ភ្នាក់ងារទូរទស្សន៍ ប្រចាំខេត្តមណ្ឌលគិរី ឈ្មោះ(រ៉េត) រងការរិះគន់ ករណីចេញមុខកាង មេឈ្មួញល្បីខ្លាំងឈ្មោះ( រក្សា) និងឈ្មោះ (សុន) ដឹកជញ្ជនឈើឆ្លងដែន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ភ្នាក់ងារទូរទស្សន៍ ប្រចាំខេត្តមណ្ឌលគិរី ឈ្មោះ(រ៉េត) រងការរិះគន់ ករណីចេញមុខកាង មេឈ្មួញល្បីខ្លាំងឈ្មោះ( រក្សា) និងឈ្មោះ (សុន) ដឹកជញ្ជនឈើឆ្លងដែន

 


ខេត្តមណ្ឌលគីរី៖ ក្រោយពីស្ងប់ស្ងាត់មួយរយៈរឿងក្រុមឈ្មួញរកស៊ីដឹកផល អនុផលព្រៃឈើ នៅក្នុងអំឡុងពេលថ្មីៗនេះ ប្រភពព័ត៌មានបានបែកធ្លាយ ឲ្យដឹងថាមានមេក្លោងធំៗ ជាអ្នករត់ការសម្របសម្រួលមន្ត្រី នៅតាមដងផ្លូវ ដើម្បីដឹកជញ្ជូនបទល្មើសព្រៃឈើ ឆ្លងដែនទៅលក់ នៅប្រទេសវៀតណាម ដោយគេស្គាល់ច្បាស់ថាមានអ្នកសារព័ត៌មានមួយរូបនៅក្នុងស្ថានីយទូរទស្សន៍ ១ប្រចាំខេត្តមណ្ឌលគីរីឈ្មោះ (រ៉េត) ត្រូវបានគេធ្វើរិះគន់ ថាជាអ្នកកាង និងអ្នករត់ការចាត់ចែងក្នុងការប្រព្រឹត្តបទល្មើសព្រៃឈើមួយនេះ។


ជាក់ស្ដែងកាលពីកន្លងទៅថ្មីៗកន្លងនេះ ក្រុមអ្នកយកព័ត៌មានមួយក្រុម បានជួបប្រទះឃើញឡានសាំយ៉ុងពណ៌.ស.ចំនួន ៤ គ្រឿងដែលមានផ្លាកលេខ ៣២៨៥, ១០៩៣.១៦២០ និងឡានសាំយ៉ុងគ្មានស្លាកលេខប្រមាណជាង៥គ្រឿង ដោយគេស្គាល់ច្បាស់ថាជាឡានរបស់មេឈ្មួញល្បីខ្លាំង ឈ្មោះ( រក្សា) និង(សុន) ដឹកជញ្ជូនឈើប្រភេទសុក្រំ ទាំង ថ្ងៃទាំងយប់ បានដោយរលូន ចេញពីភូមិប៊ូស្រា,ភូមិពូជ្រៃ ម្តុំអូរទេ ឆ្លងកាត់ភូមិស្រែអំប៊ូមនិងភូមិពូជ្រៃ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ដោយឆ្លងកាត់តាមក្រុងសែនមនោរម្យ ដឹកទាំថ្ងៃទាំងយប់ ក្នុងមួយថ្ងៃៗ ប្រមាណជា៤ទៅ៥ជើង ឆ្ពោះទៅស្រុកអូររាំង បន្តឆ្លងទៅស្រុកកែវ សីមា ខេត្តមណ្ឌលគិរី បានយ៉ាងរលូន ដោយពុំមានមន្ត្រីជំនាញណាមួយហ៊ានក្អកនោះទេ ។បើយោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ដោយមានបុគ្គលម្នាក់ជាអ្នកសារព័ត៌មាននៅក្នុងស្ថានីយទូរស្សន៍មួយប្រចាំនៅខេត្តមណ្ឌលគិរី ឈ្មោះ(រ៉េ) ជាអ្នកកាងនិងរត់ការ ដើម្បីធ្វើការ សម្របសម្រួល ក្នុងការបើកផ្លូវ ដឹកជញ្ជូនផលអនុផលព្រៃឈើ ទើបការរកស៊ីដឹកផលអនុផលព្រៃឈើខាងលើ ពីសំណាក់ឈ្មួញល្បីខ្លាំងឈ្មោះ (រក្សា) និងឈ្មោះ (សុន) ទៅបានដោយរលូនបែបនេះ។ តើបុគ្គលឈ្មោះ(រ៉េត) ដែលជាភ្នាក់ងារសារព័ត៌មាននៅក្នុងស្ថានីយទូរទស្សន៍ខាងលើនោះ ធ្វើខុសពីក្រមសីលធម៌វិជ្ជាជីវៈ អ្នកសារព័ត៌មានដែរឬទេ?ហើយតើខាងស្ថានប័នទូរស្សន៍នោះបានដឹងដែរឬទេថា មានភ្នាក់ងាររបស់ខ្លួនធ្វើបែបហ្នឹង ?។


ចំណែកសមត្ថកិច្ចតាមដងផ្លូវនិងជំនាញពិសេសលោក ស៊ិន សត្ថា ប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវ សីមានិងមន្ត្រីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលទទួលទិសបង្ក្រាបបានដឹងដែរឬយ៉ាងណា ឬុមួយសង្ស័យត្រូវថ្នាំសណ្តំរអស់ហើយទើបគ្មានវិធានការទប់ ស្កាត់ឬបង្ក្រាបទាល់តែសោះ បានជាបណ្តែតបណ្តោយឱ្យក្រុមឧក្រិដ្ឋកម្មព្រៃឈើរកស៊ីបានដោយរលូននិងដឹកឈើបានជារៀងរាល់ថ្ងៃ។ពលរដ្ឋលើកឡើងថា ឱ្យសមត្ថកិច្ចនិងជំនាញបង្ក្រាបម្តេចនឹងកើត បើសមត្ថកិច្ចនិងជំនាញងាប់ត្រគៀកងាកមិនរួចដោយសារតែមានបុគ្គលម្នាក់ជាអ្នកសារព័ត៌មាននៅក្នុងស្ថានីយទូរទស្សន៍មួយប្រចាំនៅតំបន់នោះ បានចេញមុខរត់ការ ឱ្យមេឈ្មួញល្បីខ្លាំងឈ្មោះ (រក្សា)និងឈ្មោះ (សុន)នោះទៅហើយនឹង។ ទង្វើខាងលើរបស់អ្នក សារព័ត៌មាន សរបញ្ជាក់ឱ្យឃើញថា កំពុងតែកាងឱ្យមេឈ្មួញពេញទំហឹងតែម្តងពោលគឺដាច់ក្បាលចោល។កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ ក្រុមការងារបានធ្វើសេចក្តីរាយការណ៍អះអាងថា មានមេឈ្មួញល្បីខ្លាំងឈ្មោះ (រក្សា) និង (សុន) កំពុងសម្រុកដឹកជញ្ជូនឈើចេញពី ភូមិប៊ូស្រា ឆ្លងកាត់ភូមិស្រែអំពូម និងភូមិពូជ្រៃ ឃុំប៊ូស្រា ស្រុកពេជ្រាដា និងឆ្លងកាត់តាមក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ឆ្ពោះទៅស្រុកអូររាំង បន្តទៅស្រុកកែវសីម៉ា ឆ្លងដែនទៅលក់នៅប្រទេសវៀតណាមតាមច្រកឡាប៉ាខេ និងច្រករបៀងផ្សេងៗយ៉ាងអនាធិបតេយ្យ។


 បើតាមមតិរិះគន់ បានឲ្យដឹងថាលោក សារ ផល្លា មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកឡាប៉ាខេ ជាអ្នកមានសិទ្ធធំជាងគេក្នុងការ បើកបារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមដោយរលូនដែលគេសង្ស័យថា មានការប្រព្រឹត្តអំពើពុករលួយ លក្ខណៈជាប្រព័ន្ធ ជាមួយក្រុមឈ្មួញអ្នកមានលុយ និងមានអំណាច មានឥទ្ធិពលពូកែខាងអន្តរាគមន៍បែកផ្សែង ហើយសមត្ថកិច្ច ល្មមៗក្នុងខេត្តមណ្ឌលគិរី ភ័យខ្លាចមិនហ៊ានប៉ះពាល់ពួកគេឡើយ។ មតិរិះគន់ក្នុងន័យស្ថាបនា បានលើកឡើងថា លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បើមិនមានការពាក់ព័ន្ធ គួមានវិធានការបង្ក្រាបទាន់ពេលវេលា បើពុំនោះទេ ព្រៃឈើប្រឈមទៅនឹងការសេចក្តីវិនាស ជៀសមិនផុតឡើយ។ពាក់ព័ន្ធជុំវិញករណីនេះ លោកថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ក៏ដូចជាលោកឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនិង លោកស៊ិន សត្ថា នាយកដែនកែវសីមា,និងមន្ត្រីជំនាញតាមដងផ្លូវទទួលទិសកងរាជអាវុធហត្ថ ក៏ដូចជាសមត្ថនកិច្ចពាក់ព័ន្ធផងដែរនោះ.? អង្គភាពគេហទំព័រសាន់ មិនអាចសូមការបកស្រាយបំភ្លឺ លំអិតបាននោះទេ!ជុំវិញបទល្មើសព្រៃឈើខាងលើនេះ។ដោយឡែកបុគ្គលឈ្មោះ(រ៉េត)និងបុគ្គលឈ្មោះ(រក្សា)បានបដិសេធ និងធ្វើការច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ខាងលើនេះ មិនមែនជាព័ត៌មានពិតប្រាកដនោះទេ?។


No comments:

Post a Comment

Pages