រោងចក្រផលិតបារីខុសច្បាប់មួយកន្លែងកំពុងដំណើរ ការយ៉ាងសកម្មនៅក្នុងភូមិអូរព្រេច ឃុំកក់ ស្រុកពញ្ញាក្រែកខេត្ដត្បូងឃ្មុំ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

រោងចក្រផលិតបារីខុសច្បាប់មួយកន្លែងកំពុងដំណើរ ការយ៉ាងសកម្មនៅក្នុងភូមិអូរព្រេច ឃុំកក់ ស្រុកពញ្ញាក្រែកខេត្ដត្បូងឃ្មុំ

 


ត្បូងឃ្មុំ/សេចក្តីរាយការណ៍បានឲ្យដឹងថា រោងចក្រផលិតបារីមួយកន្លែងនៅក្នុងមូលដ្ឋានភូមិអូរព្រេច ឃុំកក់ ស្រុកពញ្ញាក្រែក ខេត្ដត្បូងឃ្មុំ កំពុងដំណើរការយ៉ាងសកម្មក្នុងការផលិតបារីដើម្បីនាំចេញទៅក្រៅប្រទេស។ ប្រភពបានឲ្យដឹងថា ថៅកែរោងចក្រផលិតបារីនេះ ជាជនជាតិចិន ហើយបារីដែលផលិតរួចភាគច្រើនបាននាំចេញទៅប្រទេសវៀតណាមឆាប់ច្រកព្រំដែននៅក្នុងខេត្តត្បូងឃ្មុំនេះតែម្ដង។ ប្រភពបាននិយាយប្រាប់ថាការដែលគេជ្រើសរើសយកទីតាំងខាងលើនេះពីព្រោះងាយស្រួលក្នុងការដឹកជញ្ជូននាំចេញ។


អ្នកភូមិក្បែរខាងដែលខ្លះធ្វើជាកម្មករនៅទីនោះខ្សិបថា មានកម្មករខ្មែរដែលធ្វើការនៅទីនោះច្រើនដែរ ប៉ុន្តែពួកថៅកែជាជនជាតិចិន រឹតបន្តឹងចំពោះបញ្ហាសុវត្ថិភាព ជាពិសេសមិនបណ្ដោយប្រើ ប្រាស់ទូរសព្ទថតរូបផ្ដេស ផ្ដាសនោះឡើយ។ កម្មករនៅពេលចូលធ្វើការត្រូវបានប្រមូលទូរសព្ទទុកមួយកន្លែងដែលក្នុងហេតុផលសំខាន់ គឺមិនឲ្យថតរូប។ ក្រុមកម្មករ ជាច្រើននាក់ទទួលស្គាល់ថានៅទីនេះធ្វើការបានប្រាក់ខែគួរសម ប៉ុន្តែទំនងជាមិនមានច្បាប់ទម្លាប់ ឬគោរពទៅតាមបទបញ្ជាច្បាប់ក្រសួង ការងារអ្វីនោះទេ។ គេឲ្យដឹងថា បារីដែលផលិតរួចត្រូវបានដឹកជញ្ជូនចេញនៅពេលយប់ដើម្បីនាំឆ្លងដែនទៅប្រទេសវៀតណាម។


ទីតាំងផលិតបារីដ៏ធំនេះ លើផ្ទៃដីជាច្រើនហិចតា មានចំនួន ៣អាគារ ដែលមានថៅកែជាជនជាតិចិន ស្ថិតនៅភូមិអូរព្រិច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងសម្រុកផលិតដើម្បីលក់ទាំងក្នុងស្រុក និងនាំចេញទៅ ក្រៅប្រទេស រយះពេលជាច្រើនឆ្នាំមកហើយ ខណៈមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្ត និងមន្ត្រីគយធ្វើមិនដឹងមិនឮអ្វីទាំងអស់។ តាមសេចក្តីរាយការណ៍បានបន្តថា រោងចក្រនេះបានធ្វើផលិតបារីជាច្រើនឆ្នាំ។ យូរៗម្តង ឃើញមានមន្ត្រីគយ,មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះទៅអើតឡេមឡឺមៗម្ដងម្កាលដែរ ហើយក៏បណ្តើរគ្នាមកវិញយ៉ាងស្ងៀមស្ងាត់ ទំនងដូចត្រូវថ្នាំអ្វីម្យ៉ាង របស់ថៅកែជនជាតិចិនយ៉ាងអ៊ីចឹង ។ បើទោះបីជាខេត្តត្បូងឃ្មុំត្រូវបានផ្លាស់ ប្ដូរថ្នាក់ដឹកនាំចៅហ្វាយខេត្តក៏ដោយ ក៏ដំណើរការនៃការ ផលិតបារីខុសច្បាប់នេះនៅតែបន្តដដែល។


កាលពីប៉ុន្មានខែមុនសមត្ថកិច្ច បានបង្ក្រាបទីតាំងផលិតបារីនៅស្រុកមេមត់ខេត្តត្បូងឃ្មុំ១កន្លែង។ ការណ៍ដែលឈ្មួញជ្រើសរើសយកទីតាំង នៅជិតព្រំដែនដើម្បីធ្វើជារោងចក្រផលិតបារីនោះ គឺងាយស្រួលក្នុងការនាំចេញទៅប្រទេសជិតខាង(វៀតណាម)។ ក្រៅពីគោលដៅធំសម្រាប់នាំចេញទៅប្រទេសជិតខាង ឬបន្តត្រឡប់ទៅប្រទេសចិនវិញនោះ បារីទាំងនេះក៏ចែកចាយនៅក្នុងប្រទេសកម្ពុជាតិចតួចផងដែរ។ ពីព្រោះបារីទាំងនោះត្រូវគេប្រាប់ថា សម្រាប់តែជនជាតិចិនប៉ុណ្ណោះដែលជក់និងប្រើប្រាស់។ គេកម្រឃើញអ្នកផ្សេងជក់បារីដែលផលិតនៅទីតាំងខាងលើនោះណាស់។


ពលរដ្ឋរស់នៅក្បែរខាងរោងចក្រផលិតបារីខុសច្បាប់របស់ជនជាតិចិនមានចម្ងល់ថា ទាំងមន្ត្រីគយ ក៏ដូចជាសមត្ថកិច្ចជំនាញពាក់ពន្ធ និងអាជ្ញាធរដែនដីគ្រប់ជាន់ ថ្នាក់ ក្នុងខេត្តត្បូងឃ្មុំទាំងមូល ហេតុអ្វីបានជាបណ្ដែត បណ្ដោយឲ្យជនជាតិចិនធ្វើអាជីវកម្មខុសច្បាប់បែបអនាធិប្បតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនរាប់ឆ្នាំបែប នេះ?ឬមានការពាក់ពន្ធ័ នឹងផលប្រយោជន៍ទេដឹង ទើបមិនបង្ក្រាបនោះ ?។ យ៉ាងណាក៏ដោយគឺរំពឹងថា លោកប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ដែលទើបតែកាន់តំណែងថ្មីនឹងពិនិត្យពិច័យ ករណីទីតាំងផលិតបារីនៅស្រុកពញាក្រែនោះផង៕

No comments:

Post a Comment

Pages