ជនសង្ស័យ ដែលបានប្រើអំពើហិង្សាលើគ្រូបង្រៀន និងអ្នកកាសែត កំពុងតែមានអ្នកព្យាយាមរត់ការដោះលែងឲរួចផុតពីសំណាញ់ច្បាប់! - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ជនសង្ស័យ ដែលបានប្រើអំពើហិង្សាលើគ្រូបង្រៀន និងអ្នកកាសែត កំពុងតែមានអ្នកព្យាយាមរត់ការដោះលែងឲរួចផុតពីសំណាញ់ច្បាប់!

 


ភ្នំពេញ៖ មេខ្លោងជាម្ចាស់ទីតាំងឃ្លាំងស្តុបសម្ភារៈ និងគ្រឿងស្នោរសម្រាប់វេចខ្ចប់ចំណីអាហារ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនដើម្បីសាកសួរ និងបន្តនិតិវិធីតាមផ្លូវច្បាប់ ប៉ុន្តែបែកធ្លាយព័ត៌មានថា : កំពុងមានអ្នកស្វះស្វែងរត់ការអន្តរាគមន៍ ដើម្បីដោះលេងជនល្មើសឲ្យនៅក្រៅឃុំ។ តាមសេចក្តីរាយការណ៍បានឲ្យដឹងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នេះថា : ម្ចាស់ឃ្លាំងស្តុបគ្រឿងស្នោរ ដែលត្រូវបានគេស្គាល់ថា មានឈ្មោះ លី ឃុន ភេទប្រុស អាយុប្រមាណជាង ៤០ឆ្នាំ មានទីតាំងស្ថិតតាមផ្លូវប៉េតុង ភូមិត្រពាំងល្វា២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួននៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីសាកសួរជុំវិញករណីប្រើអំពើហិង្សាលើជនរងគ្រោះ ចំនួន ០២នាក់។ 
 

ពាក់ព័ន្ធការឃាត់ខ្លួនម្ចាស់ឃ្លាំងស្តុបអីវ៉ាន់ (គ្រឿងស្នោរ) ពីសំណាក់មន្ត្រីកងរាជអាវុធហត្ថដែលជាមេខ្លោងបញ្ជាឲ្យកម្មករប្រើអំពើហិង្សាលើជនរងគ្រោះនោះ ហាក់មានការលាក់បាំងព័ត៌មាន ខណៈល្បីល្បាញថា មានអ្នកកំពុងរត់ការដើម្បីសម្របសម្រួល និងអន្តរាគមន៍ឲ្យនៅក្រៅឃុំ។ សូមជម្រាបថា : នៅវេលាម៉ោង ២១និង៤០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នេះមានករណីអំពើហិង្សាបង្ករឲ្យមានការភ្ញាក់ផ្អើល ស្ថិតតាមផ្លូវប៉េតុង ក្នុងភូមិត្រពាំងល្វា២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយបានបណ្តាលឲគ្រូបង្រៀនម្នាក់ រងរបួសបាក់ម្រាមដៃ និងម្នាក់ទៀតជាចាងហ្វាងកាសែត រស្មីភ្នំឱរ៉ាល់ របួសស្រាំលលាក្បាល កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់។ 
 

លោក យ៉ាវ វាសនា ចាងហ្វាងកាសែត រស្មីភ្នំឱរ៉ាល់ ជាជនរងគ្រោះក្នុងអំពើហិង្សាដែលមានស្នាមស្រាំលលាក្បាល បានប្រាប់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នេះថា ជនបង្ករហេតុជាម្ចាស់ឃ្លាំងស្តុបគ្រឿងស្នោរ ដែលវាយលោក និងគ្រូបង្រៀនម្នាក់ទៀតបាក់ម្រាមដៃនោះ លោកទទួលបានព័ត៌មានថា កម្លាំងប៉េអឹមចាប់ខ្លួនបានហើយ ប៉ុន្តែលិចឭព័ត៌មានថា មានគេរត់ការដើម្បីដោះលេងឲ្យនៅក្រៅឃុំ។  ក្នុងនាមជាជនរងគ្រោះលោក យ៉ាវ វាសនា បានទទួចស្នើសុំដល់កងរាជអាវុធហត្ថមេត្តាអនុវត្តន៍ច្បាប់ចំពោះជនបង្កហិង្សាមកលើរូបលោក និងលោកគ្រូបង្រៀនឲ្យតឹងរឹងបំផុតតាមផ្លូវច្បាប់ ជាពិសេសសង្ឃឹមថា ឯកឧត្តម រ័ត្ន ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថក្រុងភ្នំពេញនឹងមានវិធានតាមផ្លូវច្បាប់ទៅលើម្ចាស់ឃ្លាំងជាមេខ្លោងក្នុងអំពើហិង្សានេះតែម្តង។ 
 

សូមរំឭកថា : ករណីអំពើហិង្សាមួយ បានកើតឡើងនៅម៉ោងប្រមាណ ២១យប់ នៅថ្ងៃទី១៣ ខែមិថុនា ជនបង្ករជាម្ចាស់ឃ្លាំងគ្រឿងជ័រស្នោ និងកូនចៅមានគ្នាប្រមាណជាង ១០នាក់ បានព្រួតគ្នាវាយលើជនរងគ្រោះជាអ្នកជិតខាងគ្នា ព្រោះទំនាស់រឿងចតឡានដឹកឥវ៉ាន់ពេញផ្លូវ ពិបាកដល់ប្រជាពលរដ្ឋធ្វើដំណើរចេញចូលផ្ទះ។  តាមរបាយការណ៍របស់សម្ថកិច្ចប៉េអឹម បានប្រាប់ឱ្យដឹងថា:  ជនរងគ្រោះទាំង ០២នាក់ រួមមាន៖ ទី១- ឈ្មោះ ឈុន វុទ្ធី ជាគ្រូបង្រៀននៅសាលាពោធិ៍ចិនតុង បានរងរបួសបាក់ម្រាមដៃ និងទី២- ឈ្មោះ យ៉ាវ វាសនា មានតួនាទីជាហ្វាងសារព័ត៌មានក្នុងស្រុកមួយ បានរងរបួសស្រាំលលាក្បាល។ 


សមត្ថកិច្ចឱ្យដឹងទៀតថា: មុនពេលកើតហេតុ ជនរងគ្រោះបាននៅក្នុងផ្ទះធម្មតា ប៉ុន្តែដោយសារម្ចាស់ឃ្លាំងស្តុបគ្រឿងស្នោរជ័រ សម្រាប់វេចខ្ចប់ចំណីអាហារ បានចតរថយន្តដឹកទំនិញ ចំនួន ០៣គ្រឿង ទន្ទឹមគ្នាធ្វើឱ្យអ្នកជិតខាងពិបាកក្នុងការចេញចូលផ្ទះក៏បានប្រាប់ទៅម្ចាស់ឃ្លាំងឲ្យយករថយន្ត ០១គ្រឿង ចេញដើម្បីឲ្យងាយស្រួលចេញចូលផ្ទះ ប៉ុន្តែម្ចាស់ឃ្លាំងនោះមិនព្រមយកចេញដោយនិយាយថា បើទើសចេញចូលមិនរួចវាបុក ឬប៉ះចាំគិតទៀត ទើបបង្កឱ្យមានទំនាស់ហៅកម្មករជាង ១០នាក់វាយលើជនរងគ្រោះទាំង ០២នាក់ទាំងកម្រោល រួចនាំគ្នារត់ចូលក្នុងឃ្លាំង និងចាក់សោរបិទទ្វាសំងំស្ងាត់ឈឹង តាមការបង្ហើបក្រៅផ្លូវការ បានបញ្ជាក់ថា : ជនសង្ស័យជាម្ចាស់ឃ្លាំងស្តុបគ្រឿងស្នោរធ្វើអំពីជ័រ ប៉េអឹមខណ្ឌពោធិសែនជ័យនឹងបញ្ជូនខ្លួន ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធី។ 
 
 
មហាជនរងជនរងចាំមើលថា:  តើម្ចាស់ឃ្លាំងស្តុបអីវ៉ាន់បង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលេដ្ឋជិតខាង និងបង្កហិង្សាលើគ្រូបង្រៀន និងចាងហ្វាងកាសែត រស្មីភ្នំឱរ៉ាល់ អាចគេចផុតពីសំណាញ់ច្បាប់ឬមួយយ៉ាងណា?៕ហើយក្រុមសារព៍ត៏មានយើងនឹងបន្តតាមដាននិងស្រាវជ្រាវករណីខាងនេះជានិច្ច។





















No comments:

Post a Comment

Pages