ពិធី​សំណេះសំណាល​ និងបំពាក់​គ្រឿង​ឥស្សរិយយស​ជូនអតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ចាម​ ចំនួន​២០០នាក់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ពិធី​សំណេះសំណាល​ និងបំពាក់​គ្រឿង​ឥស្សរិយយស​ជូនអតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ចាម​ ចំនួន​២០០នាក់

 


កំពង់ចាម៖នៅព្រឹកថ្ងៃអង្គារ​ ទី០៩​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​ខេត្ត​កំពង់ចាម​ បានអញ្ជេីញចូលរួមក្នុងពិធីសំណេះសំណាល​ និងបំពាក់គ្រឿងឥស្សរិយយស​ជូនអតីតយុទ្ធជន​កម្ពុជាខេត្តកំពង់ចាម​ ចំនួន​២០០នាក់​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កិត្តិសង្គហបណ្ឌិត​ គន់​ គីម​ ទេសរដ្ឋមន្រ្តី​ អនុប្រធាន​ និង​ជា​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ និងមានអញ្ជេីញចូលរួមជាគណៈអធិបតីពី​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​ នៃគណៈអភិបាលខេត្ត​ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពងលចាម​ និងឯកឧត្តម​ ខ្លូត​ ផន​ ប្រធានក្រុមប្រឹក្សាខេត្ត​កំពង់ចាម​ ។ 


គ្រឿង​ឥស្សរិយយស​ដែលទទួលបានមាន​ មេដាយអស្សឬទ្ធិចំនួ​ន០៤នាក់​ មេដាយមាសការពារជាតិ៩៨នាក់ និងមេដាយប្រាក់ការពារជាតិ៩៨នាក់ បានបំពាក់ជូនអតីតយុទ្ធជនមកពីក្រុងកំពង់ចាមចំនួន១៨០នាក់​ និងស្រុកកំពង់សៀមចំនួន៨០នាក់​ ។ ក្នុង​ឱកាស​នេះដែរ ឯកឧត្តម​ កិត្តិសង្គហបណ្ឌិត​ ក៏បាននាំយកអំណោយដ៏​ថ្លៃថ្លា​របស់​ សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ ចែកជូនបងប្អូនអតីតយុទ្ធជូនចំនួន២០០នាក់​ ក្នុងម្នាក់ៗទទួលបាន​ ថវិកា​ ៨មុឺនរៀល​ ផងដែរ​។ 


លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ប្រធានគណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ចាម​ បានគោរពរាយការណ៍ជូនគណៈអធិបតី​ អំពីលទ្ធផល​ការងារដែលសម្រេចបានរយៈពេលកន្លងមក​ និងទទួលបានការកោតតសរសេីរ​ពី​ ឯកឧត្តម​ កិត្តិសង្គហបណ្ឌិត​ គន់​ គីន​ ក្នុងការខិតខំយកចិត្តទុកដាក់​ និងយកអស់កំលាំងកាយចិត្តក្នុងការបម្រេីសេវាសំណូមពរ​ពីបងប្អូនអតីតយុទ្ធជន​ លេីការពិនិត្យស្ថានភាពជីវភាពរស់នៅជាក់ស្ដែងរបស់បងប្អូន​ រហូតទទួលបានការផ្ទះដីសម្បទានសង្គមកិច្ច​ និងការសាងសង់ផ្ទះ​ ព្រមទាំងការលេីកកម្ពស់កម្រិតជីវភាពរបស់បងប្អូនអតីតយុទ្ធជន​ បានល្អប្រសេី​មកដល់បច្ចុប្បន្ននេះ​ ទាំងអស់នេះគឺជាអំណោយដ៏ថ្លៃថ្លា​របស់​ សម្ដេច​តេជោ​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​​។ 


សូមបញ្ជាក់​ផងដែរថា​ ដោយទទួលបានការគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ប្រមុខថ្នាក់ដឹកនាំ​ ដេីម្បី​ជាការឆ្លេីយតបទៅនឹងពលីកម្មដ៏ស្មោះសគ្រ័្មរបស់បងប្អូនអតីតយុទ្ធជនកម្ពុជា​ ដែលត្រូវ​បានចាត់ទុកថាជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុងឧត្តម​ និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ បានក្រាបបង្គំទូលថ្វាយ​ ព្រះមហាក្សត្រ​ ប្រោស​ព្រះរាជទាននូវគ្រឿង​ឥស្សរិយយស​ដល់បងប្អូ​នអតីតយុទ្ធជនកម្ពុជា​ ចំនួន៨៦,៩៣១នាក់​ នៅទូទាំងប្រទេស​ ។ ក្នុង​នោះសម្រាប់ខេត្តកំពង់ចាម​ ទទួល​បានមេដាយសរុបចំនួន៣,១៤៩នាក់​ ។ 


ក្នុង​ពិធី​នេះក៏មានការអញ្ជេីញចូលរួមពីសំណាក់​ ឯកឧត្តម​ ប្រតិភូ​អមដំណើរ​ លោកប្រធាន​ អនុប្រធាន​ គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ចាម​ លោកប្រធានកិត្តិយស​សមាគមអតីតយុទ្ធជន​ក្រុង​-ស្រុក​ លោកប្រធាន​លេខាធិការដ្ឋាន​ លោកស្នងការរងទទួលចុះពង្រឹងស្រុក-ក្រុង​ លោកប្រធាន​គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​ស្រុក​-ក្រុង​ ទាំង១០​ និងបងប្អូនអតីតយុទ្ធជនចំនួន២០០នាក់​ ៕





















































No comments:

Post a Comment

Pages