កំពង់ចាម៖នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកហេង វុទ្ធី សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានគណៈកម្មាធិការ ខ២៧ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះជួយមូលដ្ឋានឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ប្រចាំខែតុលា និងលេីកទុសដៅអនុវត្តន៍ខែបន្ដ ។
សូមជម្រាបផងដែលថា នៅក្នុងកិច្ចប្រជុំនេះ លោកហេង វុទ្ធី បានដាក់ចេញនូវទិសដៅបន្ដមួយចំនួនដូចជា÷១-បន្ដធ្វេីបច្ចុប្បន្នភាពតាមភូមិនីមួយៗ។ ២-បន្ដចុះពិនិត្យមេីលស្ថានភាពជីវភាពរបស់បងប្អូនដែលមានជីវភាពក្រលំបាកដល់ខ្នងផ្ទះ និងបន្ដជួយដោះស្រាយដល់ពួកគាត់។៣-បន្ដជួយឧបត្ថម្ភ ចិញ្ចឹមចលនាជីវភាពបងប្អូន។៤-បន្ដខិតខំកសាងសមាជិកថ្មី។៥-បន្ដក្ដាបព័ត៌មាន និងសភាពការណ៍ផ្សេងៗក្នុងមូលដ្ឋាន និងបន្ដខិតខំដោះស្រាយសេវាធារណៈឲ្យបានល្អប្រសេីរ ។
ដោយកិច្ចប្រជុំនេះក៏មានការចូលរួមពី លោក-លោកស្រី ប្រធាន-អនុប្រធានក្រុមការងារចុះជួយភូមិទាំង៤ ក្នុងឃុំទួលសំបួរ លោកប្រធានគណបក្សមូលដ្ឋានឃុំទួលសំបួរ លោក-លោកស្រី សមាជិកអចិន្ត្រៃយ៍បក្សឃុំ និងលោកប្រធាន-អនុប្រធាន សាខាបក្សភូមិទាំង៤ ។ ក្នុងនោះ ខ្ញុំក៏បានឧបត្ថម្ភដល់ក្រុមការងារថ្នាក់ឃុំ ចំនួន១៤នាក់ ក្នុងម្នាក់ៗ ថវិកា២០,០០០៛។
បន្ទាប់មក លោកហេង វុទ្ធី ក៏បានបន្ដដឹកនាំក្រុមការងារ នាំយកបច្ច័យចូលរួមក្នុងពិធីបុណ្យកឋិនទានសាមគ្គីក្នុងវត្តទួលសំបួរ ដោយខ្ញុំចូលរួមបច្ច័យផ្ទាល់ខ្លួន ចំនួន ៦,០០០,០០០៛ និងបច័្ចយក្រុមការងារ ចំនួន ៣,១៤០,០០០៛ សរុបចំនួន ៩,១៤០,០០០៛ ប្រគេនដល់ព្រះសង្ឃ ដេីម្បីចាត់ចែងក្នុងពិធីបុណ្យ ផងដែរ ៕
No comments:
Post a Comment