ប៉ូលិសចរាចរណ៌តាមគោលដៅធំៗចំនួន២ នៅក្នុងខេត្តតាកែវ តម្រូវបង់លុយជាង៦០ម៉ឺនរៀល ក្នុងមួយថ្ងៃ ទៅ អោយមេធំៗនៅស្នងការ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ប៉ូលិសចរាចរណ៌តាមគោលដៅធំៗចំនួន២ នៅក្នុងខេត្តតាកែវ តម្រូវបង់លុយជាង៦០ម៉ឺនរៀល ក្នុងមួយថ្ងៃ ទៅ អោយមេធំៗនៅស្នងការ

 


ខេត្តតាកែវ៖ក្រុមមន្ត្រីប៉ូលិសចរាចរណ៌នគរបាល នៅខេត្តតាកែវ បានបង្ហើបអោយដឹងថា?លោកឆាយសាវុធ ស្នងការរង អតីតទទួលផែនចរាចរណ៌ ខេត្តតាកែវ ដែលប្តូរចេញទៅនោះគឺព្រោះតែធ្លាយរឿងតម្រូវអោយកូនចៅបង់ប្រាក់ប្រចាំថ្ងៃតាមគោលដៅជាប្រចាំ។ ឥឡូវនេះស្រាប់តែធ្លាយរឿងដដែលដូចមុនគឺករណីបង្គាប់បញ្ជាឲ្យកូនចៅដែលដាក់តាមគោលដៅនៅលើផ្លូវជាតិសំខាន់ៗ តម្រូវបង់ប្រាក់ដូចមេៗមុនទៀត។


គោលដៅមន្ត្រីនគរបាលចរាចរ ដែលដាក់កម្លាំងប្រចាំការតាមដងផ្លូវជាកន្លែងអនុវត្តច្បាប់ចរាចរផ្លូវគោក សម្រួលដល់សណ្តាប់ធ្លាប់ចរាចរសាធារណៈលើដងផ្លូវ និងជាកន្លែងអនុវត្តច្បាប់ ចំពោះជនណាដែលបំពាន និងល្មើសច្បាប់ចរាចរផ្លូវគោក។ជាមួយនឹងការដាក់គោលដៅដើម្បីអនុវត្តច្បាប់ចរាចរតាមដងផ្លូវនេះ ឮថាទឹកដីខេត្តតាកែវ គ្រាន់តែដូរស្នងការរងទទួលផែនចរាចរភ្លាម មានគោលដៅចរាចរ២ទីតាំង គឺលើផ្លូវជាតិលេខ៣ និង លើផ្លូវជាតិលេខ២ មេគោលដៅត្រូវប្រមូលលុយ៦៥ម៉ឺនរៀលបង់ទៅថ្នាក់លើក្នុងមួយថ្ងៃៗ ក្នុងទីតាំងរបស់ខ្លួនដែលឈរជើង។


បើងាកមកមើលការអនុវត្តច្បាប់របស់សមត្ថកិច្ចចរាចរតាមដងផ្លូវវិញឃើញថា មន្ត្រីនគរបាលចរាចរដែលឈរ ជើងប្រចាំការតាមផ្លូវជាតិលេខ២និងលេខ៣ ទឹកដីខេត្តតាកែវ នៅតែអនុញ្ញាតិឲ្យមានរថយន្តដឹកទំនិញសំពីងសំពោងល្មើសច្បាប់ចរាចរតាមដងផ្លូវជារៀង រាល់ថ្ងៃដោយមិនមានការហាមឃាត់ឬណែនាំនោះទេ? ពិសេសជាងនេះភាគច្រើនគឺសុទ្ធតែជាប្រភេទរថយន្តកែឆ្នៃទៀតផង។ ប្រហែលបើមិនឲ្យមានរថយន្តដឹកទំនិញសំពីងសំពោងល្មើសច្បាប់ឆ្លងកាត់ធ្វើម៉េចបានលុយបង់ទៅថ្នាក់លើទៅ បើ១ថ្ងៃៗជាង៦០ម៉ឺងរៀលឯណោះ។ បើចាំតែពិន័យអ្នកជិះម៉ូតូ ប្រហែលរកលុយចាក់សាំមកប្រចាំការមិនបានទេមើលទៅ ព្រោះប្រជាពលរដ្ឋអ្នកបើកបរម៉ូតូមានការយល់ដឹងច្រើនហើយមិនងាយនិងបានផាក់ពិន័យទេ។


ពាក់ព័ន្ធនិងករណីខាងលើនេះ លោកប៉ុល សំអុល ស្នងការរងទទួលផែនចរាចរណ៌ខេត្តតាកែវ (សាន់ដេ)មិនអាចសុំការបំភ្លឺលំអិតបាននោះទេ?តាមសារTelegram ដោយលោកប៉ុល សំអុល ចូលមើលតែមិនឆ្លើយតប។











No comments:

Post a Comment

Pages