លោកឧត្តមសេនីយ៌ទោ ហេង វុទ្ធី អញ្ជើញចូលរួម ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកបាធាយ និងស្រុកកំពង់សៀម - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកឧត្តមសេនីយ៌ទោ ហេង វុទ្ធី អញ្ជើញចូលរួម ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកបាធាយ និងស្រុកកំពង់សៀម

 


កំពង់ចាម/នៅថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាល នៃគណៈអភិបាលស្រុកបាធាយ និងស្រុកកំពង់សៀម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។ដោយលោក អូត​ ឈាងលី​ អតីតអភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកបាធាយ ជំនួសលោក ផេន​ សុផល អតីតអភិបាល នៃគណៈអភិបាលស្រុកបាធាយ ដែលត្រូវបានទទួលតំណែងថ្មី ជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ទុន ណេត ពីអភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ មកកាន់តំណែងជាអភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម ជំនួសលោក ប៊ុន ឡាដា ដែលត្រូវទៅកាន់ជាអភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ វិញ ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់លោកអភិបាលស្រុក ដែលដែលទើបតែផ្លាស់ប្ដូរថ្មី ត្រូវដឹកនាំតាមបែបសិល្បៈឲ្យមន្ត្រីក្រោមឱវាទ​ គឺ​ត្រូវ​ឱ្យ​មន្ត្រី​ចេះ​ធ្វើ​ការ​ ចេះ​សម្រេច​ចិត្ត​ ហេីយ​ឱ្យ​មាន​សិទ្ធិ​សម្រេច​ និង​ត្រូវ​ឱ្យ​មន្ត្រី​មាន​ធនធាន​ រួមទាំង​​មធ្យោបាយ​សម្រាប់​​ធ្វើ​ការ​ផងដែរ​ ។ថ្លែងក្នុងឱកាសនោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានលេីកឡេីងថា​ ការ​ផ្លាស់​ប្ដូរ​ និង​ការ​តែងតាំង​មុខ​តំណែងថ្មី​នេះ​ គឺ​ជា​ភាព​ចាំបាច់​មួយ​ ហើយ​ក៏​ជា​ការ​បន្ត​និរន្តរភាព​រដ្ឋបាល​ ស្រប​ទៅ​តាម​ច្បាប់​ របស់​ក្រុម​ព្រឹក្សា​ស្តីពី​ការ​គ្រប់គ្រង​រដ្ឋបាល​​រាជធានី​ ខេត្ត​ ​ពោលគឺ​មិន​មែន​ដោយ​សារ​បញ្ហា​ប្រឈម​ ដែល​ត្រូវ​ផ្លាស់ប្ដូរ​នោះ​ទេ​។

ឯកឧត្ដម​អភិបាលខេត្ត​ បានបញ្ជាក់ថា​ ក្នុង​ការ​ធ្វើ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​ ដោយ​ផ្អែក​ទៅ​តាម​ច្បាប់​គ្រប់គ្រង​ក្រុម​ព្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ គឺត្រូវ​បាន​កំណត់​សម្រាប់​គណៈ​អភិបាល​ ដែល​ម្នាក់​ៗ​ត្រូវ​មាន​អាណត្តិ​៤ឆ្នាំ​ ប៉ុន្តែ​បើ​ផ្អែក​លើ​ការ​បំពេញ​ភារកិច្ច​បាន​ល្អ​ រាជរដ្ឋាភិបាល​ ក្រសួង​មហាផ្ទៃ​ អាច​នឹង​បន្ត​អាណត្តិ​ទី២​ ឲ្យ​គាត់​ជា​បន្ត​ទៀត​ ដោយ​​ផ្តេីម​ចេញ​ពី​ច្បាប់​នេះ​ហើយ​ ដែល​យើងបាន​ឃើញ​ថា​មន្ត្រី​របស់​យើង​​ ពិសេស​នៅ​ក្នុង​គណៈ​អភិបាល​ ត្រូវ​តែ​ធ្វើ​ការ​ផ្លាស់ប្ដូរ​ជា​បន្តបន្ទាប់​ ប៉ុន្តែ​បេី​ត្រូវនៅ​បន្ត​អាណត្តិ​ទៀត​នោះ ក៏​ត្រូវ​មាន​ការ​ប្រកាស​​តែងតាំង​ឲ្យ​កាន់អាណត្តិទី២​ របស់​ខ្លួន៤ឆ្នាំ​​​បន្ត​ទៀត​ ទាំង​នេះ​ដែល​ជា​ច្បាប់​យើង​មិន​អាច​ធ្វើ​ផ្ទុយ​បាន​ឡើយ​។នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងនូវការកោតសរសើរ ចំពោះ វឌ្ឍនភាពនៃការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យ ក្រោមការដឹកនាំ របស់ក្រុមប្រឹក្សា គណៈ អភិបាល និងមន្ត្រីសាលាស្រុកទាំងអស់ ដែលបានចូលរួមចំណែក ដោះស្រាយកិច្ចការ នៅក្នុងអង្គភាព និងការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ដោយទទួលបាន លទ្ធផល យ៉ាងល្អប្រសើរ នាពេលកន្លងមក ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើ ចំពោះលោកអភិបាលស្រុក​ថ្មី​ ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាព រវាងថ្នាក់លើ និងថ្នាក់ក្រោម ព្រមទាំងមានគំនិតផ្តួចផ្តើម មនសិការការងារខ្ពស់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ក្នុងការបម្រើប្រជាពលរដ្ឋ ដោយការយកចិត្តទុកដាក់ខ្ពស់ លើការសម្របសម្រួលការដោះស្រាយបញ្ហាការងារ ប្រកបដោយភាពឈ្លាសវៃ និងមានគំនិតច្នៃប្រឌិត មានចក្ខុវិស័យ លើកជាទិសដៅ ដាក់ចេញនូវផែនការអនុវត្តឲ្យបានច្បាស់លាស់ ព្រមទាំងខិតខំបញ្ចេញឲ្យអស់ពីសមត្ថភាព និងទេពកោសល្យ ក្នុងស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ចំពោះ មុខថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងចំពោះមុខគណៈអភិបាលខេត្ត រដ្ឋបាលខេត្ត លើវិស័យការងារ ដែលខ្លួន កំពុងបំពេញតួនាទី ជាពិសេសនោះ គឺត្រូវប្រែក្លាយការប្តេជ្ញាចិត្ត នាពេលនេះ ទៅជាឆន្ទៈក្នុងការ អនុវត្តជាក់ស្តែង ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ទៅពេលអនាគត ផងដែរ ៕




























No comments:

Post a Comment

Pages