មន្ដ្រីរាជការដែលលុបឈ្មោះចេញពីក្របខ័ណ្ឌហើយ បែរជាអាចឡើងឋានន្តរស័ក្ដិ និងមានឈ្មោះចូលនិវត្តន៍បានទៀត - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

មន្ដ្រីរាជការដែលលុបឈ្មោះចេញពីក្របខ័ណ្ឌហើយ បែរជាអាចឡើងឋានន្តរស័ក្ដិ និងមានឈ្មោះចូលនិវត្តន៍បានទៀត

 

ភ្នំពេញ៖អតីតអភិបាល នៃគណៈអភិបាលខេត្តរតនគិរី គឺលោក ខាំ ខឿន ធ្លាប់ត្រូវបានស្ថាប័នតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់១៧ឆ្នាំ ពីបទទទួលសំណូក បំផ្លាញបរិស្ថាន និងផ្ដល់ព័ត៌មាននូវរបាយការណ៍ក្លែងបន្លំជាលាយលក្ខណ៍អក្សរ តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ១៣៨«ខ» ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៦ របស់សាលាដំបូងរាជធានីភ្នំពេញ ហើយក៏បានជាប់ឈ្មោះជាទណ្ឌិត ។ក្រោមឥទ្ធិពលរឿងអាស្រូវកាប់បំផ្លាញព្រៃឈើនៅតំបន់កន្ទុយនាគ ឧទ្យានជាតិវីរៈជ័យ ដ៏កក្រើក គឺលោក ខាំ ខឿន ឋានន្តរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ២ ត្រូវបានសម្រួលភារកិច្ចពីអភិបាលខេត្តរតនគិរី ឲ្យទៅបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយរក្សាឋានន្តរស័ក្ដិ និងថ្នាក់ដដែល ដើម្បីបើកការស៊ើបអង្កេតស្រាវជ្រាវ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០១០៦/០១៩ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០០៦ ។


លុះក្រោយទទួលរងការផ្ដន្ទាទោសដាក់ពន្ធនាគារ តាមការសម្រេចរបស់ស្ថាប័នតុលាការ គឺលោក ខាំ ខឿន ក៏បានក្លាយជាទណ្ឌិត និងត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ដ្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០២១០/១៤៤ ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១០ ។រយៈពេលប្រមាណជិត១១ឆ្នាំក្រោយជាប់ឈ្មោះជាទណ្ឌិត គឺទណ្ឌិតឈ្មោះ ខាំ ខឿន ក៏ទទួលបានការលើកលែងទោស ដោយព្រះរាជក្រឹត្យលេខ នស/រកត/០២១៧/២១១ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ។ស្រាប់តែមកដល់អំឡុងចុងឆ្នាំ២០២២កន្លងទៅ គឺនៅក្រោយពេលទទួលបានការលើកលែងទោសរួចហើយប្រមាណជាង៥ឆ្នាំ លោក ខាំ ខឿន ក៏ត្រូវបានដាក់ឲ្យចូលនិវត្តន៍ ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ក្នុងឋានន្តរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ១ នៃក្របខ័ណ្ឌមន្ដ្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទៅវិញ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩២២/១១៦៨ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ (Sic!) ។


អនុលោមតាមស្មារតីព្រះរាជក្រឹត្យលេខ នស/រកត/០៩២២/១១៦៨ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ និងស្មារតីព្រះរាជក្រឹត្យលេខ នស/រកត/០២១០/១៤៤ ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១០ គឺបានបង្ហាញឲ្យឃើញថា លោក ខាំ ខឿន ឋានន្តរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ២ នៃក្របខ័ណ្ឌមន្ដ្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលបានលុបឈ្មោះចេញពីក្របខ័ណ្ឌរួចហើយនោះ បែរជាមានឱកាសទទួលបានការឡើងឋានន្តរស័ក្ដិពីឧត្តមមន្ដ្រី ថ្នាក់លេខ២ មកឧត្តមមន្ដ្រី ថ្នាក់លេខ១ ផង និងមានឈ្មោះដាក់ឲ្យចូលនិវត្តន៍ ក្នុងក្របខ័ណ្ឌមន្ដ្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដើម្បីទទួលបានប្រាក់សោធននិវត្តន៍ ផង (Resic!) ៕ប្រភពdtn7






No comments:

Post a Comment

Pages