លោកហេង វុទ្ធី បានដឹកនាំ ក្រុមការងារ​ចុះជួយឃុំទួលសំបួរ​ ដើម្បីចូលរួម​ក្នុង​ពិធី​បេីកការដ្ឋានសាងសង់ផ្លូវលំមួយខ្សែរ​ ដែលមានប្រវែង​ ទទឹង៦ម៉ែត្រ​ និងបណ្ដោយ​៣៣៧ម៉ែត្រ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកហេង វុទ្ធី បានដឹកនាំ ក្រុមការងារ​ចុះជួយឃុំទួលសំបួរ​ ដើម្បីចូលរួម​ក្នុង​ពិធី​បេីកការដ្ឋានសាងសង់ផ្លូវលំមួយខ្សែរ​ ដែលមានប្រវែង​ ទទឹង៦ម៉ែត្រ​ និងបណ្ដោយ​៣៣៧ម៉ែត្រ

កំពង់ចាម៖នៅព្រឹក​ថ្ងៃសុក្រ ទី២៥​ ខែសីហា​​ ឆ្នាំ​២០២៣នេះ​ លោក ហេង​ វុទ្ធី​ សមាជិក​អចិន្ត្រៃយ៍​ នៃគណៈកម្មាធិការ​គណបក្ស​ខេត្ត​ អនុប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះជួយស្រុកស្ទឹងត្រង់​ និងជាប្រធានគណៈកម្មការ​ (ខ២៧)​ បានដឹកនាំលោក-លោកស្រី​ ក្រុម​ការងារ​ចល័ត​ លោក-លោកស្រី​ ក្រុមការងារ​ចុះជួយឃុំទួលសំបួរ​ ស្រុកស្ទឹងត្រង់​ដើម្បី ចូលរួម​ក្នុង​ពិធី​បេីកការដ្ឋានសាងសង់ផ្លូវលំមួយខ្សែរ​ ដែលមានប្រវែង​ ទទឹង៦ម៉ែត្រ​ និងបណ្ដោយ​៣៣៧ម៉ែត្រ​ ដេីម្បី​ជួយសម្រួល​ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ស្ថិត​ក្នុងភូមិស្រែអំពៅ​ ឃុំទួលសំបួរ​ ស្រុក​ស្ទឹងត្រង់​ ។

សូមជម្រាថា ការស្ថាបនាផ្លូវលំមួយខ្សែរនេះ​​ក្រោមការផ្ដួចផ្ដេីមចលនាគាំទ្រឧបត្ថម្ភពី​ ឯកឧត្តម​ ហ៊ុន​ ម៉ានិត​ អនុប្រធាន​ទី១​ ថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម​ និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់​ ខ្ញុំ​ប្រធាន​គណៈកម្មការ​ ខ២៧​ និងលោក-លោកស្រី​ ក្រុមការងារ​ចល័ត​ លោក-លោកស្រី​ ក្រុមការងារ​ចុះជួយឃុំទួលសំបួរ​ ។នៅក្នុង​ឱកាស​នោះ​ផងដែរ​ លោកហេង វុទ្ធី ក៏បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម​ ហ៊ុន​ ម៉ានិត​ មានដូចជា÷។

១-ឧបត្ថម្ភ​ដល់ការសាងសង់ផ្លូវ​ នូវថវិកា​ ចំនួន​1000$។២-ចែកជូន​អំណោយ​​​ ដល់ប្រជាពលរដ្ឋ​ក្រលំបាក​ ចំនួន​៧គ្រួសារ​ នៅភូមិស្រែអំពៅ​ ចំនួន​៥គ្រួសារ​ និងភូមិពោន​ ចំនួន​២គ្រួសារ​ ដោយមួយគ្រួសារ​ ទទួល​បាន​នូវ​ថវិកា​ ២មុឺនរៀល​ និងគ្រឿង​ឧបភោគបរិភោគមួយចំនួន​ ។
បន្ទាប់​មក​លោកហេង វុទ្ធីក៏បាននាំយកបច្ច័យផ្ទាល់ខ្លួនសរុប​ 1,450$ ប្រគេនដល់ព្រះសង្ឃ​ គង់នៅវត្តស្រែអំពៅ​ ដែលខ្វះខាតនូវសុីម៉ង់​ និងទ្វាកុដ​​ ផងដែរ​ ។














































No comments:

Post a Comment

Pages