មហាជន សំណូមពរដល់លោកអ៊ុន ចាន់ដា មេត្តាចាត់តាំងមន្ត្រីជំនាញក្រោមឱវាទ ដើម្បីត្រួតពិនិត្យ មើលទង្វើ របស់លោកនង ប៊ុនថន ជំទប់ទី១ឃុំស្ដៅ ដែលធ្វើអាជីកម្ម ជីកអាចម៌ដី នៅលើដីបឹងសារណះរបស់រដ្ឋ ខណះមន្ត្រីជំនាញរក្សាភាពស្ងៀមស្ងាត់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

មហាជន សំណូមពរដល់លោកអ៊ុន ចាន់ដា មេត្តាចាត់តាំងមន្ត្រីជំនាញក្រោមឱវាទ ដើម្បីត្រួតពិនិត្យ មើលទង្វើ របស់លោកនង ប៊ុនថន ជំទប់ទី១ឃុំស្ដៅ ដែលធ្វើអាជីកម្ម ជីកអាចម៌ដី នៅលើដីបឹងសារណះរបស់រដ្ឋ ខណះមន្ត្រីជំនាញរក្សាភាពស្ងៀមស្ងាត់

 


ភ្នំពេញ សកម្មភាពគ្រឿងចក្រជាច្រើនគ្រឿង បាននិងកំពុងតែធ្វើសកម្មភាព កាយជីកយកអាចម៍ដី ទៅលក់យ៉ាងសកម្មដោយសកម្មភាពនេះ គេបានដាក់សង្ស័យថា គ្មានច្បាប់ទម្លាប់នោះទេ។ ប្រភពីប្រជាពលរដ្ឋ បានអោយដឹងថា 

លោកនង ប៊ុនថន ជំទប់ទី១ ឃុំស្តៅ កំពុងប្រើគ្រឿងចក្រ កាយជីកយកអាចម៌ដី ដែលជាដីបឹងសាធារណះរបស់រដ្ឋ ស្ថិតនៅភូមិ៨ និងភូមិ៩ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ដោយសកម្មភាពនេះ គេបានដាក់ការសង្ស័យថាមានការឃុបឃិតគ្នា ពីសំណាក់អស់លោកអាជ្ញាធរ នៅមូលដ្ឋាន ស្រុកកងមាស ជាមួយនិងលោកនង ប៊ុនថន បណ្ដោយឱ្យធ្វើអាជីវកម្មជីកយកអាចម៍ដី យកទៅលក់ដោយសេរី ដោយគ្មានអាជ្ញាធរពាក់ព័ន្ធណាមួយ ចុះមកត្រួតពិនិត្យនោះឡើយ។


ប្រភពខាងលើ បានលើកឡើងទៀតថា លោកនង ប៊ុនថន ជំទប់ទី១ឃុំស្ដៅ បានធ្វើអាជីវកម្ម ជីកយកអាចម៍ដីដីនេះ រយៈពេលជាយូរណស់មកហើយ ប៉ុន្តែមិនឃើញមានមន្ត្រីសមត្ថកិច្ច ឬស្ថាប័នពាក់ព័ន្ធណា ចុះមកត្រួតពិនិត្យនោះឡើយ។ សូមជម្រាបថា ភាពស្ងៀមស្ងាត់របស់អស់លោក អាជ្ញាធរថ្នាក់ស្រុក ក៏ដូចជាស្ថាប័នជំនាញ នាំឲ្យប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន មានមន្ទិលសង្ស័យថា ពួកគេអាចត្រូវរូវគ្នា អនុញ្ញាតឲ្យលោកនង ប៊ុនថន ធ្វើសកម្មភាព ដោយរលូន។


ការធ្វើអាជីវកម្មរបស់លោកនង ប៊ុនថន នេះធ្វើឱ្យប៉ះពាល់ ទៅលើផ្លូវថ្នល់,ជាពិសេសសុខភាព របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានយ៉ាងខ្លាំង ដោយផ្លូវខ្លះ ត្រូវបានប្រជាពលរដ្ឋ លើកឡើងថា ពិបាកក្នុងការធ្វើដំណើរណាស់ បើមិនស្រោចទឹកទេ គឺហុយដី ងងឹតមេឃ ងងឹតដីអស់ហើយ ហើយបើស្រោចទឹកវិញគឺរអិល ពិបាកធ្វើដំណើរខ្លាំងណាស់ ជាពិសេសការដឹកជញ្ជូនអាចម៍ដីទាំងនោះ គឺមិនបានធ្វើតាមបទដ្ឋានបច្ចេកទេសនោះឡើយ ដោយរថយន្តទាំងនោះដឹកដីមិនដែលគ្របប៉ាតង់នោះទេ និងបើកបរនៅក្នុងភូមិ មានល្បឿនលឿនទៀតផង។ ប្រជាពលរដ្ឋមានព្រួយបារម្ភខ្លាំង អំពីសុវត្ថិភាព ទាំងបញ្ហាសុខភាព និងគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែអាជ្ញាធរនៅក្នុងមូលដ្ឋាន ហាក់បីដូចជា មិនបានគិតគូរអំពីបញ្ហានេះទេ។


លោកនង ប៊ុនថន ជំទប់ទី១ឃុំស្ដៅ និងជាម្ចាស់រណ្ដៅដីខាងលើនេះ  បានអះអាងថា ការជីករណ្ដៅដីនេះ គឺលោកមានច្បាប់អនុញ្ញាតត្រឹមត្រូវ ពីអាជ្ញាធរ ខេត្តកំពង់ចាម។ យ៉ាងណាក៏ដោយ លោកនង ប៊ុនថង មិនបានបង្ហាញលិខិតអនុញ្ញាត ដែលជាច្បាប់ទម្លាប់ ឲ្យអ្នកកាសែតបានឃើញនោះទេ។ ចំណុចនេះហើយដែលធ្វើ ឲ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យថា វាគ្រាន់តែជាការស៊ីសស៊ុះត្រូវរូវគ្នា នៅថ្នាក់ស្រុក ឬអាជ្ញាធរមូលដ្ឋានឃុំតែប៉ុណ្ណោះ។ ដោយឡែកលោក ភោគ សាវុធ ចៅហ្វាយស្រុកកងមាស បានថ្លែងថា រឿងនេះមានលេចឮថា លោកនង ប៊ុនថន បានសុំច្បាប់ពីស្ថាប័នជំនាញថ្នាក់ខេត្ត កាលពីឆ្នាំមុន ប៉ុន្តែមិនដឹងថា មានសុពលភាព ដល់សព្វថ្ងៃនេះមានឬអត់ច្បាប់ ឬយ៉ាងណានោះទេ។ ជាងនេះទៅទៀត បញ្ហាជីករណ្ដៅដីយកធ្វើស្រះនោះ លោកភោគ សាវុធ នឹងបញ្ជាកម្លាំងដើម្បីឲ្យទៅចុះត្រួតពិនិត្យមើលជាក់ស្ដែងនៅក្នុងពេលឆាប់ៗខាងមុខ នេះហើយ៕


ពាក់ព័ន្ធនិងករណីខាងលើនេះ មហាជន បានសំណូមពរដល់ លោកអ៊ុន ចាន់ដា ចៅហ្វាយខេត្តកំពង់ចាម សូមមេត្តាជួយចាត់តាំងមន្ត្រីជំនាញក្រោមឱវាទ ឲ្យចុះមកត្រួតពិនិត្យមើល ទង្វើរបស់លោកនង ប៊ុនថន ខណះខ្លួនជាមន្រ្តីបំរើរាស្ត្រ បែរជាមកធ្វើសកម្មភាព ជីកយកអាចម៌ដី យកទៅលក់ ធ្វើឲ្យរំខានដល់ការរស់នៅ របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានទៅវិញ។










No comments:

Post a Comment

Pages