នគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ពន្លាតដែនសមត្ថកិច្ចសហការនិងនគរបាលខេត្តស្ទឹងត្រែងបង្រ្កាបករណីជួញដូរថ្នាំញៀនជិត១គីឡូក្រាម ! - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

នគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ពន្លាតដែនសមត្ថកិច្ចសហការនិងនគរបាលខេត្តស្ទឹងត្រែងបង្រ្កាបករណីជួញដូរថ្នាំញៀនជិត១គីឡូក្រាម !

 


ខេត្តកំពង់ចាម ៖ មនុស្ស០៣នាក់រួម វត្ថុតាងសារធាតុញៀនជិត១គីឡូក្រាម និងសម្ភារៈមួយចំនួន ត្រូវបាននគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ពន្លាតដែនសមត្ថកិច្ចសហការនិងនគរបាលខេត្តស្ទឹងត្រែងបង្រ្កាបបាន ។សូមបញ្ជាក់ថា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៧ និង ៣០ នាទី នៅចំណុចតាមផ្លូវលំ ស្ថិតក្នុងភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពី ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត។


រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពបតាងួន ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ឋាន: ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ប្រុស ១.ឈ្មោះ ឡុន ថុង ហៅ ហុង ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិរិទ្ធីសែនជ័យ១ ឃុំរិទ្ធីសែនជ័យ ស្រុកបូរីអូរស្វាយ ខេត្តស្ទឹងត្រែង ជាមុខសញ្ញាមានថ្នាំញៀនចំនួន ១០កញ្ចប់ (ធំចំនួន ០២កញ្ចប់) មានទម្ងន់ ចំនួន ៥៨០ក្រាម (ជាងកន្ល:គីឡូក្រាម)។


លោកឧត្តមសេនីយ៍ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមបានអោយដឹងថា ករណីនេះលុះរហូតមកដល់ថ្ងៃទី០៣.០៥.២០២៣ ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ សមត្ថកិច្ចយើងបានបន្តធ្វើការស្រាវជ្រាវ និងទៅសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង ភ្លាមនោះសមត្ថកិច្ចយើងបានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ទៀត ២.ឈ្មោះ ឡុង សាវឌី ភេទប្រុស អាយុ ៥៦ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង *ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០៤កញ្ចប់ (ធំចំនួន ០១កញ្ចប់) មានទម្ងន់ចំនួន ២០០ក្រាម ។


   ៣.ឈ្មោះ ស៊ឹង សុធ: ភេទប្រុស អាយុ ៣២ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០១កញ្ចប់។លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់អោយដឹងថា ករណីខាងលើសមត្ថកិច្ចយើងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនសរុបចំនួន ១៥កញ្ចប់ (ធំចំនួន ០៣កញ្ចប់) មានទម្ងន់ ចំនួន ៧៨០ក្រាម (ជិត១គីឡូក្រាម), ទូរស័ព្ទដៃចំនួន ០៤គ្រឿង, សម្ភារ:សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង, រថយន្តចំនួន  ០១គ្រឿង, ម៉ូតូចំនួន ០១គ្រឿង និងឯកសារមួយចំនួន។បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចយើងបានបញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕















No comments:

Post a Comment

Pages