លោកចាន់ ថន ចាងហ្វាងគេហទំព័រដើមរាំង ថៅកែគ្រឿងចក្រខ្នាតធំ នៅស្រុកបាធាយ ព្រមានប្តឹង - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកចាន់ ថន ចាងហ្វាងគេហទំព័រដើមរាំង ថៅកែគ្រឿងចក្រខ្នាតធំ នៅស្រុកបាធាយ ព្រមានប្តឹង

 

(កំពង់ចាម)៖ លោក ហេម ច័ន្ទមករា ថៅកែគ្រឿងចក្រខ្នាតធំ ដែលទទួលបានសិទ្ធក្នុងការ ឈូសឆាយកាយ"ដីបឹងមេទឹកក្រោល"ស្ថិតនៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីដឹកជញ្ជូនអាចម៍ដីមកធ្វើអាជីវកម្មនោះ..!។បានធ្វើការព្រមាន ទុកឱសានវាទឱ្យ«ដើមរាំង»សូមទោស! និងព្រមានប្ដឹងអង្គភាពនៃគេហទំព័រ«ដើមរាំង» ដោយចោទថា"ញុះញង់"។នេះបើយោងតាមលិខិត ជូនដំណឹង របស់លោកមេធាវី សួស ព័រ អត្តលេខ១០៣៣ ជាសមាជិកមេធាវីនៃក្រុមមេធាវី ហ្គ្រេន៍ ចុះកាលបរិច្ឆេទ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដែលទើបបញ្ជូនមកដល់«ដើមរាំង»នៅល្ងាចទី០៥ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញ។ជាការឆ្លើយតប ទៅនិងសារព្រមាននេះលោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង»តំណាងឱ្យអង្គភាពនៃគេហទំព័រ«ដើមរាំង»នៅព្រឹកទី០៦.០៧.២០២៣។បានជូនដំណឹងៈ ទៅកាន់លោកមេធាវី សួស ព័រ វិញថាៈ អង្គភាព«ដើមរាំង»តាំងពីកន្លងមករហូតបច្ចុប្បន្នៈ គឺធ្វើការផ្សព្វផ្សាយ ទៅតាមក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវ គោរពច្បាប់ស្ដីពី របបសារព័ត៌មាន។


ក្នុងន័យនេះ«ដើមរាំង»ក៏បានបញ្ជាក់ជូនលោកមេធាវី សួស ព័រ ចំនួន២ចំណុច ដូចខាងក្រោម៖។១ៈ ចំពោះការផ្សាយថាៈ លោកអភិបាលខេត្តកំពង់ចាម ជាអ្នកអនុញ្ញាត ឱ្យឈ្មួញឈូសឆាយកាយ"ដីបឹងមេទឹកក្រោល"ស្ថិតនៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីដឹកជញ្ជូនអាចម៍ដី លក់ធ្វើអាជីវកម្មនោះ។គឺជាការលើកឡើងរបស់លោក ផេន សុផល អភិបាលស្រុកបាធាយ ក្នុងពេលផ្ដល់បទសម្ភាសន៍ និងមានហត្ថលេខា អនុញ្ញាតជាក់ស្ដែងៈ របស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។ ចំពោះការដឹកអាចម៍ដី មកចាក់តាមដីឡូត៍ឯកជន ជាការលើកឡើងនឹងទទួលស្គាល់ពីសំណាក់លោក ហេម ច័ន្ទមករា ម្ចាស់គ្រឿងចក្រ ក្នុងពេលផ្ដល់បទសម្ភាសន៍។


២ៈ ក្នុងខ្លឹមសារនៃអត្ថបទ រួមនិងឃ្លីបវីដេអូ ដែល«ដើមរាំង»ចុះផ្សាយកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។គឺ«ដើមរាំង»ផ្សាយទៅតាមប្រភពជាក់ស្ដែង និងធ្វើបទសម្ភាសន៍គ្រប់ជ្រុងជ្រោយតាមវិជ្ជាជីវៈ។ក្នុងនោះ«ដើមរាំង»«ពុំបានធ្វើការសន្និដ្ឋានវិនិច្ឆ័យ ឬចោទប្រកាន់ថាៈ ការកាយ"ដីបឹងមេទឹកក្រោល"នោះខុសច្បាប់ ឬក៏ត្រូវច្បាប់នោះឡើយ»។ហើយរាល់ការផ្សព្វផ្សាយរបស់គេហទំព័រ«ដើមរាំង»គឺមិនមែនជាការញុះញង់លាបពណ៌ ទៅលើបុគ្គល អង្គភាពរដ្ឋ អង្គភាពឯកជន ឬពលរដ្ឋណាម្នាក់ឡើយ។ជាការកត់សម្គាល់ ក្រោយផ្សព្វផ្សាយរួច«ដើមរាំង»ពុំទាន់ទទួលបានការបកស្រាយ ឬស្នើសុំឱ្យផ្សាយកែតម្រូវឡើងវិញ ពីសំណាក់អ្នកពាក់ព័ន្ធនោះទេ!។ ដើម្បីឱ្យស្របតាមមាត្រា ១០ នៃច្បាប់ ស្ដីពីរបបសារព័ត៌មាន និងមាត្រា ៣០៦ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា នៅឡើយ។ស្រាប់តែឃើញលិខិតជូនដំណឹង របស់លោក សួស ព័រ ធ្វើការព្រមានឱ្យ«ដើមរាំង»សូមទោសក្នុងរយៈពេលខ្លី និងព្រមានប្ដឹងតែម្ដង!។


បើតាមលោក ចាន់ ថន អង្គភាពនៃគេហទំព័រ«ដើមរាំង»រង់ចាំទទួលរាល់ការបកស្រាយបំភ្លឺ ពីភាគីពាក់ព័ន្ធដែលរងការចោទប្រកាន់ រៀងរាល់ម៉ោងធ្វើការ ដោយក្ដីសោមនស្ស រីករាយដើម្បីផ្សព្វផ្សាយបន្តទៀត។លោក ចាន់ ថន បានចាត់ទុកការព្រមាននេះថា«ជាការគំរាមកំហែងដើម្បីបំបាក់ស្មារតី អ្នកសារព័ត៌មានដែលគោរពវិជ្ជាជីវៈ និងក្រមសីលធម៌.ហ៊ានផ្សាយការពិត»។លោក ចាន់ ថន បញ្ជាក់ថាៈបើលោក ហេម ច័ន្ទមករា ប្ដឹង«ដើមរាំង»មែននោះ លោកនឹងប្ដឹងសុំកិច្ចអន្តរាគមន៍ទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសុំមេធាវីការពារក្ដី សម្រាប់តតាំងតាមផ្លូវច្បាប់ទាំង៣សាលា.!។ក្នុងនោះបើសិនតុលាការ តម្កល់រឿងទុកឥតចាត់ការ អង្គភាពនឹងប្ដឹងបកវិញ ក្នុងមាត្រា ៣១១ នៃក្រមព្រហ្មទណ្ឌ។


-ការព្រមានពីសំណាក់លោក ហេម ច័ន្ទមករា នៅពេលនេះបន្ទាប់ពី«ដើមរាំង»ចេញផ្សាយក្រោមចំណងជើងថា«អភិបាលស្រុកបាធាយ អះអាងថាៈការឈូសឆាយដីបឹងក្រោល គឺមានការឯកភាពពីអភិបាលខេត្តកំពង់ចាម!»។ក្នុងខ្លឹមសារនៃអត្ថបទនោះ បានលើកឡើងអំពី ឈ្មួញខ្នាតធំ ដាក់គ្រឿងចក្រ ឈូសឆាយដីព្រៃលិចទឹកនៃ"បឹងមេទឹកក្រោល"ដែលជាដីសាធារណៈរបស់រដ្ឋ យ៉ាងគគ្រឹកគគ្រេងបំផុត..!។ដើម្បីយកមកធ្វើអាជីវកម្មផ្ទាល់ខ្លួន ដោយប្រើ S.K ធំៗក្នុងការជីកកកាយដីបឹង និងប្រើរថយន្តបែន សុទ្ធតែប្រភេទកង់១០ សម្រាប់ជាមធ្យោបាយដឹកជញ្ជូនអាចម៍ដី លក់តាមបណ្ដាដីឡូត៍នានា គ្មានស្រាកស្រាន!។ហើយករណីនេះក៏ត្រូវបានលោក ផេន សុផល អភិបាលស្រុកបាធាយ បញ្ជាក់ថាៈ មានការអនុញ្ញាត ពីលោកអភិបាល ខេត្ត។សូមជម្រាបថាៈ ដី"បឹងមេទឹកក្រោល"មានទំហំជាង ៦ហិកតា ស្ថិតនៅភូមិធាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។សេចក្ដីរាយការណ៍បានឱ្យដឹងថាៈរាល់ថ្ងៃនេះឈ្មួញប្រើ S.K ធំៗចំនួន៤គ្រឿង ក្នុងការឈូសឆាយដី"បឹងមេទឹកក្រោល"ត្រង់ចំណុចខាងលើ!។ក្នុងនោះ S.K ខ្លះឈូសឆាយវាតទីរុញព្រៃចោល និងS.K ខ្លះទៀត កាយដីដាក់ បញ្ចូលរថយន្តបែនកង់១០..!។ដើម្បីធ្វើដឹកជញ្ជូនផ្គត់ផ្គង់ទីផ្សារ តាមដីឡូត៍នានា ជាពិសេស គឺដីឡូត៍ នៅជាប់ផ្លូវជាតិលេខ៦ក្បែរ រណ្ដៅដី"មេទឹកក្រោល"តែម្ដង ដែលកំពុងដឹកជញ្ជូនមកចាក់រាល់ថ្ងៃ..!។


ពលរដ្ឋនៅតំបន់នោះ បានលើកឡើងថាៈ បច្ចុប្បន្នៈថៅគ្រឿងចក្រខាងលើ កំពុងធ្វើផ្លូវ ថ្មី១ខ្សែទៀត តភ្ជាប់ពីរណ្ដៅដី"បឹងមេទឹកក្រោល"ឡើងមកលើផ្លូវជាតិលេខ៦ ។ដើម្បីជាចរន្ត សម្រាប់រថយន្តខ្លួន ធ្វើដឹកជញ្ជូនអាចម៍ដី ចេញពីរណ្ដៅ មកចាក់តាមដីឡូត៍ដែលនៅឆ្ងាយៗ..!។ម្យ៉ាងវិញទៀត ថៅកែគ្រឿងចក្ររូបនោះ តម្រូវឱ្យរថយន្តកង់១០ របស់គាត់ បើកបរតាមផ្លូវថ្មី លែងបើកកាត់ដីឡូត៍របស់គេ ដូចសព្វដង..!។ជុំវិញៈការយកដីបឹងសាធារណៈរបស់រដ្ឋ មកធ្វើអាជីវកម្មនេះដែរ នៅថ្ងៃទី២០.០៦.២០២៣។លោក ហេម ច័ន្ទមករា ថៅកែគ្រឿងចក្រខាងលើ បានអះអាងប្រាប់«ដើមរាំង»ថាៈ ខ្លួនមានច្បាប់ទម្លាប់ត្រឹមត្រូវ ក្នុងការឈូសឆាយដីខាងលើ មកធ្វើអាជីវកម្ម!។លោកបន្តថា អាចម៍ដី ១ផ្នែក ដែលខ្លួនដឹកចេញពី"បឹងមេទឹកក្រោល"។គឺយកមកចាក់បរិច្ចាគ ឱ្យអនុសាខាកាកបាទក្រហមស្រុកបាធាយនិង១ផ្នែកធំទៀត ខ្លួនយកមកចាក់តាមបណ្ដាដីឡូត៍នានា..!។


លោក សំ យ៉េន មេភូមិបាធាយ បានលើកឡើងថាៈ ការជីកដីមេទឹកនោះ គឺផ្អែកលើសំណើររបស់សហគមន៍ និងមានស្នាមមេដៃ ពីកសិករជាង១០នាក់!។លោកមេភូមិបញ្ជាក់ទៀតថាៈ បច្ចុប្បន្នៈ ដី"បឹងមេទឹកក្រោល"មានទំហំតូចជាងមុន..!។ ក្រោយសហគមន៍ សម្រេចកាត់ឆ្វៀលតម្រឹមអស់១ផ្នែក ឱ្យទៅអ្នកមានកន្ទុយដីជាប់ ដើម្បីបានប្រយោជន៍ចែកគ្នា..!។ចំណែកលោក ឃុត ឃីម មេឃុំបាធាយ បានថ្លែងស្រដៀងគ្នានិងលោកមេភូមិដែរ ដោយថាៈ ការកាយដីមេទឹកខាងលើ គឺតាមសំណើររបស់សហគមន៍!។លោកមេឃុំអះអាងថាៈ រឿងគ្រឿងចក្រកាយដីបឹងលោកដឹង ប៉ុន្តែត្រង់គេយកទៅចាក់កន្លែងណា លោកមិនបានដឹងទេ.!។រីឯលោក ផេន សុផល អភិបាលស្រុកបាធាយ បានថ្លែងថាៈការឈូសឆាយកាយដីបឹងក្រោល គឺមានការឯកភាព ពីលោកអភិបាលខេត្តកំពង់ចាម។លោក ផេន សុផល បន្ថែមថាៈ គ្រឿងចក្រខាងលើ គឺបានស្នើសុំនិងបង់សួយសារជូនរដ្ឋត្រឹមត្រូវ..!។


ចំពោះលោក លី ចាន់ធី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពង់ចាម បានថ្លែងប្រាប់«ដើមរាំង»ថាៈ ករណីខាងលើប្រសិនជា ឈ្មួញដឹកអាចម៍ដីលក់ចេញ គឺត្រូវបង់សួយសារហើយ!។-ចំពោះសំនួរថាៈ ការជីកដីបឹងខាងលើបានបង់សួយសារ ហើយឬក៏នៅ.?ត្រង់ចំណុចនេះលោក លី ចាន់ធី បំភ្លឺថាៈ បើគេមានអាជ្ញាប័ណ្ណ គឺគេត្រូវបង់សួយសារហើយ ដោយគិតទៅតាមទំហំរណ្ដៅ និងចាំចុះពិនិត្យជាក់ស្ដែង.!។ដោយឡែកលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានថ្លែងយ៉ាងខ្លីថា«មិនចាំទេ ទាល់តែមើលឯកសារ ខ្ញុំនៅតាមផ្លូវ រួចក៏ចុចបិទទូរស័ព្ទ»។សូមបញ្ជាក់ថាៈ នៅក្នុងខ្លឹមសារនៃអត្ថបទទាំងស្រុងរបស់«ដើមរាំង»គឺមិនមានចំណុចណាមួយ ដែលញុះញង់ ឬចោទប្រកាន់នោះទេ!។ដោយផ្សាយទៅតាម សម្ដីការលើកឡើងរបស់ អាជ្ញាធរ មន្ត្រីជំនាញរួមនិងឈ្មួញប៉ុណ្ណោះ៕



















No comments:

Post a Comment

Pages