កណ្តាល/នៅព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤, លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងអរិយក្សត្រ ប្រចាំខែកញ្ញា ឆ្នាំ២០២៤ និងលេីកទិសដៅអនុវត្តបន្តនាខែបន្ទាប់ ស្ថិតនៅសាលប្រជុំសាលាក្រុងអរិយក្សត្រ ខេត្តកណ្តាល។
របៀបវារៈនៃកិច្ចប្រជុំ៖1. មតិបេីកកិច្ចប្រជុំដោយ លោកអភិបាលក្រុង។2. របាយការណ៍បូកសរុបលទ្ធផល នៃការចាត់តាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ប្រចាំខែកញ្ញា ឆ្នាំ២០២៤។3. សេចក្តីរាយការណ៍ អំពីការងារសន្តិសុខសណ្តាប់ធ្នាប់ ដោយមេបញ្ជាការកងកម្លាំងទាំង៣។4. ផ្សព្វផ្សាយ ណែនាំ អំពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិ។5. បញ្ហាផ្សេងៗ ។6. មតិបូកសរុប និងបិទកិច្ចប្រជុំដោយ លោកអភិបាលក្រុង។
No comments:
Post a Comment