លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

 

កំពង់ចាម/នៅល្ងាចថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោយពីបំពេញការងារក្នុងអង្គភាពចប់ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បាននាំយកអំណោយផ្ទាល់ខ្លួន ឧបត្ថម្ភដល់កងកម្លាំងតាមបណ្ដាការិយាល័យជំនាញទាំង32 ដោយក្នុងមួយការិយាល័យទទួលបាន ថវិកាចំនួន10មុឺនរៀល និងភេសជ្ជៈចំនួន៦កេស សម្រាប់ប្រើប្រាស់ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាពេលខាងមុខនេះ ។


សូមជម្រាបផងដែរថា លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម តែងតែគិតគូរយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ ការលំបាក និងការខ្វះខាត របស់កងកម្លាំង ហើយឧត្តមសេនីយ៌ទោ តែងតែបានឧបត្ថម្ភជាថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ជាបន្ដបន្ទាប់ជូនដល់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម ដើម្បីជាការសម្រួលបន្ទុកមួយចំនួន ផងដែរ ។


សូមជម្រាបបន្ថែមផងដែរថា ថវិកាដែលលោកឧត្តមសេនីយ៌ទោ ហេង វុទ្ធី បានឧបត្ថម្ភ ដល់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម សរុបចំនួន 9,600,000រៀល ៕






























No comments:

Post a Comment

Pages