កូនឈេីចម្រុះសរុបប្រមាណ ១,០០០ដេីម ត្រូវបានដាំលម្អក្នុងបរិវេនវត្តស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដេីម្បីអបអរសាទរ ពិធីបុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២០២៤ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

កូនឈេីចម្រុះសរុបប្រមាណ ១,០០០ដេីម ត្រូវបានដាំលម្អក្នុងបរិវេនវត្តស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដេីម្បីអបអរសាទរ ពិធីបុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២០២៤

 



កណ្តាល/នៅព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ លោកចាន់ តារា អភិបាល នៃគណះអភិបាល ក្រុងអរិយក្សត្រ  រួមជាមួយលោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង មន្រ្តីរាជការនៃរដ្ឋបាលក្រុងអរិយក្សត្រ  លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស បានចូលរួមក្នុងពិធីដាំកូនឈេីចម្រុះសរុបប្រមាណ ១,០០០ដេីម ដើម្បីអបអរសាទរ ពិធីបុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២០២៤ និងសម្រាប់លម្អសោភ័ណភាណ នៅក្នុងបរិវេនវត្តស្វាយជ្រំ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលពិធីនេះបានប្រារព្ធធ្វើឡើងក្រោមការដឹកនាំ និងគិតគូរដោយ ព្រះឃោសធម្ម បណ្ឌិត លន់ សុគន្ធា ព្រះគ្រូអនុគណក្រុងអរិយក្សត្រ និងជាព្រះចៅអធិការវត្តស្វាយជ្រំ។


សូមជម្រាបថា ការដាំដើមឈើនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានា គឺមានគោលបំណងជួយថែរក្សាបរិស្ថាន បង្កើន​​ទេសភាព សោភ័ណភាព បង្កើតម្លប់ពណ៌បៃតង និងជាម្លប់ដ៏ត្រជាក់​សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជា​ពលរដ្ឋ​យើង ជាពិសេស គឺជួយកែប្រែបរិយាកាសធម្មជាតិនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានាឱ្យកាន់តែល្អប្រសើរថែមទៀត។
































































No comments:

Post a Comment

Pages