ទីតាំងល្បែងស៊ីសងមាន់ជល់តាមអន ឡាញ នៅក្នុងឃុំត្រាំកក់ អស់លោកអាជ្ញាធរនិងសមត្ថកិច្ច ស្រុកត្រាំកក់ កំពុងតែនាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ទីតាំងល្បែងស៊ីសងមាន់ជល់តាមអន ឡាញ នៅក្នុងឃុំត្រាំកក់ អស់លោកអាជ្ញាធរនិងសមត្ថកិច្ច ស្រុកត្រាំកក់ កំពុងតែនាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន

 

តាកែវ៖ទីតាំងល្បែងស៊ីសងមាន់ជល់ តាមអនឡាញ  នៅក្នុងភូមិត្រពាំងកេស ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ កំពុងតែលួចលាក់បើកលេង យ៉ាងអនាធិបតេយ្យជាទីបំផុត ក្នុងនោះអស់លោកអាជ្ញាធរនិងសមត្ថកិច្ចស្រុកត្រាំកក់ បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន យ៉ាងពេញបន្ទុកស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ នៅទូទាំងរាជធានីខេត្ត។


បើយោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិ,ឃុំ,ខាងលើបានលើឡើងថា ជាទូទៅក្រុមអ្នកញៀនល្បែងអនឡាញ បានប្រមូលផ្តុំក្បាលគ្នាចូលទៅលេងល្បែងស៊ីសង យ៉ាងអនាធិបតេយ្យជាទីបំផុត។ ក្នុងនោះក្រុមអ្នកញៀនល្បែងអនឡាញខាងលើនេះ បាននាំគ្នាស្រែកអឺងកង គ្មានញញើតនិងទោសទណ្ឌជាទីបំផុត។សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។


សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង។ ប្រភពខាងបានលើកឡើងទៀតថា ខណះពេលដែលអស់លោកអាជ្ញាធរនិងសមត្ថកិច្ចស្រុកត្រាំកក់បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនធ្វើអោយប្រជាពលរដ្ឋមានសេចក្ដីព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗទៀត កើតចេញពីល្បែងស៊ីសងដែលកើតឡើងយ៉ាងអនាធិបតេយ្យជាទីបំផុត។


ពាក់ព័ន្ធនិងករណីល្បែងស៊ីសងជល់មាន់អនឡាញខាងលើនេះ មហាជនបាន សំណូមពរ ដល់លោក ឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវ  និង លោកអ៊ូច ភា ចៅហ្វាយអខេត្តតាកែវ សូមជួយចាត់វិធានការណ៌ ទៅលើទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញខាងលើនេះអោយខាងតែបានដើម្បីអនុវត្តន៌ តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ក៌ដូចជាអនុវត្តន៌នូវគោលនយោបាយភូមិ,ឃុំមានសុវត្ថភាព របស់ក្រសួងមហាផ្ទៃ ។





 

No comments:

Post a Comment

Pages