ជ្រូក​រស់​ប្រមាណ​២​ពាន់​ក្បាល ចេញពី​ថៃ​ចូល​កម្ពុជា​យ៉ាង​រលូន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ជ្រូក​រស់​ប្រមាណ​២​ពាន់​ក្បាល ចេញពី​ថៃ​ចូល​កម្ពុជា​យ៉ាង​រលូន

 

ខេត្តឧត្តរមានជ័យ ៖ សត្វ​ជ្រូក​រស់​ប្រមាណ​២​ពាន់​ក្បាល ចំនួន​៥​រថយន្ត ត្រូវ​បាន​នាំ​ចេញពី​ប្រទេស​ថៃ ចូល​មក​ប្រទេស​កម្ពុជា​សារ​ជា​ថ្មី​យ៉ាង​កក្រើក​តាម​ដងផ្លូវ ក្រោយ​ពេល​បាន​ផ្អាក​ដំណើរការ​នាំ​ចូល​អស់​រយៈពេល​ជា​ច្រើ​ឆ្នាំ​កន្លង​មក​ហើយ​។ ហេតុការណ៍​នេះ កើតឡើង​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ស្ថិត​ក្នុងភូមិ​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ កាលពី​ថ្ងៃ​ទី​២៩ និង​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៣ ក្រោយ​បោះ​ឆ្នោត​ចប់​។


ទាក់ទិន​នឹង​ការ​នាំ​សត្វ​ជ្រូក​ចេញពី​ប្រទេស​ថៃ​បែប​នេះ ក៏​មាន​ក្តី​បារម្ភ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចិញ្ចឹម​ជ្រូក និង​អ្នក​ចិញ្ចឹម​លក្ខណៈ​ជា​កសិដ្ឋាន​ក្នុង​ខេត្ត បាន​ឲ្យ​កោះសន្តិភាព​ដឹងផង​ដែរ​ថា សត្វ​ជ្រូក​ថៃ ដែល​គេ​នាំ​ចូល គឺ​មាន​តម្លៃ​ថោក​ជាង​ជ្រូក​កម្ពុជា​នៅ​លើ​ទីផ្សារ​ក្នុងស្រុក ខណៈ​នេះ​បើ​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ចូល​ចែកចាយ​ទៅ​ឲ្យ​ក្រុម​ឈ្មួញ​តូច​ៗ​កា​.​ប់លក់​នោះ ពួក​គាត់​គឺ​ខាតបង់​ក្នុង​ការ​ចិញ្ចឹម​រលំរលាយ​តែ​ម្តង​។ ពីព្រោះ​កន្លង​មក ក្រុមហ៊ុន​ដែល​នាំ​សត្វ​ជ្រូក​ចូល​កម្ពុជា ក៏​ធ្លាប់​លក់​បែងចែក​ទៅ​ឲ្យ​ក្រុម​ឈ្មួញ​តូច​ៗ​ទាំងនេះ​ទៅ​ទូ​ទាំង​ប្រទេស​ដែរ ធ្វើ​ឱ្យ​អ្នក​ចិញ្ចឹម​ក្នុងស្រុក​រលាយ​ម្តង​មក​ហើយ​។


លោក សូត្រ ស៊ី​សុ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៣ បាន​ប្រាប់​ឲ្យ​កោះសន្តិភាព​ដឹង​ថា ក្រុមហ៊ុន​ដែល​នាំ​សត្វ​ជ្រូក​ចេញពី​ប្រទេស​ថៃ ចូល​ប្រទេស​កម្ពុជា ឈ្មោះ​ក្រុមហ៊ុន «​ឌឿ​ន សមិទ្ធ​»​។លោក តា​ញ់ បុត្តា បសុព្យាបាល​សត្វ​មន្ទីរ​កសិកម្ម​ខេត្ត បាន​ឲ្យ​ដឹងផង​ដែរ​ថា ក្រុមហ៊ុន ឌឿ​ន សមិទ្ធ (Daen Samith) បាន​ឲ្យ​លោក​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ផ្នែក​សុខភាព​សត្វ​នៅ​នឹង​មាត់ច្រក​ទ្វារ​នៅ​ពេល​នាំ​ចូល​មក​។ លោក​មិន​បានដឹង​ពី​ចំនួន​ទេ ត្រឹម​បានដឹង​ថា ក្នុង​មួយ​រថយន្ត​មាន​ចំនួន​៣០០​ទៅ​៣៥០​ក្បាល មាន​ចំនួន​៥​រថយន្ត អាច​នៅ​មាន​ច្រើន​ទៀត​។


ក្រុម​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុង​ប្រទេស​ចាប់ផ្តើម​មាន​ប្រតិកម្ម​ខ្លាំង​ៗ​ហើយ ព្រោះ​ជ្រូក​ក្នុងស្រុក​មាន​ច្រើន​ណាស់​គ្រប់​ខេត្ត​-​ក្រុង ហេតុ​អ្វី​អ្នកមាន​អំណាច​ឱ្យ​នាំ​ជ្រូក​រស់​ពី​ស្រុក​ថៃ​ចូល​បែប​នេះ ទំនង​ចែកចាយ​តាម​បណ្ដា​ខេត្ត​អស់​ទៅ​ហើយ​។ គេ​ប្រាប់​ថា សង្ស័យ​មាន​ក្រុមហ៊ុន​ធំ​មួយ​យកឈ្មោះ​អ្នក​ថ្មី​មក​ប្រើ ព្រោះ​ក្រុមហ៊ុន​ធំ​នោះ​ល្បីល្បាញ​ពេក ។ប្រភពកោះសន្តិភាព

No comments:

Post a Comment

Pages