កណ្តាល÷រដ្ឋបាលក្រុងអរិយក្សត្រ មានកិត្តិយសសូមជម្រាបជូនលោក លោកស្រី ម្ចាស់អាជីវកម្ម សេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ដោយពិនិត្យឃើញថា ការដាក់តាំងផ្សាយពាណិជ្ជកម្មស្រាបៀគ្រប់ប្រភេទ ពុំមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយត្រឹមត្រូវ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ សោភ័ណភាព និងអាចបង្កគ្រោះថា្នក់ផ្សេងៗតាមដងផ្លូវ។
ដើម្បីដោះស្រាយបញ្ហាខាងលើនេះ រដ្ឋបាលក្រុងអរិយក្សត្រ និងចុះរុះរើអាហ្វីស ប៉ាណូ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ដែលបានតម្លើងផ្សាយពាណិជ្ជកម្មស្រាបៀរគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រក្រុងអរិយក្សត្រ យ៉ាងយូរបំផុតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
No comments:
Post a Comment