លោកអធិការស្រុកបន្ទាយមាស ដាក់គ្រឿងចក្រកាយដីក្រហមភ្នំល្ងៀងជិតអស់មួយជំហៀងហើយ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកអធិការស្រុកបន្ទាយមាស ដាក់គ្រឿងចក្រកាយដីក្រហមភ្នំល្ងៀងជិតអស់មួយជំហៀងហើយ

 


ខេត្តកំពត៖ ភ្នំល្ងៀងជិតអស់មួយចំហៀងហើយ ដែរជាសម្បត្តិរបស់រដ្ឋ ត្រូវរលាយនៅពេលឆាប់ៗខាងមុខនេះដោយស្នាដៃលោកនាក់ ឌឹម អធិការនគរបាលស្រុមបន្ទាយមាស ប្រសិនបើអាជ្ញាធរពាក់ពន្ធ័គ្មានវិធានការទប់ស្កាត់អោយទាន់ពេលវេលា។យោងតាមប្រភពពីសំណាក់ប្រជាពលរដ្ឋរស់នៅក្បែរៗភ្នំល្ងៀង ភូមិស្ដេចគង់ ឃុំស្ដេចគង់ ស្រុកបន្ទាយមាសខេត្តកំពត បានអោយដឹងថាគ្រឿងចក្ររបស់លោកនាក់ ឌឹម អធិការស្រុកបន្ទាយមាស បានកាយយកថ្មគ្រួសក្រហមជាច្រើនឆ្នាំមកហើយមិនឃើញមានអ្នកណាមកហាមឃាត់នោះទេទំនងក្រុមមន្រ្តីពាក់ពន្ធ័ទាំងនោះខ្លាចអំណាចឬក៏ត្រូវដងត្រូវផ្លែគ្នាផងក៏ថាបាន។


ប្រភពច្បាស់ការចេញពីមន្រ្តីនៃសាលាស្រុកបន្ទាយមាស សុំមិនបញ្ចេញឈ្មោះបញ្ជាក់ថា លោកអធិការខាងលើ មិនមែនត្រឹមតែកាយភ្នំល្ងៀងនោះទេ ថែមទាំងប្រពន្ធរបស់លោកមានក្រុមហ៊ុនដេញផ្លូវគំរោង មូលនិធិឃុំសង្កាត់ឈ្មោះក្រុមហ៊ុនអាន់លីណាដើរដេញថ្លៃពេញខេត្តកំពត ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ជារៀងរាល់ឆ្នាំ។ប្រភពដដែលបានបន្តទៀតថា រាល់ដេញថ្លៃគំរោងតាមឃុំសង្កាត់ម្តងៗ គេតែងតែឃើញលោកអធិការូបនេះ ជិះរយន្តអង្គភាពជូនប្រពន្ធរបស់គាត់ ទៅដេញថ្លៃចំណែករយន្តអង្គភាព តែងតែយកទៅលាក់តាមប៉ុស្ដ៏រដ្ឋបាលដែរនៅក្បែរៗសាលាឃុំ។ក្រុមមន្ត្រីដដែលបានអោយដឹងទៀតថាបើក្រុមហ៊ុនប្រពន្ធលោកអធិកាខាងលើ ដេញថ្លៃបានធ្វើផ្លូវនៅខេត្តកំពតវិញ គឺចំណេញកប់ក្ដោង ព្រោះវត្ថធាតុដើមជាដីក្រហម ជាគ្រួសក្រហម ជាថ្មក្រហម របស់លោកអធីការស្រាប់នៅលើភ្នំល្ងៀងនេះតែម្ដង មិនចាំបាច់ចំណាយលុយទៅទិញពីការដ្ឋានផ្សេងៗ ដែលគេមានអាជ្ញាបណ្ណ័ត្រឹមត្រូវនោះឡើយ នេះហើយរបៀបធ្វើនំអត់ប្រើម្សៅ គឺកាយភ្នំរដ្ឋយកទៅធ្វើផ្លូវរដ្ឋហើយបើកលុយពីរដ្ឋក្លាយជាសេដ្ឋី។


ពាក់ពន្ធ័ករណីខាងលើលោកនាក់ ឌឹម អធិការស្រុកបន្ទាយមាសបានប្រាប់អ្នកកាសែតអោយដឹងថា គ្រឿងចក្ររបស់លោកមិនបានកាយភ្នំល្ងៀងទេ គឺកាយដីមានប្លង់ព្រោះប្រជាពលរដ្ឋលក់អោយ(តែនៅពេលអ្នកកាសែតសួរថា ចុះគ្រឿងកំពង់កាយនៅលើភ្នំល្ងៀងនិងមានប្លង់ដែលឬទេ? បែរជាលោកឆ្លើយថាដីភ្នំនឹង មិនមានប្លង់ទេហើយលោកក៏បង្វែរឿងទៅជាថាគ្រឿងចក្រនិង ជារបស់ប្អូនគាត់ទៅវិញ)។ចំណែកលោកសោម វិចិត្រ ប្រធានមន្ទីរ៉ែ និងថាមពល ខេត្តកំពតក្រោយទទួលទូរសព្ទ័ដឹងថា ជាអ្នកកាសែត លោកក៏និយាយទាំងភិតភ័យញរ័ៗហើយថាលោកកំពុងជាប់រវល់ប្រជុំដោយមិនបានបកស្រាយតាមសំណួរដែលអ្នកកាសែតសួរទៅលោកឡើយ។ទាំងពលរដ្ឋនិងមន្រ្តីរាជការក្នុងស្រុកបន្ទាយមាសរង់ចាំមើលថ្នាក់លើ និងមានចំណាក់ការបែបណាចំពោះលោកអធិការរូបនេះ៕

No comments:

Post a Comment

Pages