អ្នកកត់កន្ទុយលេខឆ្នោតវៀតណាម នៅសង្កាត់ដើមមាន អត់គោរពកិច្ចសន្យា ឥលូវត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្តកណ្តាល ចុះបង្ក្រាបនៅក្នុងទីតាំង ប្រព្រឹត្តបទល្មើសជាក់ស្ដែងតែម្ដង - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

អ្នកកត់កន្ទុយលេខឆ្នោតវៀតណាម នៅសង្កាត់ដើមមាន អត់គោរពកិច្ចសន្យា ឥលូវត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្តកណ្តាល ចុះបង្ក្រាបនៅក្នុងទីតាំង ប្រព្រឹត្តបទល្មើសជាក់ស្ដែងតែម្ដង

 


កណ្តាល៖កាលពីថ្ងៃទី១៨ ខែឧសភា​ ឆ្នាំ២០២៣ កន្លងទៅនេះកម្លាំងផ្នែកជំនាញ​ ចុះសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដើមមាន និងសង្កាត់តាខ្មៅ បានធ្វើកិច្ចសន្យាបញ្ឍប់សកម្មភាព ការកត់កន្ទុយលេខឆ្នោតវៀតណាម ចំនួនពីរទីតាំង៖ ទីតាំងទី១​ ស្ថិតនៅភូមិដេីមមៀន​ សង្កាត់ដេីមមៀន​ ក្រុងតាខ្មៅ​ដែលមានម្ចាស់ទីតាំងឈ្មោះ​ គាង​ វាសនា​ ភេទ​ ស្រី​ អាយុ​ ៣៣​ឆ្នាំ មុខរបរ​ កត់ឆ្នោត​វៀតណាមខុសច្បាប់ បានធ្វើកិច្ចសន្យាបិទទីតាំងតែម្តង ។  ទីតាំងទី២​ ស្ថិតនៅភូមិតាខ្មៅ១​ សង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ​ ដែលមានម្ចាស់ទីតាំងឈ្មោះ​ អ៉ឹង​ ហ៊ុយគង់​ ភេទស្រី​ អាយុ​ ៤៩ឆ្នាំ​ មុខរបរ​ លក់ហ្គាស់ វេរលុយ និង កត់ឆ្នោតខ្មែរ ដែលច្បាប់ត្រឹមត្រូវ ប៉ុន្តែទីតាំងនេះក៏បានធ្វើកិច្ចសន្យាផងដែរមិនអោយមានកត់ឆ្នោតវៀតណាមខុសច្បាប់ ។ 



ប្រភពបានបញ្ជាក់ថា?ក្រោយពីសមត្ថកិច្ចបានធ្វើកិច្ចសន្យាបញ្ឈប់ ការកត់កន្ទុយលេខឆ្នោតវៀតណាមខាងលើ មិនទាន់ទាំងបានមួយដង្ហើមចង្រិតផង គេសង្កេតឃើញ អ្នកកត់កន្ទុយលេខឆ្នោតវៀតណាម នៅចំនុច ភូមិដេីមមៀន​ សង្កាត់ដេីមមៀន​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល អត់ព្រមគោរពកិច្ចសន្យា របស់សមត្ថកិច្ចនោះទេ? ដោយអ្នកកត់កន្ទុយលេខឆ្នោតវៀតណាមខាងលើនេះ នៅតែបន្តកត់កន្ទុយលេខឆ្នោតវៀតណាម យ៉ាងគគ្លើនអត់មានញញើតនិងទោសទណ្ឌបន្តិចណាទាល់តែសោះឡើយ? ដោយមហាជនបាននាំគ្នាលើកឡើងថា?សង្ស័យតែអ្នកកត់កន្ទុយលេខឆ្នោតវៀតណាម នៅក្នុងភូមិដើមមាន សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល ទំនងអាចមានខ្នងបង្អែកធំសម្បើមខ្លាំងណាស់មើលទៅ ទើបបានជាអ្នកកត់កន្ទុយលេខឆ្នោតវៀតណាមខាងលើនេះ នៅតែបន្តគគ្លើនលួចកត់កន្ទុយលេខឆ្នោតវៀតណាមបានយ៉ាងរលូន។


ដោយឡែកទីបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ដែលដឹកនាំដោយលោកឧត្តមសេនីយន៍ត្រី សំ តុលា ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន សង្កាត់ដើមមាន ទាក់ទងនិងករណីកត់កន្ទុយលេខឆ្នោតវៀតណាម នៅក្នុងភូមិដើមមាន។នៅថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៣ លោកឧត្តមសេនីយន៍ត្រី សំ តុលា ជាមេបញ្ជារការកងរាជអាវុធហត្ថខេត្តកណ្ដាល បានចេញបទបញ្ជារអោយមន្ត្រីក្រោមឱវាទ ចុះបង្ក្រាបករណីកត់ឆ្នោតកន្ទុយលេខវៀតណាម ជាលទ្ធផលក្នុងការបង្ក្រាបបានឃាត់ខ្លួនស្ត្រីម្នាក់ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។


ពាក់ព័ន្ធករណីកងរាជអាវុធហត្ថបង្ក្រាបទីតាំងកត់ឆ្នោតកន្ទុយលេខវៀតណាម ខុសច្បាប់ខាងលើនេះ ប្រជាពលរដ្ឋនៅក្នុងសង្កាត់ដើមមាន បានសំដែងការសាទរចំពោះ ចំណាត់ការរបស់កងរាជអាវុធហត្ថខេត្តកណ្តាល ដែលមានវិធានការក្តៅបានទាន់ពេលវេលា។







No comments:

Post a Comment

Pages