មេឃុំកំពុងរាបថាលោកមិនបានអនុញ្ញាតអោយលោកហ៊ត សំអឿនសង់ផ្ទះនៅលើដីរដ្ឋនោះទេ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

មេឃុំកំពុងរាបថាលោកមិនបានអនុញ្ញាតអោយលោកហ៊ត សំអឿនសង់ផ្ទះនៅលើដីរដ្ឋនោះទេ

 


ខេត្តតាកែវ៖កាលពីពេលថ្មីៗនេះប្រជាពលរដ្ឋរស់នៅឃុំកំពុងរាបស្រុកព្រៃកប្បាសបានអោយដឹងថាមានគ្រួសា១ដឹកនាំដោយលោកហ៊ត សំអឿនបានសង់លំនូវដ្ឋានលើដីរបស់រដ្ឋនៅចំណុចទំនប់កកំពុងលៀសភូមិកញ្ចិលឃុំកំពុងរាបស្រុកព្រៃកប្បាសខេត្តតាកែវដោយអះអាងថាបានសុំច្បាប់ពីមេភូមិមេឃុំរួចរាល់ហើយ។


ប្រភពបានបន្តអោយដឹងទៀតថាលោកហ៊ត សំអឿនដែរមកសង់លំនូវឋានខាងលើពូកែខាងច្បាប់បើសិនពលរដ្ឋនៅក្នុងមូលដ្ឋាន១ណាហ៊ានសង់ផ្ទះនៅលើដីរដ្ឋដូចគាត់គឺលោកនិងឡាយតាមហ្វេសបុកហើយប្តឹងអាជ្ញាធរអោយចាត់វិធានការភ្លាមៗបើអាជ្ញាធរមិនចាត់ការគឺលោកឡាយវៃប្រហាក្រុមអាជ្ញារាល់ថ្ងៃតែម្តង។


ពាក់ពន្ធ័ការណីខាងលើលោកសៅ សំរុងមេឃុំកំពុងរាបបានបដិសេធថាលោកមិនបានអនុញ្ញាតអោយលោកហ៊ត សំអឿនទៅសង់ផ្ទះលើដីរបស់រដ្ឋនោះទេអ្នកអនុញ្ញាតិអោយសង់ផ្ទះលើដីរបស់រដ្ឋប្រឈមនិងផ្លូវច្បាប់ដូចគ្នា។លោកមេឃុំបានបញ្ជាក់ទៀតថាលោកហ៊តសំអឿនសង់លំនូវឋាននៅលើដីរដ្ឋគឺជាអំពើខុសច្បាប់លោកនឹងសុំគោលកាថ្នាក់លើចំពោះបញ្ហានេះ។


មហាជននៅតបន់នោះបានបញ្ជាក់ថាបើលោកហ៊ត សំអឿនសង់លំនូវឋាននៅទីនោះបានពួកគាត់ក៍ប្រហែលជាទៅសង់នៅទីនោះដែរព្រោះលោកហ៊ត សំអឿនជាអ្នកច្បាប់តែមកបំពាន្តច្បាប់ព្រោះកន្លងមកលោកម្នាក់នេះធ្វើទុកបុកម្និញពលរដ្ឋខ្លាំងណាស់រហូតពលរដ្ឋទ្រាំលែងបាននាំគ្នាផ្តិតមេដៃប្តឹងជិត៤០០គ្រួសារ។




No comments:

Post a Comment

Pages