លោកកែវ សារ៉ាត់ មេគយច្រកព្រំដែនបឹងត្រកួនបិទភ្នែកឱ្យម៉ូតូអត់ពន្ធ ឬបង់ពន្ធមិនគ្រប់នាំចូលយ៉ាងគគ្រឹក គគ្រេង - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកកែវ សារ៉ាត់ មេគយច្រកព្រំដែនបឹងត្រកួនបិទភ្នែកឱ្យម៉ូតូអត់ពន្ធ ឬបង់ពន្ធមិនគ្រប់នាំចូលយ៉ាងគគ្រឹក គគ្រេង


លោកកែវ សារ៉ាត់ មេគយច្រកព្រំដែនបឹងត្រកួន រងការរិះគន់ ករណី បើកភ្លើងខៀវ ឱ្យម៉ូតូអត់ពន្ធ ឬបង់ពន្ធមិនគ្រប់នាំចូលយ៉ាងគគ្រឹក គគ្រេង។

ខេត្តបន្ទាយមានជ័យ÷ សេចក្តីរាយការណ៍បានឲ្យដឹងថា ច្រកបឹងត្រកួនស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជារៀងរាល់ថ្ងៃកំពុងបង្កើតបទល្មើសយ៉ាងសកម្ម ក្រោមការត្រួតត្រារបស់មេគយលោកកែវ សារ៉ាត់។ ប្រភពបន្ថែមថា ម៉ូតូថៃត្រូវបានដឹកជញ្ជូនដាក់លើរថយន្ត រាប់រយគ្រឿងក្នុងមួយថ្ងៃៗឆ្លងកាត់ច្រកព្រំដែនបឹងត្រកួន ដែលគេដឹងថាម៉ូតូទាំងនោះបង់ពន្ធមិនគ្រប់ ឬមួយចំនួនមិនបង់ពន្ធតែម្ដង។ សកម្មភាពបែបនេះគេសង្កេតឃើញកើតមានជារៀងរាល់ថ្ងៃ។ ជាពិសេសម៉ូតូស៊េរីទំនើបនិងម៉ូតូធំៗភាគច្រើនគឺមិនបានបង់ពន្ធនោះទេ។


ប្រភពរាយការណ៍ថា បើគ្មានការត្រូវរើសឃុបឃិតពីប្រធានគយ លោកកែវ សារ៉ាត់ ទេ ម៉ូតូថៃទាំងនោះមិនអាចឆ្លងដែនចូលក្នុងទឹកដីខ្មែរបានឡើយ។ ក្រៅពីនេះគេសង្កេតឃើញមានទំនិញខូចគុណភាព នៅតែបន្តនាំ ចូលជារៀងរាល់ថ្ងៃដដែល។ ប្រជាពលរដ្ឋសង្កេតឃើញតែសមត្ថកិច្ច ដុតបំផ្លាញសាច់បង្កកខូចគុណភាពរាប់សិបតោនក្នុង១សប្តាហ៍ៗមិនដែលខកខាននោះឡើយ។ សំណួររបស់ប្រជាពលរដ្ឋនៅកណ្ដាលផ្ទៃប្រទេស បានចោទសួរថា តើទំនិញខូចគុណភាពដូចជាសាច់បង្កក, ជើងមាន់,ជើងទា,គ្រឿងក្នុងជ្រូក..បង្កកខូចគុណភាព ចូលតាមច្រកណា ហេតុអ្វីបានជាសមត្ថកិច្ចច្រកព្រំដែន មិនបង្ក្រាប ? ប្រភពបានរាយការណ៍ឲ្យដឹងថា គ្រាន់តែច្រកព្រំដែនបឹងត្រកួនស្រុកថ្មពួក ខេត្តបន្ទាយមានជ័យសមត្ថកិច្ចជំនាញ គយមានសិទ្ធិបើកច្រកឲ្យទំនិញខូច គុណភាពចូលរាល់យប់។


ប្រភពបានឲ្យដឹងថា ក្រៅពីទំនិញខូចគុណភាពដែលជាប្រភេទសាច់បង្កកនិងគ្រឿងក្នុងជាដើមនោះ ក្រុមឈ្មួញគ្រាក់ៗនៅតែអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកបឹងត្រកួន។ ការ ដែលពួកឈ្មួញទាំងនោះអាចដឹកជញ្ជូនទំនិញ ទៅដល់គោលដៅ ដែលមានការសង្ស័យថា ក្រុមមន្រ្តីគយចល័តខេត្តបន្ទាយមានជ័យ និងគយចល័តតំបន់៥ ផ្លូវជាតិលេខ៥ បោះទីតាំងនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាអ្នកបើកភ្លើងខៀវ។ តាមច្រករបៀង ក្បែរៗច្រកទ្វារតំបន់បឹងត្រកួន នៅតែមានឈ្មួញនាំចូលទំនិញខុសច្បាប់និងទំនិញគេចពន្ធ ដោយ មានការបើកភ្លើងខៀវពីលោកកែវសារ៉ាត់ មេគយច្រកបឹងត្រកួន និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន។


ប្រភពឃើញផ្ទាល់ភ្នែកអះអាងថា ម៉ូតូស៊េរីទំនើបមានដូចជាម៉ាកហុងដាស្កូពី,ម៉ូតូដែលមានស៊ីឡាំងធំ និង honda c125..ជាប្រភេទម៉ូតូត្រូវប៉ាន់បំផុតនៅក្នុងប្រទេស ដែលពួកឈ្មួញកំពុងនាំចូលតាមច្រកព្រំដែនបឹងត្រកួន។ ប្រភពបានបន្ថែមថា ម៉ូតូភាគច្រើនដែលប្រើប្រាស់នៅលើបណ្ដាខេត្តភាគខាងលិច រួមទាំងក្រុងវភ្នំពេញផង មិនមានការបង់ពន្ធត្រឹមត្រូវក៏ដោយសារតែការនាំចូលតាមច្រកបឹងត្រកួននេះឯង។ ប្រភពបានរាយការណ៍ថា គេអាចមើលឃើញដោយផ្ទាល់ភ្នែកជារៀងរាល់ថ្ងៃ ចំពោះសកម្មភាពនៃការនាំម៉ូតូបង់ពន្ធមិនគ្រប់ឬមិនបង់ពន្ធតែម្ដង តាមច្រកបឹងត្រកួននេះឯង។ក្រៅអំពីម៉ូតូមិនបង់ពន្ធទាំងនោះ ក៏នៅមានទំនិញគេច ពន្ធ ចូលតាមច្រកព្រំដែនបឹងត្រកួននេះ ជារៀងរាល់ថ្ងៃផងដែរ។ បញ្ហាម៉ូតូមិនបង់ពន្ធនេះ វាជាប្រភពហិរញ្ញវត្ថុដ៏ផ្អែមរបស់លោកកែវ សារ៉ាត់ និងមន្ត្រីពាក់ព័ន្ធនៅតាមស្ថាប័នមួយចំនួនទៀត នៅច្រកព្រំដែនបឹងត្រកួននេះ។ 


ប្រជាពលរដ្ឋដែលឃើញទិដ្ឋភាពនេះបានត្រឹមនាំគ្នាឆ្ងល់ថា ហេតុអ្វីបានជាលោកគយ កែវសារ៉ាត់មាន អំណាចខ្លាំងម៉្លេះដែលគេសង្ស័យថា បានអនុញ្ញាតឲ្យឈ្មួញនាំម៉ូតូចូលដល់មិនបង់ពន្ធឬបងពន្ធមិនគ្រប់ដូចសព្វថ្ងៃនេះ៕ ពាក់ព័ន្ធជុំវិញករណី ខាងលើនេះ លោកកែវ សារ៉ាត់ បានបញ្ជាក់ថា ចំពោះព័ត៌មានខាងលើនេះ មិនពិតប្រាកដនោះទេ? ចំពោះរាល់មុខទំនិញ គ្រប់ប្រភេទ ដែលនាំចូលមកពីប្រទេសថៃ ដែលឆ្លងកាត់តាមច្រកព្រំដែន បឹងត្រកួន សុទ្ធសឹងត្រូវបានបង់់ពន្ធជូនរដ្ឋ ១០០ភាគរយ។











No comments:

Post a Comment

Pages