ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានរបស់យើងទាំងអស់គ្នា ដើម្បីគុណតម្លៃរួមនៃវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ល្អក្នុងវិស័យសារព័ត៌មាន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានរបស់យើងទាំងអស់គ្នា ដើម្បីគុណតម្លៃរួមនៃវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ល្អក្នុងវិស័យសារព័ត៌មាន

 


ភ្នំពេញ÷ក្រសួងព័ត៌មាន ប្រកាសដាក់ឱ្យអនុវត្តនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ចាប់ពីពេលនេះតទៅ ក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានឡើង ក្នុងគោលបំណងរួមគ្នារៀបចំសណ្តាប់ធ្នាប់ និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។លោកនេត្រ ភក្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានថ្លែងថា ចាប់ពីពេលនេះតទៅ អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជាមាន «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលជាមូលដ្ឋានគ្រឹះនៃក្រម សីលធម៌វិជ្ជាជីវៈ។ 


នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នេះ ក្រសួង ព័ត៌មានបានប្រកាសដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ មានវិសាលភាពអនុវត្តចំពោះអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ជាមូលដ្ឋានគ្រឹះនៃក្រម សីលធម៌វិជ្ជាជីវៈសារព័ត៌មានកម្ពុជា សម្រាប់អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន អ្នកធ្វើសកម្មក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ និងភាគីពាក់ព័ន្ធផ្សេងទៀតយកធម្មនុញ្ញនេះជាមូលដ្ឋានក្នុងការរៀបចំក្រមសីលធម៌សម្រាប់អង្គភាព សមាគម និងស្ថាប័នរបស់ខ្លួនផ្ទាល់ ដើម្បីឱ្យសមាជិកគោរព និងអនុវត្តតាម។ 


ក្រសួងព័ត៌មានសូមថ្លែងអំណរគុណដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន អង្គការUNESCO និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានមកចូលរួមក្នុងដំណើរការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ។ សូមទាញយកធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដោយចូលតាមតំណខាងក្រោមនេះ។ក្រសួងព័ត៌មាន ប្រកាសស្តីពីការដាក់ឲ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ប្រការ១.ត្រូវបានដាក់ឲ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធនៃប្រកាសនេះ។ប្រការ២.ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។


 ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ។ប្រការ៣. ជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានកម្ពុជា។គណៈកម្មការវាយតម្លៃ និងលើកសរសើរការអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ត្រូវបង្កើតឡើង ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក។ប្រការ៤.ខុទ្ទកាល័យ គ្រប់អគ្គនាយកដ្ឋាននិងអង្គភាពក្រោមឱវាទក្រសួងព័ត៌មាន និងអ្នកអនុវត្តសកម្មភាព នៅក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវអនុវត្តតាមប្រកាសនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕






No comments:

Post a Comment

Pages