ឯកឧត្តម ហេង វណ្ណនី ដឹកនាំកិច្ចប្រជុំ សម្របសម្រួលដោះស្រាយ ទំនាស់ដីកេរ៌្តមួយកន្លែង នៅក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឯកឧត្តម ហេង វណ្ណនី ដឹកនាំកិច្ចប្រជុំ សម្របសម្រួលដោះស្រាយ ទំនាស់ដីកេរ៌្តមួយកន្លែង នៅក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ

 


កំពង់ចាម៖នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមហេង វណ្ណនី អភិបាលរង នៃគណះអភិបាលខេត្តកំពង់ចាមជំនួសមុខឲ្យឯកឧត្តម អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ដើម្បី សម្របសម្រួលដោះស្រាយទំនាស់ដីកេរ្តិ៍មួយកន្លែង ស្ថិតនៅភូមិតាម៉ឺន ឃុំព្រែកដំបូក នៅសាលប្រជុំសាលាខេត្តកំពង់ចាម សូមជម្រាបថា? នៅក្នងកិច្ចប្រជុំនោះផងដែរ សមាសភាពអញ្ជើញចូលរួមមាន÷។


(1)ទីចាត់ការអន្តរវិស័យ។(2)មន្ទីររៀបចំ ដ ន ស ស ។(3)មន្ទីរ ធនធានទឹក និង ឧតុនិយមខេត្តកំពង់ចាម។(4)អាជ្ញាធរស្រុកស្រីសន្ធរ។(5)ការិយាល័យនីតិកម្ម និងដោះស្រាយវិវាទមូលដ្ឋាន។(6)ការិយាល័យរៀបចំ ដ ន ស ភ។(7)អាជ្ញាធរឃុំព្រែកដំបូក (8)ងមេភូមិតាម៉ឺន។(9)ភាគីដើមបណ្តឹង និង ភាគីចុងចំលើយ ។ឯកឧត្តមហេង វណ្ណនី បានបញ្ជាក់ នៅលើបណ្តាញសង្គមហ្វេសប៊ុក យ៉ាងដូច្នេះថា? ជាលទ្ធផលៈ គូភាគីមិនទាន់ឈានដល់ការព្រមព្រៀងគ្នា ដើម្បីបញ្ចប់ទំនាស់នៅឡើយនោះទេ? ត្រូវបន្តសម្រុះសម្រួលនៅពេលក្រោយទៀត។


សូមជម្រាបថា?ករណីទំនាស់ដីកេរ៌្តខាងលើនេះ អាជ្ញាធរឃុំព្រែកដំបូក ពិសេសអាជ្ញាធរស្រុកស្រីសន្ធរ បានធ្វើការសម្រួបសម្រួល ភាគីដើមបណ្តឹង និង ភាគីចុងចំលើយខាងលើនេះ អស់រយះពេលជាច្រើនដងណាស់មកហើយ ប៉ុន្តែភាគីដើមបណ្តឹង និង ភាគីចុងចំលើយ នៅតែមិនទាន់ឯកភាពគ្នា ដើម្បីបញ្ចប់ទំនាស់នោះទេ?។ រហូតដល់អាជ្ញាធរស្រុកស្រីសន្ធរ បានបញ្ជូនសំណុំរឿង មករដ្ឋបាលសាលាខេត្តកំពង់ចាម ដើម្បីធ្វើការសម្របសម្រួលបន្ត ដើម្បីអនុវត្តន៌នូវគោលនយោបាយឈ្នះឈ្នះ របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន(ពោល)គឺគ្មានអ្នកឈ្នះ និងអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា។
















No comments:

Post a Comment

Pages