កណ្តាល៖នាព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤, ក្រោមការដឹកនាំ យកចិត្តទុករបស់ លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ អភិបាលរងក្រុង និងសហការី បានចុះពិនិត្យស្ថានភាពទឹកជន់លិចដោយបញ្ហាទឹកភ្លៀង ដែលស្ថិតនៅក្នុងសង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ក្នុងនោះដែរ លោកអភិបាលក្រុង បានឲ្យក្រុមការងារ ដាក់ម៉ាសុីនបូមទឹកធ្វើការរំដោះ និងបានស្តារប្រព័ន្ធបង្ហូរទឹក ដេីម្បីពន្លឿនការរំដោះទឹកចេញឲ្យបានឆាប់រហ័សដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
No comments:
Post a Comment