លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានចូលរួមក្នុងការប្រារព្ធពិធី ទទួលថវិកាសប្បុរសធម៌ អបអរ ខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានចូលរួមក្នុងការប្រារព្ធពិធី ទទួលថវិកាសប្បុរសធម៌ អបអរ ខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម

កំពង់ចាម៖នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៣នេះ លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានចូលរួមក្នុងការប្រារព្ធពិធី ទទួលថវិកាសប្បុរសធម៌ អបអរ ខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរសក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ និងប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្តកំពង់ចាម​ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ នៃគណៈអភិបាលខេត្ត​ និងប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម​ នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម​ ។ 


ក្នុង​ឱកាស​នោះ​ដែរ​ លោកឧត្តមសេនីយ៍ស្នងការ​​ក៏បាន​នាំយក​ថវិកា​របស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ និងលោកជំទាវ​ ចំនួន20,000$ និងថវិកាចលនាគាំទ្ររបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ ចំនួន១៨,៣២១,០០០រៀល​ ប្រគល់ជូនសាខាកាកបាទក្រហមខេត្តកំពង់ចាម​ ។ 


សូមបញ្ជាក់ថា ពិធីទទួលថវិកាសប្បុរសធម៌ អបអរ ខួបទី១៦០ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ នេះ ក្នុងគោលដៅចលនាកៀងគរ ការចូលរួមគាំទ្រ ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ក្នុងស្មារតី វប្បធម៌ចែករំលែក ជាមូលដ្ឋានសម្រាប់សាខាបន្តនិរន្តរភាព ក្នុងការបំពេញបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ៕




























No comments:

Post a Comment

Pages