មហាជន បានបង្ហើបថា មានគ្រឿងចក្រជាច្រើនគ្រឿង រួមទាំងកម្មករជំនាញ ជាជនជាតិយួន បានសម្រុកចូលតាមច្រកទ្វារព្រំដែននៃប៉ុស្តិ៍ដូនញ៉ាសាន ដើម្បីធ្វើ សកម្មភាពកាយយករ៉ែមាសយ៉ាងគគ្រឹកគគ្រេង - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

មហាជន បានបង្ហើបថា មានគ្រឿងចក្រជាច្រើនគ្រឿង រួមទាំងកម្មករជំនាញ ជាជនជាតិយួន បានសម្រុកចូលតាមច្រកទ្វារព្រំដែននៃប៉ុស្តិ៍ដូនញ៉ាសាន ដើម្បីធ្វើ សកម្មភាពកាយយករ៉ែមាសយ៉ាងគគ្រឹកគគ្រេង


រតនគិរី÷ពលរដ្ឋនិងមន្ត្រីការពារព្រំដែនបានបង្ហើបថា មានគ្រឿង ចក្រជាច្រើនគ្រឿងពីប្រទេសវៀតណាម រួមទាំងកម្មករជំនាញជាជនជាតិវៀតណាមរាប់រយនាក់ បានចូលតាមច្រកទ្វារព្រំដែនប៉ុស្តិ៍ដូនញ៉ាសាន ដើម្បីធ្វើ សកម្មភាពកាយយករ៉ែមាសយ៉ាងគគ្រឹកគគ្រេងប្រមាណជាង៣ខែហើយ នៅក្នុងតំបន់កន្ទុយនាគចំណុចមុំ៣ នៃឧទ្យាន ជាតិវីរៈជ័យ ស្ថិតក្នុងស្រុកតាវែង ខេត្តរតនគិរី។សេចក្ដីរាយការណ៍ថា ផ្លូវខាងទឹកដីកម្ពុជាពិបាកក្នុងការចូលទៅកាន់ទីតាំងនោះខ្លាំងណាស់ គឺបានតែតាមម៉ូតូ និងថ្មើរជើងប៉ុណ្ណោះ ដូច្នេះគេបានឈូសផ្លូវ ចូលពីទឹកដីប្រទេសវៀតណាមមកវិញ។ 


ប្រភពរាយការណ៍ថាគ្រឿង ចក្រថ្មីស្រឡាងបានធ្វើសកម្មភាពជិកកកាយ យកដីរ៉ែមាស និងម៉ាសុីនរែងយកមាសត្រូវគេដាក់ពង្រាយបណ្តាក់គ្នារាប់សិបកន្លែង ចាប់ពីចំណុចបង្គោលព្រំដែនលេខ៦ ដល់បង្គោលលេខ១ ចុងកន្ទុយនាគជាប់ប្រទេសវៀតណាម ហើយរុញដល់បង្គោលលេខ៩៥ជាប់ប្រទេសឡាវ ដោយមានការយាមកាមយ៉ាងតឹងរុឹង មិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរ ឬមន្ត្រីជំនាញខ្មែររូបណាដែលគ្មានភារកិច្ចចូលទៅតំបន់នោះឡើយ ពោលគឺតំបន់នោះប្រែក្លាយ ទៅជាតំបន់ផ្តាច់មុខ ប្រកបដោយអាថ៌កំបាំងបំផុត ។ប្រភពឲ្យដឹងថា បច្ចុប្បន្នតំបន់កន្ទុយនាគ នៃឧទ្យាន ជាតិវីរៈជ័យ ក៏កំពុងត្រូវបានគ្រប់គ្រង និងកាប់បំផ្លាញព្រៃឈើ ដឹកយកទៅលក់នៅប្រទេសវៀតណាមផងដែរ ដោយជ្រកក្រោមស្លាកក្រុមហ៊ុនមួយ លួចធ្វើប្រតិបត្តិការផ្ទាល់ដោយឧកញ៉ា១រូបដែលល្បីឈ្មោះខាងកាប់បំផ្លាញព្រៃឈើនៅខេត្តពោធិ៍សាត់កាលពីអំឡុងឆ្នាំ២០១៦- ២០១៨ ។


ប្រភពបន្ថែមថា អស់រយៈពេលជាង៣ខែមកហើយមានជនជាតិវៀតណាមបានប្រើប្រាស់គ្រឿងចក្រ ម៉ាសុីនរែង យករ៉ែមាសរាប់សិបគ្រឿង កំពុងធ្វើអាជីវកម្មយ៉ាងអនាធិ បតេយ្យទ្រង់ទ្រាយធំនៅតំបន់កន្ទុយនាគ ដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវពីរដ្ឋាភិបាលកម្ពុជា។ សកម្មភាពខួងកកាយយរករ៉ែមាសនេះមានទ្រង់ទ្រាយធំ ប៉ុន្តែមិន បានភ្ញាក់ផ្អើលដល់មន្ត្រីប្រដាប់អាវុធឈេរជើងចាំការពារព្រំដែននៅតំបន់នោះ ក៏ដូចជាមន្ត្រីជំនាញនៃអាជ្ញាធរខេត្តរតនៈគិរីឡើយ។ នៅខណៈនេះតំបន់កន្ទុយនាគធន ធានរ៉ែមាស និងព្រៃឈើខ្មែរកំពុងរងការកាប់បំផ្លាញជីក កកាយយ៉ាងខ្លាំង។


ប្រភពពីមន្ត្រី១រូបនៅខេត្តរតនៈគិរីសុំមិនបញ្ចេញឈ្មោះឲ្យដឹងថា ការធ្វើអាជីវកម្មរ៉ែទ្រង់ទ្រាយធំនៅតំបន់កន្ទុយនាគនេះបាន ដោយសារតែយោងលើប្រកាសរបស់ក្រសួងរ៉ែ និងថាមពលលេខ០២៤៣ រថ.ឧសធរ.ប្រក ចុះថ្ងៃទី៩ តុលា ឆ្នាំ២០២៤ ស្តីពីការកំណត់រក្សាទុកសម្រាប់អនុញ្ញាតឲ្យធ្វើអាជីវកម្មធនធានរ៉ែត្បូង មានលក្ខណៈសិប្បកម្មនិងខ្នាតតូច ស្ថិតនៅក្នុងក្រុងបានលុង ស្រុកអណ្តូងមាស ស្រុកអរជុំ ស្រុបរកែវ ស្រុកលំផាត់ ខេត្តរតនគិរី ឯណាឆ្កុយទៅវិញ?។យ៉ាងណាក្តីរបាយការណ៍ទាំងអស់នេះខាងលើ វាគ្រាន់ តែជាតម្រុយមួយដែលអាចឲ្យក្រុមមន្ត្រីជំនាញ ពិសេសអាជ្ញាធរខេត្តរតនគិរី បើកការស្រាវជ្រាវស៊ើបអង្កេត ដើម្បីឈានទៅទប់ស្កាត់ការពារផលប្រយោជន៍ជាតិ កុំឱ្យបាត់ បង់ទៅលើបរទេសជិតខាង និងឈ្មួញទុច្ចរិត ដូចដានចាស់។ 


កាលប៉ុន្មានឆ្នាំមុនព្រៃឈើនៅតំបន់កន្ទុយនាគ នៃដែនឧទ្យានជាតិវីរៈជ័យត្រូវបានជនបរទេសចូលមកកាប់បំផ្លាញយ៉ាងរង្គាល។ អាជ្ញាធរចាប់បានតែមនុស្សតូចតាចដាក់គុក ឯមេក្លោងធំជាចៅហ្វាយខេត្ត គឺលោក ខាំ ឃឿន ប្រាស់ចូលប្រទេសជិតខាងបាត់ស្រមោល។មន្ត្រីនៃរដ្ឋបាលសាលាស្រុកតាវែងឆ្លើយថា មិនដឹងអំពីរឿងរ៉ាវទាំងនេះទេ ស្របពេលដែលមន្ត្រី នៃមន្ទីរ៉ែនិងថាមពលខេត្តរតនគិរីអះអាងថា នឹងចុះទៅពិនិត្យមើល។ គេហទំព័រយើងខ្ញុំរង់ចាំផ្សព្វផ្សាយបន្តបន្ថែមអំពីការវិវត្តចំពោះរឿងនេះក៏ដូចជាការបកស្រាយរបស់អាជ្ញាធរមានសមត្ថកិច្ច៕

No comments:

Post a Comment

Pages