ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅយប់ទី២៣ ខែមេសា ឆ្នាំ២០២៣នេះ បានប្រកាសតាមហ្វេសប៊ុកថា លោកមិនដែលស្គាល់បុគ្គលឈ្មោះ Rous Sarom នេះទេ តាំងពីដើមរៀងមក។នៅលើបណ្ដាញសង្គម ឯកឧត្តម សុខ លូ ក៏សូមគាំទ្រចំពោះលោកជំទាវ ហ៊ុន ស៊ីណាត ដែលឱ្យមេធាវី ចេញលិខិតប្រកាសជូនដំណឹងនិងចាត់វិធានការលើបុគ្គលឈ្មោះ Rous Sarom។
គួរជម្រាបជូនថា ការប្រកាសគាំទ្រលោកជំទាវ ហ៊ុន ស៊ីណាត របស់លោកអភិបាលខេត្តបាត់ដំបងបន្ទាប់ពីលោកជំទាវប្រតិកម្មផ្ដាំទៅលោក សុខ លូ ថា លោកឯងដកស្កូវយាយចាស់ច្រឡំមនុស្សហើយ។លោកជំទាវបានលើកឡើងបែបនេះ ក្រោយសារសំឡេងឆ្លើយឆ្លងគ្នារបស់លោក សុខ លូ ដែលនិយាយរបៀបសើចចំអក ដាក់លោកជំទាវត្រូវបានបែកធ្លាយជាសាធារណៈជន។ទន្ទឹមនឹង លោកជំទាវ ហ៊ុន ស៊ីណាត ប្រតិកម្មដាក់លោក សុខ លូ បែរជាមានបុគ្គលឈ្មោះ Rous Sarom បញ្ចេញសំណេរវាយប្រហារទៅលើលោកជំទាវ ហ៊ុន ស៊ីណាត ជាហេតុនាំឱ្យមេធាវី របស់លោកជំទាវចេញលិខិតព្រមានចាត់វិធានការតាមផ្លូវច្បាប់។
គួរជម្រាបជូនថា ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់ឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង៖-ខ្ញុំបាទ សុខ លូ អភិបាលខេត្តបាត់ដំបង សូមប្រកាសថា ខ្ញុំបាទមិនដែលស្គាល់បុគ្គលឈ្មោះRous Sarom នេះទេតាំងពីដើមរៀងមក។-ខ្ញុំបាទសូមបដិសេដនូវការបង្ហោះFacebook របស់បុគ្គលនេះដែលប៉ះពាល់ចំពោះលោកផែងវណ្ណ: ដែលជាអ្នកស្គាល់និងរាប់អានគ្នាជាមួយខ្ញុំ។ ជាពិសេសប៉ះពាល់ដល់អ្នកមីង ហ៊ុន សុីណាត ដែលជាអ្នកម្តាយចិត្តធ៌ម ដែលខ្ញុំបាទបានស្គាល់និងគោរពស្រលាញ់ជាយូរមកហើយ។-ខ្ញុំសូមគាំទ្រ លិខិតជូនដំណឹងរបស់ក្រុមមេធាវី អេស អេន អេស ចុះថ្ងៃទី២៣ខែមេសាឆ្នាំ២០២៣នេះ។
No comments:
Post a Comment