កំពង់ចាម ៖ នៅព្រឹកថ្ងៃអាទិត្យ ០៩កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ០៨:៣០ នាទី លោក សុខ សុផាត អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំបុសខ្នុរ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌួង ឧត្តម ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំបុសខ្នុរ , លោក សុធា ពិសិដ្ឋ អនុប្រធានក្រុមការងារចុះជួយឃុំបុសខ្នុរ លោកស្រី លាង ពិសី សមាជិកក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំបុសខ្នុរ បានដឹកនាំក្រុមការងារបក្ស ក្រុមប្រឹក្សាបក្សឃុំ ក្រុមការងារបក្សភូមិ និងយុវជនបក្សភូមិប្រសេីរ បាននាំយកអំណោយរបស់ឯកឧត្ដមប្រធានក្រុមការងារថ្នាក់កណ្ដាលឃុំបុសខ្នុរមកចែកជូន ប្រជាពលរដ្ឋ ក្រ១ ក្រ២ ក្នុងភូមិប្រសើរ ចំនួន ៤០គ្រួសារ ។
ដោយក្នុង ០១គ្រួសារ ទទួលបានរួមមាន ៖ អង្ករ ២០គីឡូក្រាម, ទឹកត្រី ១យួរ និងទឹកសុីអុីវ ១យួរ ព្រមទាំងបានឧបត្ថម្ភអំពូលសូឡា ១០ឈុត(ជើងសសរដែក ខ្សាច់ ស៊ីម៉ង់ត៍) ជូន ដើម្បីបន្តដាក់នៅតាមផ្លូវកែងជូនប្រជាពលរដ្ឋភូមិប្រសើរ និងបានឧបត្ថមថវិកាជូនក្រុមការងារភូមិចំនួន ១៣នាក់ ២៦០ ០០០ ៛។បន្ទាប់មកក្រុមការងារក៏បានចុះពិនិត្យសាលាបុណ្យភូមិដើម្បីសិក្សាលទ្ធភាពរៀបចំអោយបានល្អស្អាតជូនប្រជាពលរដ្ឋក្នុងភូមិ។សរុបថវិកាចំណាយសរុប ចំនួន៤,៧០០,០០០ ៛។
No comments:
Post a Comment