បណ្ដឹង របស់ក្រុមហ៊ុន ឈីវទីម៉ិច គ្រុប (Chhivtimex Group) របស់ឧកញ៉ា ដួង តិច ប្ដឹងប្រឆាំងនឹងគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ មិនទាន់ឃើញចេញជាលទ្ធផលនៅឡើយទេ? - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

បណ្ដឹង របស់ក្រុមហ៊ុន ឈីវទីម៉ិច គ្រុប (Chhivtimex Group) របស់ឧកញ៉ា ដួង តិច ប្ដឹងប្រឆាំងនឹងគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ មិនទាន់ឃើញចេញជាលទ្ធផលនៅឡើយទេ?

 


ភ្នំពេញ៖កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ កន្លងទៅថ្មីៗ នេះលោកមេធាវី អ៊ូច សុភត្រា ជាមេធាវីតំណាងសិទ្ធិឲ្យក្រុមហ៊ុន ឈីវទីម៉ិច គ្រុប (Chhivtimex​​ Group) របស់លោកឧកញ៉ា ដួង តិច (កូនប្រុសសពឧកញ៉ា ដួង ឈីវ) បានដាក់ពាក្យបណ្ដឹងមួយច្បាប់គោរពជូនឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដោយប្ដឹងក្រុមការងារ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ដឹកនាំដោយឯកឧត្តម គឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការ បន្ទាប់ពីក្រុមប្រតិបត្តិការរបស់គណៈកម្មាធិការ ចុះត្រួតពិនិត្យឆែកឆេរឃ្លាំងស្តុកស្រារបស់ក្រុមហ៊ុន នាអំឡុងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ថា ក្រុមហ៊ុនស្តុកផលិតផលមិនស្របច្បាប់ ។


យោងតាមខ្លឹមសារ នៃពាក្យបណ្ដឹងរបស់លោកមេធាវី អ៊ូច សុភត្រា ជាមេធាវីតំណាងសិទ្ធិឲ្យក្រុមហ៊ុន Chhivtimex Group បានលើកឡើងថា ប្រតិបត្តិការរបស់ក្រុមការងារ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ដឹកនាំដោយឯកឧត្តម គឹម ជាតិ នាពេលនោះ បានផ្ដល់នូវភាពអយុត្តិធម៌ចំពោះក្រុមហ៊ុន ព្រមទាំងបានទទួលប្រាក់ចំនួន ១០០ ០០០ (ដប់ម៉ឺន) ដុល្លារអាមេរិក ជាថ្នូរនឹងការបើកដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ទៀតផង ។


សំណូមពររបស់ក្រុមហ៊ុន តាមរយៈពាក្យបណ្ដឹងរបស់មេធាវីតំណាងសិទ្ធិរបស់ក្រុមហ៊ុន គឺ ៖ ១-ស្នើសុំឲ្យឯកឧត្តម គឹម ជាតិ ប្រគល់ស្រា ចំនួន៤៨ដប ដែលបានដកហូតឲ្យមកក្រុមហ៊ុនវិញ, ២-ស្នើសុំឲ្យឯកឧត្តម គឹម ជាតិ ប្រគល់ប្រាក់ចំនួន ១០០ ០០០ (ដប់ម៉ឺន) ដុល្លារអាមេរិក ឲ្យមកក្រុមហ៊ុនវិញ និង៣-ស្នើសុំឯកឧត្តម អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ចាត់វិធានការតាមផ្លូវច្បាប់ទៅលើឯកឧត្តម គឹម ជាតិ ដែលបានប្រព្រឹត្តកំហុសធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងផលប្រយោជន៍របស់ក្រុមហ៊ុន ។


 លោកមេធាវី អ៊ូច សុភត្រា ជាមេធាវីតំណាងសិទ្ធិឲ្យក្រុមហ៊ុន Chhivtimex Group បានបញ្ជាក់ឲ្យដឹងថា ក្រោយថ្ងៃដាក់ពាក្យបណ្ដឹងជាផ្លូវការមក ក្នុងនាមជាដើមបណ្ដឹង លោកបានចូលបំភ្លឺបញ្ជាក់ការពារលើបណ្ដឹងជូនអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ រួចហើយ ប៉ុន្តែលទ្ធផលដោះស្រាយយ៉ាងណាៗទៀតនោះ លោកមិនទាន់បានទទួលដំណឹងអ្វីថ្មីនៅឡើយទេ ។

No comments:

Post a Comment

Pages