កំពង់ស្ពឺ៖ជនរងគ្រោះម្នាក់ ឈ្មោះផៃ យន្ត បានទៅដាក់ពាក្យបណ្ដឹង នៅអធិការក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយលោក សំអាង ផានី អធិការរងក្រុងច្បារមន ជាអ្នកទទួលសំណុំរឿងព្រហ្មទណ្ឌ ទាក់ទងនឹងករណី ការប្រើអំពើហិង្សា ដោយជនសង្ស័យ បានតាមវ៉ៃជនរងគ្រោះដល់ផ្ទះ។ដោយករណីនេះ បានកើតឡើង នៅចំនុច ភូមិថ្នល់បំបែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានបណ្តាលឱ្យជនរងគ្រោះ មានស្នាមរបួសក្បាលដេរ៣៣ថ្នេរ។
ក្រោយពីជនរងគ្រោះបានដាក់ពាក្យបណ្ដឹងរួចមក លោកសំអាង ផានី អធិការរងក្រុងច្បារមន បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះប្រតិបត្តិការ ចាប់បានបក្ខពួក ជនបង្ករ ជាជនសងហស័យចំនួន០៤នាក់ នឹងបានខលប្រាប់ជនរងគ្រោះថា ចាប់បានជនបង្ករចំនួន០៤នាក់ហើយ ថែមទាំងឱ្យជនរងគ្រោះទៅជួបនៅអធិការក្រុងច្បារមន ទៀតផង។យោងតាមបទសម្ភាសន៍ ជាមួយជនរងគ្រោះ ឈ្មោះផៃ យន្ត បានបញ្ជាក់យ៉ាងច្បាស់ថា? បន្ទាប់ពីគាត់ បានទៅដល់អធិការដ្ឋានក្រុងច្បារមន ស្រាប់តែលោក សំអាង ផានី បានឱ្យឈ្មោះផៃ យន្ត ផ្តិតមេដៃនៅលើក្រដាសសមួយសន្លឹក ដោយបានបញ្ជាក់ប្រាប់ថា? ឱ្យដកពាក្យបណ្ដឹង នៅក្នុងនោះលោកសំអាង ផានី បានដោះលែង ជនបង្ករទាំង០៤នាក់ នោះរួចទៅហើយ។
សូមជម្រាបថា ករណីការប្រើអំពើហិង្សា ទៅលើជនរងគ្រោះខាងលើនេះ បានបញ្ជាក់យ៉ាងច្បាស់ថា លោកសំអាង ផានីអធិការរងក្រុងច្បារមន មិនបានបញ្ជូនសំណុំរឿង ទៅថ្នាក់ដឹកនាំរបស់ខ្លួននោះទេ?(ពោល)គឺមានន័យថា? ចាប់ស្ងាត់ៗ ហើយក៏ដោះលែងស្ងាត់ៗដែរ។មហាជនបានលើកឡើងថា លោកសំអាង ផានី អធិការរងក្រុងច្បារមន កំពុងតែល្មើសនិងបទបញ្ជាផ្ទៃក្នុង០០៦ របស់អគ្គស្នងការនគរបាលជាតិ និងល្មើសនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុច ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
ជុំវិញករណីខាងលើនេះ អង្គភាពគេហទំព័រសាន់ដេ បានព្យាយាម ទាក់ទងទៅលោក សំអាង ផានី អធិការរងក្រុងច្បារមន តាមប្រព័ន្ធលេខទូរស័ព្ទ ០៨៧៨៨៨៨៦ ដោយលោកសំអាង ផានី មិនបានធ្វើការបកស្រាយលំអិតនោះទេ បានត្រឹមតែបញ្ជាក់ថា គាត់មិនមែនជាប៉ូលីសទេ? គាត់គឺជាអ្នកចិញ្ចឹមមាន់ជល់តែប៉ុណ្ណោះ។ដោយឡែក លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់ឱ្យដឹងថា ? លោកនឹងពិនិត្យរឿងនេះឱ្យបានល្អិតល្អន់ នឹងធ្វើការឆ្លើយបំភ្លឺ នៅក្នុងផេក របស់ស្នងការនគបាលខេត្តកំពង់ស្ពឺ៕តាមបណ្តាញសារព័ត៌មាន ជនរងគ្រោះឈ្មោះផៃ យន្ត បានទទូចស្នើសុំទៅ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ សូមមេត្តាចាត់វិធានការចំពោះមន្ត្រីក្រោមឱវាទ ដែលមិនគោរពតួនាទីរបស់ខ្លួន ក្នុងនាមជាមន្ត្រី ដែលបម្រើការងារជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។
No comments:
Post a Comment