បញ្ជូនខ្លួន ឧត្ដមសេនីទោ ម្នាក់ និងបក្ខពួក៤នាក់ទៀត ទៅកាន់តុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

បញ្ជូនខ្លួន ឧត្ដមសេនីទោ ម្នាក់ និងបក្ខពួក៤នាក់ទៀត ទៅកាន់តុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

 




ភ្នំពេញ៖ នារសៀលថ្ងៃទី ១០ខែវិច្ឆិកាឆ្នាំ ២០២៣ កម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនមន្រ្តីថ្នាក់ផ្កាយ២មួយរូប ឈ្មោះ វ៉ាន់ កុសល មានឋានៈជាអនុប្រធានមន្ទីរគ្រឿងញៀន និង បក្ខពួក៤នាក់ទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសគ្រឿងញៀនរាប់រយគីឡូ។


សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សមត្ថកិច្ចជាន់ខ្ពស់បានថ្លែងប្រាប់ឲ្យដឹងថា មានមន្ត្រីនគបាលថ្នាក់ឧត្តមសេនីយ៍ទោមួយរូប ត្រូវបានឃាត់ខ្លួន ជាមួយបក្ខពួក៤នាក់ផ្សេងទៀត ពាក់ព័ន្ធករណីគ្រឿងញៀនក្នុងនោះរួមមាន មន្រ្តីថ្នាក់ផ្កាយ២មួយរូប ឈ្មោះ វ៉ាន់ កុសល មានឋានៈជាអនុប្រធានមន្ទីរគ្រឿងញៀន។


ត្រូវបានគេនាំខ្លួនទៅកាន់តុលាការ ដើម្បីប្រគល់ជូនខាងតំណាងអាយ្យការ បើកការសើបសួរទៅតាមផ្លូវច្បាប់ ពាក់ព័ន្ធក្នុងរឿងបញ្ហាគ្រឿងញៀន ដែលខ្លួនគ្រប់គ្រង និងបញ្ហាផ្សេងៗទៀត ដែលមិនទាន់ត្រូវបានគេទម្លាយការពិតឲ្យដឹងនៅឡើយទេ។


បច្ចុប្បន្ន មន្ត្រីពាក់ផ្កាយ២ និងបក្សពួក ៤នាក់ទៀតត្រូវបានកម្លាំងសមាជិកបញ្ជូនមកដល់សាលាដំបូងហើយប៉ុន្តែ មិនទាន់បានបើកការស៊ើបសួរទេ  ដោយលើកពេលទៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកាឆ្នាំ២០២៣៕






No comments:

Post a Comment

Pages