ភ្នំពេញ៖ទីតាំងល្បែងស៊ីសងប្រភេទមាន់ជល់ តាមប្រព័ន្ធអនឡាញ ចូលក្លោងទ្វារវត្តភ្នំស ស្ថិតនៅក្នុងភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេងខណះអាជ្ញាធរនិងសមត្ថកិច្ចស្រុកទឹកឈូ បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់ និងបង្ក្រាប បទល្មើសល្បែងស៊ីសង គ្រប់ប្រភេទនៅទូទាំងរាជធានីខេត្ត។ប្រភពបានបញ្ជាក់ថា ក្រុមអ្នកញៀនល្បែងស៊ីសងខាងលើនេះបានប្រមូលផ្តុំក្បាលគ្នា ចូលទៅលេងល្បែងស៊ីសង ដោយមិនញើតពីទោសទណ្ឌបន្តិចណាទាល់តែសោះ(ពោល)មេបនល្បែងនិងអ្នកញៀនល្បែង ពិសេសអស់លោកអាជ្ញាធរនិងសមត្ថកិច្ចស្រុកទឹកឈូ កំពុងតែនាំគ្នាផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនយ៉ាងពេញបន្ទុកទៀតផង។
សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។ពាក់ព័ន្ធនិងបទល្មើសល្បែងស៊ីសង ប្រភេទមាន់ជល់តាមប្រព័ន្ធអនឡាញខាងលើនេះ ជាដើមចម នាំអោយមានអំពើលួចឆក់ប្លន់នៅក្នុងមូលដ្ឋាន ពិសេសនាំអោយមានអំពើហឹង្សានៅក្នុងគ្រួសារ នៅពេលដែលក្រុមអ្នកញៀនចាញ់អស់លុយម្តង។
ដូច្នេះករណីប្រភេទល្បែងស៊ីសងខាងលើនេះ លោកម៉ៅ ធនិន ចៅហ្វាយខេត្តកំពត ពិសេសលោកម៉ៅ ច័ន្ធមធុរិទ្ធ ស្នងការខេត្តកំពត មិនគួរមើលរំលង សកម្មភាពនិងទង្វើរបស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចស្រុកទឹកឈូ បន្តទៀតនោះទេ?ដោយមហាជ បានសំណូមពរ ដល់លោកម៉ៅ ធនិន និងលោកម៉ៅ ច័ន្ទមធុរិទ្ធ សូមចាត់វិធានការទីតាំងល្បែងស៊ីសងប្រភេទមាន់ជល់តាមប្រព័ន្ធអនឡាញ ខាងលើនេះដើម្បីអនុវត្តន៌តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ពិសេសអនុវត្តន៌នូវគោលនយោបាយភូមិឃុំមានសវត្ថភាព របស់ក្រសួងមហាផ្ទៃ។
No comments:
Post a Comment