កណ្តាល៖ មហាជនសំណូមពរដល់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល សូមមេត្តាជួយចាត់វិធានការណ៌តាមផ្លូវច្បាប់ ចំពោះទីតាំងហ្គេមបាញ់ត្រី និងល្បែងគ្រប់ប្រភេទទៀត នៅក្នុងភូមិលេខ1 ឃុំស្វាយរលំ ក្រុងតាខ្មៅ ខណះពេលដែលអាជ្ញាធរក្រុងតាខ្មៅ រក្សាភាពស្ងៀមស្ងាត់។
ខេត្តកណ្ដាល៖ មហាជនដែលរស់ នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាលបានសំណូមពរដល់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ពិសេសលោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រី និង ល្បែងជាច្រើនទៀនៅភូមិលេខ1 ឃុំស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ដែលកំពុងតែបើកដំណើរការ និងជាកន្លែងប្រើប្រាស់ថ្នាំញៀន ពង្វក់ក្រុមពួកអ្នកញៀន ល្បែងទាំង ចាស់ ទាំង ក្មេង ឲ្យចូលទៅលេង ខណះពេលដែលអស់លោកអាជ្ញាធរ និងសមត្ថកិច្ចក្រុងតាខ្មៅ បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់ថ្នាក់ដឹកនាំ ស្តីពីការទប់ស្កាត់ និងបង្ក្រាប បទល្មើសល្បែងស៊ីសង គ្រប់ប្រភេទនៅទូទាំងរាជធានីខេត្ត។
មហាជនបាននាំគ្នាដាក់ការសង្ស័យ ទៅលើអាជ្ញាធរនិងសមត្ថកិច្ចក្រុងតាខ្មៅ ករណីល្បែងស៊ីសង ហ្គេមបាញ់ត្រីនៅក្នុងភូមិលេខ1 ឃុំស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល សង្ស័យជាឆ្នាំងបាយ របស់អស់លោកផងក៌មិនដឹង? ទើបអស់លោកនាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់ថ្នាក់ដឹកនាំ (ពោល)មិនអនុវត្តន៌នូវគោលនយោបាយភូមិសង្កាត់ទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃទៀតផង។
No comments:
Post a Comment