លោក ហេង វុទ្ធី ដឹកនាំសហការី ចុះជួយមូលដ្ឋានឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ បន្ថែមទៀត - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោក ហេង វុទ្ធី ដឹកនាំសហការី ចុះជួយមូលដ្ឋានឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ បន្ថែមទៀត

កំពង់ចាម៖នៅថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ហេង វុទ្ធី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការខេត្ត អនុប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានគណៈកម្មការ ខ២៧ បានដឹកនាំសហការីចុះជួយភូមិទាំង៤ ក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ចូលរួមក្នុងកម្មវីធីមួយចំនួន មានដូចជា÷។១-ចូលរួមក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ ទូទាំងស្រុកស្ទឹងត្រង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ។ 


 ២-ចូលរួមក្នុងពិធីសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយកម្លាំងប្រជាការពារឃុំទួលសំបួរ ។ ក្នុងនោះខ្ញុំក៏បានឧបត្ថម្ភដល់កម្លាំងប្រជាការពារចំនួន ១១៥នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ២០,០០០រៀល និងឧបត្ថម្ភភេសជ្ជៈ ចំនួន ៣០កេស ផងដែរ។ ១-ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការអនុវត្តការងារកន្លងមក និងលេីកទិសដៅបន្ដ នៅស្នាក់ការគណបក្សឃុំទួលសំបួរ ។ ក្នុងឱកាសនោះ លោក ហេង វុទ្ធី ក៏បានឧបត្ថម្ភថវិកាជូនក្រុមការងារសាខាបក្សភូមិចំនួន១៨នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ២០,០០០រៀល ។ ៣-ដឹកនាំ និងបែងចែកក្រុមការងារ សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត ចែកជូនគ្រួសារបក្សចំនួន ២០គ្រួសារ រួមមាន÷។


ភូមិពោន ចំនួន០៥គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានថវិកា ២០,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ។ ក្រុមការងារបានឧបត្ថម្ភការចិញ្ចឹមជីវភាពបក្ស ៤៥០,០០០៛ ដាក់លូបង្ហូទឹក ២១៦,០០០៛ និងជួលគ្រឿងចក្រសម្រួលផ្លូវ ១,៥៥០,០០០៛ ។ ភូមិទួលសំបួរ ចំនួន៥គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានថវិកា ៥០,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ។ ក្រុមការងារបានឧបត្ថម្ភការចិញ្ចឹមជីវភាពបក្ស ១៥០,០០០៛ ឧបត្ថម្ភអាហារដល់ក្រុមការងារមូលដ្ឋាន គិតជាថវិកាអស់ ៣៦០,០០០៛ ។ ភូមិស្រែអំពៅ ៥គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានថវិកា ២០,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ។ ក្រុមការងារបានឧបត្ថម្ភការចិញ្ចឹមជីវភាពបក្ស ២៥០,០០០៛ ។ ភូមិវាលព្រះ ៥គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានថវិកា ២០,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ។ ក្រុមការងារបានឧបត្ថម្ភដល់ការចិញ្ចឹមជីវភាពបក្ស ៦០,០០០៛ ។ 


៣-រៀបចំបិទស្លាកគណបក្ស និងផ្លាស់ប្ដូរថ្មី នៅតាមខ្នងផ្ទះ និងតាមទីសាធារណ: មានដូចជា÷ ភូមិពោន ៥៩៣ស្លាក, ភូមិទួលសំបួរ ៣៧៩ស្លាក, ភូមិស្រែអំពៅ ៨០ស្លាក និងភូមិវាលព្រះ ៩១ស្លាក ។ ដោយឡែក ខ្ញុំបានរៀបចំដាក់ស្លាកគណបក្សថ្មី (ខ្នាតធំ) ៥ផ្លាំង និងផ្លាស់ប្ដូរស្ទីកគ័រគណបក្សថ្មី ៩ផ្ទាំង ។ ដោយសរុបជាថវិកាចំណាយ ចំនួន ៥,៨៩៦,៦០០៛ ។ ១-ថវិកា ឯកឧត្តម ហ៊ុន ម៉ានិត ចំនួន ២,០០០,០០០៛។២-ថវិកា លោក ហេង វុទ្ធី ជាប្រធាន (ខ២៧) ចំនួន ៦,៨៥៦,០០០៛។៣-ថវិកាក្រុមការងារ ភូមិពោន ចំនួន ៣,៨៧៦,០០០៛។ភូមិទួលសំបួរ ចំនួន ១,៥៧១,០០០៛។ភូមិស្រែអំពៅ ចំនួន ៤៧៤,០០០៛។ភូមិវាលព្រះ ចំនួន ៣១៤,៨០០៛ ។ សរុបក្នុងការចំណាយទាំងអស់ ចំនួន ១៥,០៩២,៥០០៛ ៕



























No comments:

Post a Comment

Pages