លោកហេង វុទ្ធី នាំយកអំណោយ របស់ឯកឧត្តមហ៊ុន ម៉ានិត ទៅប្រគេនព្រះសង្ឃ និងជូនប្រជាពលរដ្ឋ នៅក្នុងឃុំទួល សំបួរ ស្រុកស្ទឹងត្រង់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកហេង វុទ្ធី នាំយកអំណោយ របស់ឯកឧត្តមហ៊ុន ម៉ានិត ទៅប្រគេនព្រះសង្ឃ និងជូនប្រជាពលរដ្ឋ នៅក្នុងឃុំទួល សំបួរ ស្រុកស្ទឹងត្រង់

 

កំពង់ចាម៖នៅព្រឹកថ្ងៃ​សៅរ៍​ ទី១២​ ខែសីហា​ ឆ្នាំ​២០២៣​ លោកហេង​ វុទ្ធី​ សមាជិក​អចិន្ត្រៃយ៍​ នៃគណៈកម្មាធិការ​គណបក្ស​ខេត្ត​ អនុប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះជួយ ស្រុកស្ទឹងត្រង់​ និងជាប្រធានគណៈកម្មការ​ (ខ២៧)​ បានដឹកនាំលោក-លោកស្រី​ ប្រធាន​ អនុប្រធាន​ក្រុមការងារ​ចុះជួយ ភូមិវាលព្រះ​ និងស្រែអំពៅ​ ឃុំទួល សំបួល ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បាននាំយក​សុីម៉ង់​ត៍ និងបច្ច័យ​ ទៅប្រគេនដល់ព្រះសង្ឃ​ និងនាំយកអំណោយ ដ៏ថ្លៃថ្លារបស់​ ឯកឧត្តម​ ហ៊ុន​ ម៉ានិត​ អនុប្រធាន​ទី១​ ថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម​ និងជាប្រធានក្រុមការងារចុះជួយ ស្រុកស្ទឹងត្រង់​ ជូនប្រជាពលរដ្ឋ​ក្នុង​ភូមិវាលព្រះ​ និងភូមិស្រែអំពៅ​ ឃុំទួល សំបួល ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានដូចជា÷។

១-(ភូមិវាលព្រះ​) នាំយកអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តម​ ហ៊ុន​ ម៉ានិត​ ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៥គ្រួសារ​ ក្នុង​មួយគ្រួសារទទួលបាន​ ថវិកា​២មុឺន​រៀល​ និងគ្រឿង​ឧបភោគបរិភោគ​មួយចំនួន​។ ប្រគេនសុីម៉ង់ត៍ ចំនួន​១០តោន​ និងថវិកាក្រុមការងារ​ ព្រមទាំងសប្បុរជននានា​ សរុបចំនួន ៥,០៤០,០០០រៀល​ ដេីម្បី​សាងសង់កុដិ​ នៅវត្ដ​គរីសុវណ្ណារាម​ ហៅវត្តវាលព្រះ។សូមជម្រាបបន្ថែមថា លោកហេង វុទ្ធី ក៌បាន​ឧបត្ថម្ភ​ ដល់មេភូមិ​ និងក្រុមការងារថ្នាក់មូលដ្ឋានភូមិវាលព្រះ​ នូវថវិកា​ ចំនួន​១លានរៀល​​ និងភេសជ្ជៈ​ចំនួន​២០កេស​ ។ ក្នុងនោះ​ផងដែរក្រុមការងារ​បានរៀបចំម្ហូបអាហារ ជូនក្រុមការងារថ្នាក់មូលដ្ឋាន​ សរុបថវិកា​ ១,១៥០,០០០៛​ ។

២-(ភូមិស្រែអំពៅ​) នាំយកអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តម​ ហ៊ុន​ ម៉ានិត​ ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៥គ្រួសារ​ ក្នុង​មួយគ្រួសារ ទទួលបាន​ថវិកា​២មុឺន​រៀល​ និងគ្រឿង​ឧបភោគបរិភោគ​មួយចំនួន​។
លោកហេង វុទ្ធី ក៌បានឧបត្ថម្ភ​ដល់មេភូមិ​ និងក្រុមការងារថ្នាក់មូលដ្ឋានភូមិវាលព្រះ​ នូវថវិកា​ចំនួន​១លានរៀល​​ និងភេសជ្ជៈ​ចំនួន​២០កេស​។
​ 
ឆ្លៀតក្នុងឱកាសនេះផងដែរ​  លោកហេង វុទ្ធី និងសហការី​ក៏បានចុះពិនិត្យ និងសិក្សាមើលទីតាំងក្នុងភូមិ ដើម្បីរៀបចំធ្វើផ្លូវក្រាលគ្រួសក្រហម ចំនួន១ខ្សែ និងបំពាក់អំពូលសូឡាបំភ្លឺតាមផ្លូវ ដេីម្បី​សម្រួលដល់ការធ្វេីដំណេីររបស់បងប្អូនក្នុងភូមិ​ ផងដែរ​៕






























No comments:

Post a Comment

Pages