លោកឧត្តមសេនីយ៍ត្រីហេង វុទ្ធី បានចាត់កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌបង្ក្រាបជនសង្ស័យចំនួន០៦ នាក់ ដែលបានធាក់ម៉ូតូរបស់ប្រជាពលរដ្ឋ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកឧត្តមសេនីយ៍ត្រីហេង វុទ្ធី បានចាត់កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌបង្ក្រាបជនសង្ស័យចំនួន០៦ នាក់ ដែលបានធាក់ម៉ូតូរបស់ប្រជាពលរដ្ឋ


កំពង់ចាម៖ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋ លោក ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ និងជំនាញអធិការដ្ឋាននគរបាលស្រុក កំពង់សៀម និងស្រុកព្រៃឈរ ដើម្បីធ្វេីការស្រាវជ្រាវ ប្រតិបត្តិការ បង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ធាក់យកម៉ូតូ)របស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៩និង ៤០នាទី នៅក្នុងភូមិអូរធ្នង់ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ដោយឡែកកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៩
និង៥៥នាទី នៅភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ជាលទ្ធកម្លាំងសមត្ថកិច្ច បានធ្វេីការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ និងដកហូតបានវត្ថុតាង ម៉ូតូ០៥គ្រឿង (ម៉ាកហុងដា សេ១២៥ ចំនួន ០៤គ្រឿង និងម៉ូតូរបស់ជនរងគ្រោះម៉ាក និច (nix)ចំនួន០១គ្រឿង។ក្នុងនោះជងសង្ស័យមានឈ្មោះ ដូចខាងក្រោម:១-ឈ្មោះ  ផន សុខនីភេទប្រុស អយុ១៦ឆ្នាំ ជាតិខ្មែរ ភូមិ១ សង្កាត់ខ្នួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។


២-ឈ្មោះ ឡុង ណាវី  ហៅ ស ភេទប្រុស អាយុ១៨ឆ្នាំ ភូមិទី១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។៣-ឈ្មោះ សូសហ្វី រ៉ូអាមី ហៅ អាមី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិអុីស្លាម មានទីលំនៅភូមិឃ សង្កាត់ច្រាំង ចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។៤-ឈ្មោះ សាំង សុធារិទ្ឋ ហៅញ៉ក់ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅគីឡូ៧ ខណ្ឌឬស្សីកែវ រាជ ធានីភ្នំពេញ។


៥-ឈ្មោះ វៀង តាំងដាយ ហៅសុខឌាំង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅខណ្ឌ សែនសុខ រាជធានីភ្នំពេញ។៦-ឈ្មោះស៊ុន សារិទ្ឋ ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ មានទីលំនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។សូមជម្រាបថា ក្នុងករណីនេះសមត្ថកិច្ចជំនាញកំពុងបន្តកិច្ចប្រតិបត្តិការ ស្រាវជ្រាវចាប់មុខសញ្ញាពាក់ព័ន្ធបន្តទៀត ដើម្បីចាត់ការតាមនិតិវិធីច្បាប់។







No comments:

Post a Comment

Pages