ភ្នំពេញ ៖ ប្រជាពលរដ្ឋនៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានរឹះគន់ដល់អាជ្ញាធរមូលដ្ឋាន ថាបានបើកដៃឱ្យម្ចាស់ដេប៉ូលក់ប្រេងឥន្ទះមួយកន្លែង ចាក់ដីរំលោភចូលចំណីមាត់ស្ទឹងបានដោយរលូនដោយគ្មានការហាមឃាត់។
ពលរដ្ឋរស់នៅក្នុងភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស រស់នៅក្បែរដេប៉ូលក់ប្រេងឥន្ទនៈ ឈ្មោះ សុវណ្ណ គីមឡុង បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ដោយសារតែម្ចាស់ដេប៉ូមានខ្សែជាមួយអាជ្ញារមូលដ្ឋាន ទើបអាចសង់របងចាក់ដីលយចូលចំណីមាត់ស្ទឹង ព្រែកត្នោតដោយគ្មានការហាមឃាត់ដូច្នេះ។ពលរដ្ឋថា សម្រាប់ប្រជាពលរដ្ឋធម្មតា កុំថាឡើយចាក់ដីចូលចំណីមាត់ស្ទឹងដូច្នេះ សូម្បីគាត់សង់ខ្ទមឬដាក់កញ្ចុះអង្គុយលេង ក៍អាជ្ញារហាមឃាត់មិនឱ្យពួកគាត់សាងសង់ដូច្នេះដែរ។
ជាមួយគ្នានេះពលរដ្ឋនៅក្នុងភូមិឃុំខាងលើ បានថតរូបភាពបង្ហោះ ភ្ជាប់ជាមួយសារដោយសរសេរថា នេះសរបញ្ជាក់ឱ្យដឹងថាអាចនឹងមានការត្រូវរ៉ូវគ្នាណាមួយតាមរូបភាពផ្សេងៗ បើមិនដូច្នេះទេម្ចាស់ដេប៉ូខាងលើ មិនអាចសាងសង់សំណង់ រំលោភចូលចំណីមាត់ស្ទឹងព្រែកត្នោតបានស្រួលបែបនេះទេ។ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ឌិន សុខស៊ីថា បានអះអាងថា សំណង់ស្របច្បាប់លុះត្រាតែមានចម្ងាយពីចំណីមាត់ស្ទឹង បឹងបួរ ៣០ម៉ែត្រ ទើបអាចចេញច្បាប់អនុញ្ញាតិបាន។
ទោះជាមានការចោទប្រកាន់ដូច្នេះក៍ដោយ ម្ចាស់ដេប៉ូប្រេងឥន្ទនៈខាងលើគឺលោកស្រី សុវណ្ណ គីមឡុង អះអាងថា ការចាក់ដីខាងលើមិនមែនសម្រាប់សង់លំនៅដ្ឋាន ឬសំណង់រឹងមាំនោះទេ? ដោយសារតែទីតាំងខាងលើជាស្រុកកំណើត ហើយខ្លាចទឹកហូរបាក់ច្រាំង ទើបសាងសង់របងទប់ទឹកដូច្នេះ? ព្រោះខ្លាចបាក់ដីប៉ះពាល់ដល់លំនៅដ្ឋាន និងអាជីវកម្មលក់ប្រេងគ្រួសាររបស់លោកស្រីតែប៉ុណ្ណោះ។
ពាក់ព័ន្ធជុំវិញករណីខាងលើនេះ ពលរដ្ឋនៅក្នុងសង្កាត់ព្រែកកំពឹស សំណូមពរដល់លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ អោយពិនិត្យសកម្មភាពការចាក់ដីរលោភចូលចំណីមាត់ស្ទឹងព្រែកត្នោត ដោយគ្មានការហាមឃាត់ពីសំណាក់អាជ្ញាធរខណ្ឌដង្កោ។
No comments:
Post a Comment