេត្តកំពង់ធំ និងលោកម៉ែន លី ស្នងការខេត្តកំពង់ធំ មេត្តាជួយទប់ស្កាត់និងបង្ក្រាបផងទាន។


មហាជនបានលើកឡើងថា? ក្រុមអ្នកញៀនល្បែង បានប្រមូលផ្តុំក្បាលគ្នា ចូលទៅលេងល្បែងស៊ីសង ប្រភេទមាន់ជល់តាមអនឡាញ នៅក្នុងភូមិ ឃុំ ខាងលើដោយគ្មានញញើតពីទោសទណ្ឌបន្តិចណាទាល់តែសោះ ចំណែកអស់លោកអាជ្ញាធរ និងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ក៌កំពុងតែនាំគ្នារក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោសែន ។មហាជនបាននាំគ្នាដាក់ការសង្ស័យ ទៅលើអាជ្ញាធរ និងសមត្ថកិច្ច នៅក្នុងមូលដ្ឋានថា?អស់លោកប្រហែលជា ទីតាំងមាន់ជល់តាមអនឡាញខាងលើ សង្ស័យជាឆ្នាំងបាយ របស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចស្រុកសណ្តាន់ផងក៌មិនដឹង ទើបបានជាអស់លោក មិននាំគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសង ប្រភេទមាន់ជល់ តាមអនឡាញ ខាងលើនេះ ទើបបណ្តែតបណ្តោយអោយបទល្មើសល្បែងស៊ីសងខាងលើនេះនៅតែដំណើរការយ៉ាងរលូនបែបនេះ។


សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។ពាក់ព័ន្ធនិងករណីខាងលើនេះ អធិការស្រុកសណ្តាន់បានប្រាប់សាន់ដេ តាមទូរស័ព្ទថា នៅរសៀលថ្ងៃនេះលោកនិងអោយកំលាំងប៉ុស៌្តនគរបាលឃុំទំរីង ចុះមកធ្វើការទប់ស្កាត់និងបង្ក្រាប។






No comments:

Post a Comment

Pages